Monday, July 23, 2012

យុវជន​ស្ម័គ្រចិត្ដ នៅ​កំពង់ឆ្នាំង ធ្វើការ​វាស់វែង បាន​ចំនួន ៤៤១ ក្បាលដី និង​គូរ​ប្លង់​បាន​ចំនួន ២៧២ ក្បាលដី​

កំពង់ឆ្នាំង: បច្ចុប្បន្ននេះ ក្រុមយុវជន​ស្ម័គ្រចិត្ដ​ទាំងអស់ បាន​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​សុរិយោដី​ថ្នាក់​ខេត្ដ ស្រុក ដែលមាន​ចំនួន ៧​ក្រុម ស្មើនឹង ៨៤ នាក់ កំពុងដំណើរការ​ចុះ​សម្ភាសន៍ ធ្វើ​សលាក​បត្រ ចុះ​វាស់វែង​ដី​ឡូ​តិ៍ ដីចម្ការ ដីស្រែ និង​ដី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ នៅតាម​ស្រុក​គោលដៅ​ទាំង​៤ បើ​គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទូទាំង​ខេត្ដ សម្រេច​ធ្វើការ​វាស់វែង​បាន​ចំនួន ៤៤១ ក្បាលដី និង​គូរ​ប្លង់​បាន​ចំនួន ២៧២ ក្បាលដី​។​

​ជាមួយ​ករណី​នោះដែរ ប្រតិភូ​មួយក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទិ​ត ច​យ ជា​ស្នងការរង​នគរបាល​ខេត្ដ​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១២ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​យុវជន​ស្ម័គ្រចិត្ដ ក្រុមទី​៨៨ ដែល​កំពុង​បំពេញការងារ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​
​    ​
​ នៅក្នុង​ឱកាស​នោះ ប្រតិភូ​នគរបាល​ខេត្ដ​កំពង់ឆ្នាំង បាន​នាំយក​សាច់គោ​ចំនួន ១៥​គីឡូក្រាម មាន់​ចំនួន ៦​ក្បាល ទឹកត្រី ៦​យួរ ទឹកស៊ីអ៊ីវ ៣​យួរ ស្ករស ៦​គីឡូក្រាម ទឹកបរិសុទ្ធ​ចំនួន​៩​កេស មី​ចំនួន ៩​កេស ត្រីខកំប៉ុង​ចំនួន​៣​កេស ប៊ីចេង​ចំនួន​៣​គីឡូក្រាម ខ្ទឹមស​ចំនួន​៥​គីឡូក្រាម និង​ត្រឡាច​ចំនួន ៣០​ផ្លែ ទៅ​ប្រគល់ជូន​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ផងដែរ​។​
​    ​
​មាន​ ប្រសា​ន៍​នៅក្នុង​ឱកាស​នោះ លោក​វរសេនីយ៍ឯក ទិ​ត ច​យ បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​ទឹក​ចិ​ត្ដ​ដ៏​មោះមុត នៃ​ក្រុមយុវជន​ស្ម័គ្រចិត្ដ​ទាំងអស់​ក្នុងការ​ចូលរួម​បំពេញ​បេសកកម្ម​ដ៏​ ធំធេងជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ដ​នយោបាយ​ចាស់​ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី​នាពេលនេះ​។​

​លោក​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ ក្រុមយុវជន​ទាំងអស់ ឲ្យ​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​ថែទាំ​សុខភាព​ឲ្យ​បានល្អ ហើយ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់ ដើម្បី​ជួយ​អន្ដរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា​៕​ S

Comments system

Disqus Shortname