ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដែលទើបបង្កើតដោយគណបក្ស សម រង្ស៊ី
និងគណបក្សសិទ្ធិមនុស្សរួមគ្នា
បានផ្សព្វផ្សាយពីគោលដៅរួមរបស់ចលនានេះទៅដល់សកម្មជនគណបក្សរបស់
ខ្លួននៅថ្នាក់ជាតិជាលើកដំបូង នៅថ្ងៃទី៣០ ខែកក្កដា។
ការបង្ហាញពីគោលដៅរួមថ្នាក់ជាតិនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរួមគ្នារវាងសកម្មជនគណបក្សទាំងពីរ ប្រមាណជាង ៣០០នាក់ មកពីតាមបណ្តាខេត្តក្រុងនានា នៅស្នាក់ការកណ្តាលគណបក្សសិទ្ធិមនុស្ស ក្នុងរាជធានីភ្នំពេញ។
នៅក្នុងពិធីជួបជុំនោះ តំណាងគណបក្ស សម រង្ស៊ី មានលោក គង់ គាំ ប្រធានស្ដីទីគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រខេត្តកំពត អ្នកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ក៏បានបង្ហាញវត្តមានតាមរយៈ Video Conference មកកាន់កិច្ចប្រជុំផងដែរ។ចំណែកខាងគណបក្សសិទ្ធិមនុស្ស មានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និងជាសមាជិករដ្ឋសភាមណ្ឌលព្រៃវែង និងលោក ប៉ែន សុវណ្ណ ប្រធានគណៈកម្មាធិការវិន័យរបស់គណបក្សសិទ្ធិមនុស្ស។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានពន្យល់ដល់សកម្មជនគណបក្សសិទ្ធិមនុស្ស និងសកម្មជនគណបក្ស សម រង្ស៊ី ពីមូលហេតុនៃការរួបរួមគ្នាបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។ លោកបានលើកឡើងថា ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សទាំងពីរនៅមូលដ្ឋានកំពុងដើរ ផ្លូវរួមគ្នាក្នុងការសង្គ្រោះជាតិ ដើម្បីទាញយកសំឡេងឆ្នោត ឬអ្នកគាំទ្រក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
លោកថ្លែងបន្តថា ការរួមគ្នារវាងគណបក្សទាំងពីរ នឹងមិនប៉ះពាល់អ្វីដល់អាសនៈមេឃុំ ឬចៅសង្កាត់ថ្មី និងបញ្ហាផ្នែកច្បាប់ដែលធ្វើឲ្យគណបក្សទាំងពីរមិនអាចបង្កើត គណបក្សថ្មីមួយទៀតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣ ទេ។
អ្វីដែលលោក កឹម សុខា សង្កត់ធ្ងន់នោះ គឺគណបក្សទាំងពីរនឹងបង្កើតគោលការណ៍រួម កម្មវិធីគោលការណ៍រួម និងសាររួមទៅសកម្មជននៅតាមមូលដ្ឋាន ដើម្បីឲ្យអនុវត្ត និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ មុននឹងដំណើរការនីតិវិធីច្បាប់ ស្នើសុំបង្កើតគណបក្សថ្មី នឹងលេចជារូបរាងនៅពេលខាងមុខឆាប់ៗនេះ។
លោក កឹម សុខា៖ «គឺយើងនឹងរៀបចំជាបន្ទាន់នូវលក្ខន្តិកៈនៃ គណបក្សថ្មី បទបញ្ជានៃគណបក្សថ្មី ដើម្បីចុះឈ្មោះ។ យើងមិនល្ងង់ទេ យើងស្គាល់ច្បាប់យើងដឹងច្បាប់ យើងអត់ធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈរបស់ប្រជាពលរដ្ឋ»។
