ភ្នំពេញ:
តារាចម្រៀងសម្បុលស្រអែម វ័យ ២១ឆ្នាំ កញ្ញា សុខ
ស្រីលក្ខណ៍ ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់ កញ្ញា សុខ
សីឡាលីន នោះ
នាងហាក់ជាមិនមានភាពក្លាហានក្នុងការបង្ហាញពីជីវិតស្នេហារបស់ខ្លួន
ឡើយ គ្រាន់តែនាងនិយាយយ៉ាងខ្លីថា វ័យនេះ មិនមែនអត់មានមនុស្ស
ស្រឡាញ់នោះទេ។
កញ្ញា សុខ ស្រីលក្ខណ៍ បាននិយាយថា “ខ្ញុំមិនចង់និយាយពីរឿងស្នេហាទេ តែក៏មិនមែនបានន័យថា ខ្ញុំវ័យនេះហើយគ្មានគេស្រឡាញ់ដែរ តែអត់ទាន់ចង់និយាយរឿងនេះទេ”។ សម្រាប់បុរសឋិតនៅក្នុងបេះដូងកញ្ញានោះ ស្រីលក្ខណ៍ បានឲ្យដឹងថា មនុស្សដែលនាងស្រឡាញ់ គឺជាមនុស្សឆ្លាត មានការងារត្រឹមត្រូវ និងចេះស្រឡាញ់ក្រុមគ្រួសារនាង។ នាងបានបញ្ជាក់ដែរថា រឿងផ្ទាល់ខ្លួន ជាពិសេសសង្សារ សុំមិននិយាយឡើយ។
នៅពេលនេះ បើទោះបីជា សុខ ស្រីលក្ខណ៍ មិនទាន់មានឱកាសក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្មក្នុងស្រុក ដូចបងស្រី ក៏ពិតមែន តែជារឿយៗ នាងបានលេចមុខនៅតាមកម្មវិធីប្រគំតន្ត្រីនៃស្ថានីយទូរទស្សន៍នានាជា ញឹកញាប់។ ដោយបានសង្កេតឃើញថា ចាប់ពីដើមឆ្នាំ២០១២ នាងក៏បានចេញទៅច្រៀងក្នុងការប្រគំតន្ត្រីរបស់បណ្តាក្រុមហ៊ុន មួយចំនួន ដូចជា ស្រាបៀរអាំងឆ័រ និងស្រាបៀរកម្ពុជា ជាដើម។
តាមរយៈបទចម្រៀងមួយចំនួនដែល សុខ ស្រីលក្ខណ៍ បកស្រាយនៅតាមកម្មវិធីសិល្បៈ គេចាប់អារម្មណ៍ឃើញថា នាងមានសំឡេងពីរោះគួរសម ហើយទៅថ្ងៃក្រោយ នាងអាចអភិវឌ្ឍន៍ខ្លួន ទៅជាអ្នកចម្រៀងប្រចាំផលិតកម្មមិនចាញ់បងស្រីរបស់នាងប៉ុន្មានឡើយ។ ទាក់ទងជាមួយ រឿង នេះ សុខ ស្រីលក្ខណ៍ បានប្រាប់ថា កន្លងទៅធ្លាប់មានផលិតកម្មមួយចំនួនទាក់ទងនាង តែនាងស្ទាក់ស្ទើរ ដោយសារកាលណោះ ជាប់ច្រៀងនៅខាងក្រៅច្រើន។ សព្វថ្ងៃ សុខ ស្រីលក្ខណ៍ ជាអ្នកចម្រៀង នៅក្នុងក្រសួងទេសចរណ៍ ហើយនៅពេលយប់ នាងច្រៀងនៅក្នុងក្លឹប Hush។ កន្លងមក សុខ ស្រីលក្ខណ៍ ក៏ធ្លាប់ថតបទចម្រៀងឱ្យផលិតកម្ម ក្រៅប្រទេស ជាច្រើនបទផងដែរ។
សូមជម្រាបថា សុខ ស្រីលក្ខណ៍ បានចាប់ផ្តើមក្លាយជាអ្នកចម្រៀង នាអំឡុងចុងឆ្នាំ២០០៧ មកម្ល៉េះ ដែលជាការដើរគំរូរបស់បងស្រី សុខ សីឡាលីន ហើយនាងបានមានឱកាសថតចម្រៀង នៅតាមបណ្តាផលិតកម្មក្រៅប្រទេស និងចូលរួមសម្ដែងច្រៀងក្នុងកម្មវិធីតន្ត្រីនានា នៅតាមកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ២០០៩ រហូតមកដល់សព្វថ្ងៃនេះ៕