ក្រុម
ការងារសម្របសម្រួលបទឈប់បាញ់កម្ពុជា បានបង្ហាញថា
ការកែសម្រួលកងទ័ពនៅថ្ងៃពុធនេះ
គឺជាដំណើរឆ្ពោះទៅកាន់សហគមន៍អាស៊ានឆ្នាំ ២០១៥ ដើម្បីសន្តិភាព
និងវិបុលភាពព្រមទាំងគោរពបាននូវអនុសញ្ញាឡាអេឆ្នាំ ១៩៥៤
ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់
អាវុធ និងអនុសញ្ញាឆ្នាំ ១៩៧២
ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។
យោងតាម សេចក្តីប្រកាសព័ត៌មាន ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៅក្នុងការកែសម្រួលកងទ័ពជាឯកតោ ភាគីជំហានទី១ នេះ គឺជាកត្តាចាំបាច់បំផុត ដើម្បីរក្សាសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែន និងការពារបាននូវបេតិកភណ្ឌពិភពលោកដែលជាសម្បត្តិរបស់មនុស្សជាតិ ប្រកបដោយចីរភាព។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ពីធីកែសម្រួលកងទ័ពនេះ គឺជាការឯកភាពគ្នាប្រកបដោយសុឆន្ទៈយ៉ាងមុតមាំ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅរកសន្តិភាពពិតប្រាកដនៅតាមព្រំដែន ។ លោកបានបន្តថា ការកែសម្រួលកងទ័ពក្នុងពេលនេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ប្រទេសកម្ពុជាគោរពតាមយ៉ាងត្រឹមត្រូវនូវករណីយកិច្ច ជារដ្ឋភាគីសមាជិកអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេស គោរពបាននូវសិទ្ធិជាម្ចាស់ផ្ទះ ដែលមានកាតព្វកិច្ចថែរក្សាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ក្នុងដំណាក់កាលដែលយើងកំពុងរង់ចាំការបកស្រាយរបស់តុលាការ យុត្តិធម៌អន្តរជាតិ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែសម្រួលកងទ័ពនេះ ក៏បានធ្វើឡើងក្នុងពេល និងម៉ោង ជា មួយគ្នា នៃពិធីអបអរសាទរខួបលើកទី៤ នៃការចុះបញ្ជីប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ខែ កក្កដា ឆ្នាំ ២០០៨ ‑ ២០១២ ផងដែរ៕
រូបថត ហេង ជីវ័ន