លោក កឹម សុខា និងលោក សម រង្ស៊ី រួមគ្នាបង្កើតសម្ពន្ធភាពចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយសង្ឃឹមថា នឹងបង្កើតគណបក្សថ្មីមួយដើម្បីរំដោះជាតិ ក្នុងការទាញយកសំឡេងឆ្នោតនៅឆ្នាំ២០១៣ ដែលគណបក្សប្រឆាំងចាត់ទុកប្រទេសកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅមាត់ជ្រោះនៃរបបកុម្មុយនិស្ត និងជាអាយ៉ងយួន។
លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ក៏បានថ្លែងតាម Video Conference នៅក្នុងកិច្ចប្រជុំលើកដំបូងរវាងសកម្មជនគណបក្សទាំងពីរថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយទាំង ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីប្រមែប្រមូលអ្នកប្រជាធិបតេយ្យឲ្យរួមគ្នា។
នៅក្នុងការជួបប្រជុំគ្នានោះ លោក កឹម សុខា ប្រកាសថា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី៣១ ខែកក្កដា។
លោក សម រង្ស៊ី បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក កឹម សុខា នោះ គឺដើម្បីរួមគ្នាជាមួយលោកស្វែងរកការគាំទ្រពីប្រទេសមហាអំណាចមួយ ចំនួននៅបរទេសឲ្យដាក់សំពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើការផ្លាស់ប្ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សប្រឆាំងចាត់ទុកថា មិនមានអព្យាក្រឹត និងជួយឲ្យលោក សម រង្ស៊ី មានសិទ្ធិត្រឡប់មកកម្ពុជាវិញ ឲ្យទាន់ការបោះឆ្នោតជាតិឆ្នាំ២០១៣។
លោក សម រង្ស៊ី៖ «បេក្ខជននាយករដ្ឋមន្ត្រីដែលយកជាការបាន គឺមានតែ ២ទេ គឺ ហ៊ុន សែន និង សម រង្ស៊ី ដូច្នេះមិនអាចបោះឆ្នោតគ្មានវត្តមានខ្ញុំទេ។ ដូចគូប្រដាល់ឡើងលើសង្វៀន ហើយមាន ២ឡើងប្រដាល់គ្នា ហ៊ុន សែន គាត់អត់ហ៊ានទេ គាត់អត់ហ៊ានប្រដាល់ជាមួយ សម រង្ស៊ី ដាល់ជាមួយ សម រង្ស៊ី សម រង្ស៊ី ដាល់សន្លប់ឥឡូវ»។
នៅក្នុងកិច្ចប្រជុំនេះដែរ គណបក្សសិទ្ធិមនុស្សក៏បានចែកកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ (Printer) ទៅដល់មេឃុំ ដែលជាប់ឆ្នោតថ្មីចំនួន ១៨រូប សម្រាប់ផ្ទុកឯកសារ។ ដោយឡែករថយន្ត ៤គ្រឿងទៀត ក៏ត្រូវបានចែកដល់មេឃុំថ្មីមកពីគណបក្សសិទ្ធិមនុស្សផងដែរ ហើយគណបក្សនេះកំពុងស្វែងរកជំនួយពីបរទេសបន្តទៀត ដើម្បីទិញរថយន្តចំនួន ១៤គ្រឿងបន្ថែម ចែកជូនមេឃុំថ្មីរបស់ខ្លួនទៅតាមការសន្យាពេលឃោសនាបោះឆ្នោតរើស សមាជិកក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ។
ការផ្តល់នេះត្រូវបានគេកត់សម្គាល់ថា ជាការទទួលខុសត្រូវនូវការសន្យារបស់គណបក្សនយោបាយដែលកន្លងមកគេ មើលឃើញថា អ្នកនយោបាយមួយចំនួនតែងសន្យាចោល ដើម្បីរកសំឡេងឆ្នោតនៅមុនការបោះឆ្នោត៕(RFA)
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ថ្លែងទៅកាន់សកម្មជនគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី នៅទីស្នាក់ការគណបក្សសិទ្ធិមនុស្ស នារាជធានីភ្នំពេញ នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១២។ |