មន្ត្រីនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ កក្កដា
បដិសេធចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលថា
មានការសម្លាប់មនុស្សយកក្រលៀន
ដែលធ្វើឲ្យពលរដ្ឋកម្ពុជាមានការភ័យខ្លាច។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិកម្ពុជា លោក គៀត ចន្ទ័ថារិទ្ធិ មានប្រសាសន៍ថា រយៈពេលមួយខែចុងក្រោយនេះមន្ត្រីនគរបាលជាតិ បានចាត់តាំងកម្លាំងស្រាវជ្រាវករណីចចាមអារ៉ាមនិយាយពីការសម្លាប់ មនុស្សយកក្រលៀន។ លោកបន្តថា មកដល់ពេលនេះមិនមានភស្តុតាងណាមួយបញ្ជាក់ថា មានករណីសម្លាប់មនុស្សយកក្រលៀននោះទេ។
លោកបញ្ជាក់ថា សមត្ថកិច្ចកំពុងតែតាមដានស្វែងរកប្រភពពាក្យចចាមអារ៉ាមនេះ ហើយសុំឲ្យប្រជាពលរដ្ឋកុំមានការភ័យខ្លាច៖ «យើង មិនមានរកឃើញសញ្ញាណាមួយដែលពាក់ព័ន្ធថាមានករណីខ្វេះក្រលៀនកូន ក្មេងដូចពាក្យចចាមអារ៉ាមហ្នឹងទេស្រុកយើង បានតាមដានស្រាវជ្រាវរួចហើយ គ្មានករណីអីចឹងទេ សុំប្រជាពលរដ្ឋកុំជឿតាមពាក្យចចាមអារ៉ាម»។
លោក គៀត ចន្ទ័ថារិទ្ធិ បន្តថា លោកមានការព្រួយបារម្ភពីសកម្មភាពចោរកម្ម ដែលអាចកើតមានពេលពលរដ្ឋភ័យខ្លាច។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិមិនទាន់ចេញសេចក្តីថ្លែងការណ៍ជា លាយលក្ខណ៍អក្សរណាមួយ ដើម្បីអត្ថាធិប្បាយករណីនេះនៅឡើយទេ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ករណីចចាមអារ៉ាមវះក្រលៀនអាចជាទិដ្ឋភាពបំពុលនយោបាយ និងជំនឿគ្មានហេតុផល។
លោកបន្តថា រដ្ឋាភិបាលត្រូវផ្សព្វផ្សាយតាមរយៈសារព័ត៌មាន ចេញសេចក្តីណែនាំ ជាពិសេសសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ហៅអ្នកដែលនិយាយពាក្យវះ ក្រលៀន មកសួរនាំរកប្រភពឲ្យបានច្បាស់លាស់ ជៀសវាងការយល់ច្រឡំ៖ «រឿង នេះ បង្កើតឲ្យមានភាពវឹកវរនៅក្នុងសង្គមកម្ពុជា បាត់បង់នូវសន្តិសុខ បើសិនរដ្ឋាភិបាលមិនទប់ស្កាត់បញ្ហាហ្នឹងទេ បង្ហាញពីភាពអសមត្ថភាពរបស់រដ្ឋាភិបាល»។
លោក សុខ ទូច បន្តថា រដ្ឋាភិបាលមិនត្រូវមើលរំលងបញ្ហានេះឡើយ ព្រោះវាជានយោបាយបំបះបំបោរធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច។
ឆ្លើយតបនឹងបញ្ហានេះ លោក គៀត ចន្ទ័ថារិទ្ធិ មានប្រសាសន៍ថា លោកនឹងដាក់សំណើទៅថ្នាក់ដឹកនាំនគរបាលជាតិ និងពិភាក្សាពីការចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ លាងជម្រះចចាមអារ៉ាមនេះ ដើម្បីទប់ស្កាត់អសន្តិសុខសង្គម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានទេ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១២។
ពាក្យចចាមអារ៉ាមវះយកក្រលៀន កើតឡើងអស់រយៈពេលជិតមួយខែទៅហើយ បន្ទាប់ពីមានព័ត៌មានពីប្រទេសចិន ផ្សាយថាមានករណីចិញ្ចឹមកូនក្មេងយកក្រលៀន ហើយសមត្ថកិច្ចចិនក៏បានបំបែកសម្បុកចោរទាំងនោះរួចហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។