វ៉ាស៊ីនតោន៖ តាមទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ
បានឲ្យដឹងនៅ ថ្ងៃ ព្រហស្បតិ៍ទី២៦ ខែកក្កដា ឆ្នាំ២០១២ នេះថា ក្រសួងការបរទេស
អាមេរិកកាលពីថ្ងៃពុធ មិនស្ទាក់ស្ទើរក្នុងការ ជូនពរដល់លោកគីមជុងអ៊ុន
មេដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតកូរ៉េជើង នៅថ្ងៃមង្គលការ
ដែលទើបនឹងបញ្ជាក់ជាផ្លូវការនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី វិចតូរៀ នូឡេន
បានប្រាប់អ្នកយកព័ត៌មាន យ៉ាង ពិស្តារថា យើង
ពិតជាសប្បាយចិត្តនៅពេលដែលយើងបានទទួលព័ត៌មានពីថ្ងៃរៀបការរបស់
មេដឹកនាំកូរ៉េខាងជើង។លោក គីម ជុនអ៊ុននិងភរិយារបស់លោក រី សូលជូ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ភោធ នូវផលិត ផលសំរេចនៅសារមន្ទីរមួយនៅទីក្រុងព្យុង យ៉ាង ។ ការិយាល័យទីភ្នាក់ងារសារព័ត៌ មាន KCNA បាន ចេញផ្សាយ ដោយអ្នករាយការណ៍បានបន្ថែមថា កាលពីថ្ងៃពុធ យ៉ាងដូច្នេះ ថា៖ អ្នកចូលរួមទាំងអស់ បានអបអរសាទរចំពោះមេដឹកនាំរបស់ពូកគេហើយស្រែក យ៉ាងឮៗថា ”ហូរ៉ា” ។
របាយការណ៍គួរឲ្យកត់សំគាល់នៅសន្និសីទជាលើកដំបូង របស់សាធារណរដ្ឋប្រជាមានិត កូរ៉េបាន បញ្ជាក់ តាមប្រព័ន្ធផ្សព្វផ្សាយអំពីស្ថានភាពគ្រួសាររបស់លោកគីម ដែលស្ថិតនៅ ក្រោម ក្រសែភ្នែករបស់ពូកគេ ចាប់តាំងពីលោកបានឡើងកាន់អំណាចនៅពេលដែលឪពុក របស់ លោក គីម ជុងអ៊ីលបានទទួល មរណះភាពដោយសារជំងឺកាលពីខែធ្នូកន្លងទៅ។
ប៉ុន្តែការព្រួយបារម្ភរបស់យើងជាចំបង និងសំខាន់នោះគឺសម្រាប់ប្រជាជនកូរ៉េខាងជើង ហើយយើង សង្ឃឹមថាលក្ខខណ្ឌសម្រាប់ពួកគេនឹងអាចប្រសើរ ឡើង ហើយអ្នកដឹកនាំថ្មី របស់ពួកគេ នឹងផ្តល់ ជំរើសដ៏ត្រឹមត្រូវនិងបើកសិទ្ធិសេរីភាពនិងផ្តល់ឱកាសកាន់តែទូលំ ទូលាយ ដល់ប្រជាជនរបស់ពួកគេ៕