Tuesday, July 10, 2012

ពលរដ្ឋ​ប៉ាគីស្ថាន​ដង្ហែ​ក្បួន​ប្រឆាំង នឹង​ការ​បើក​ផ្លូវ​ផ្គត់ផ្គង់​ស្បៀងណាតូ

ក្រុង​ការ៉ាជីៈ សមាជិក​នយោបាយ​និង​សាសនា​រាប់​ពាន់​នាក់ បាន​ចាប់​ផ្តើម​ដង្ហែ​ក្បួន​មួយ​ទៅ​កាន់​រដ្ឋធានី​ការ៉ាជី​របស់​ប៉ាគីស្ថាន តាម​ក្បួន រថយន្ត​ដ៏​ធំ​សម្បើម​មួយ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​អាមេរិក និង​ប្រទេស​ក្នុង​អង្គការ​ណាតូ​ដំណើរ​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ ទាហាន ទៅ​កាន់​អាហ្វហ្គានីស្ថាន​ឡើង​វិញ។
ការ​ដង្ហែ​ក្បួន​ដ៏​វែង ដែល​បាន​ចាប់​ផ្តើម​ពី​ក្រុង​ឡាហ័រ​ភាគ​ខាង​កើត ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ការពារ​ប៉ាគីស្ថាន​ ជា​សម្ព័ន្ធភាព​នៃ​បក្សនយោបាយ​ និង​សាសនា​ជាង​៤០​ ដែល​ជា​ក្រុម​ជំទាស់​ខ្លាំង​ក្លា​បំផុត​ប្រឆាំង​នឹង បណ្តាញ​ផ្គត់ផ្គង់​នេះ។ ប៉ាគីស្ថាន បាន​បិទ​ផ្លូវ​នេះ​កាល​ពី​ខែ​វិច្ឆិកា ជា​ការ​ផ្ចាញ់​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ពី​អាមេរិក​ ដែល​បាន​សម្លាប់​ទាហាន​អាហ្វហ្គានីស្ថាន​២៤​នាក់។
បន្តាប់​ពី​ការ​ ចរចា​រាប់​ខែ ក្រុង​អ៊ីស្លាម៉ាបាត​នៅ​ទី​បំផុត​ក៏​បាន​យល់​ព្រម​បើក​ផ្លូវ​នេះ​ឡើង​វិញ​ កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ស្រី ហ៊ីឡារី គ្លីនតុន បាន​សុំ​ទោស​ចំពោះ​ការ​ស្លាប់​នោះ។ លោក​ស្រី ហ៊ីឡារី  បាន​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​លោក​ស្រី ហ៊ីណា រ៉ាប់បានី ខារ ជា​លើក​ទីមួយ​ចាប់​តាំង​ពី​ការ​សុំ​ទោស​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ក្រៅ​សង្វៀន នៃ​សន្និសីទ​ផ្តល់​ជំនួយ​អាហ្វហ្គានីស្ថាន​នៅ​ក្រុង​តូក្យូ និង​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ដំណោះស្រាយ​នៃ​បណ្តាញ​ផ្គត់ផ្គង់​នេះ​ នឹង​នាំ​ទៅ​រក​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​រវាង​សម្ព័ន្ធ​មិត្ត​មាន បញ្ហា​ទាំង​ពីរ។
ហេតុផល​មួយ​ដែល​ប៉ាគីស្ថាន​រង់ចាំ​យូរ​យ៉ាង ​នេះ ទើប​ដោះស្រាយ​ជម្លោះ​គឺថា​រដ្ឋាភិបាល​ មាន​កា​របារម្ភ​អំពី​ប្រតិកម្ម​ក្នុង​ស្រុក​តប​វិញ​នៅ​ក្នុង​ប្រទេស​ដែល​មនោ ​ សញ្ចេតនា​ប្រឆាំង​អាមេរិក​គឺ​ពិបាក​ទប់​ស្កាត់ ថ្វី​បើ​មាន​ប្រាក់​ជំនួយ​អាមេរិក​រាប់​ពាន់​លាន​ដុល្លារ​កាល​ពី​ទសវត្សរ៍ កន្លង​មក​ក្តី​។
ការ​តវ៉ា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ កណ្តាល​ក្រុង​ឡាហ័រ ជាទី​ដែល​មនុស្ស​ជាច្រើន​ពាន់​នាក់​ បាន​ជួប​ជុំ​គ្នា​ជាមួយ​រថយន្ត​ក្រុង​រថយន្ត​តូច និង​ម៉ូតូ​ជាច្រើន​គ្រឿង​។
ពួក ​គេ​បាន​ចូល​រួម​ជាមួយ​នឹង​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ទៀត​ដែល​កំពុង​ រង់ចាំ​នៅ​ជាយ​ក្រុង​ និង​បាន​បើក​បរ​ទៅ​កាន់​ក្រុង​អ៊ីស្លាម៉ាបាត។
មន្ត្រី ​ប៉ូលិស​ លោក​បាបារ បាក់​ បាន​និយាយ ថា ក្បួន​រថយន្ត​នេះ​ រួម​មាន​រថយន្ត​ប្រមាណ​ជា ២០០​គ្រឿង​ ដែល​ដឹក​មនុស្ស​ប្រមាណ​៨​ពាន់​នាក់​នៅ​ពេល​ដែល​វា​បាន​ចាកចេញ​ពី​ក្រុង​ ឡាហ័រ។ នៅ​ពេល​ដែល​ធ្វើ​ដំណើរ​បាន​៣០០​គ.ម. មក​កាន់​ក្រុង​អ៊ីស្លាម៉ាបាត​ ក្រុម​អ្នក​ដង្ហែ​ក្បួន​ ក៏​រៀបចំ​តវ៉ា​នៅ​មុខ​អគារ​សភា​ថ្ងៃ​ចន្ទ​ម្សិលមិញ ។
មេដឹកនាំ​ក្រុម​ប្រឹក្សា លោក​មូឡាណា សាមីអ៊ុល អាហក់​ បាន​និយាយ​ថា៖ «ការ​ចេញ​មក​តាម​ផ្លូវ​នេះ​ គឺ​ប៉ាគីស្ថាន​បាន​បង្ហាញ​ពី​ការ​ស្អប់​ខ្ពើម​សម្រាប់​អាមេរិក​»។ ក្រុម​អ្នក​តវ៉ា​បាន បាច​ស្រទាប់​ផ្កា​កុលាប​ទៅ​លើ​លោក​ហាក់ នៅ​ពេល​លោក​នៅ​ផ្នែក​ខាង​ក្រោយ​រថយន្ត​ឆ្លង​កាត់​ក្រុង​ឡាហ័រ​ ជាមួយ​ក្រុម​មេដឹកនាំ​ក្រុម​ប្រឹក្សា​ជា​ច្រើន​ទៀត​។
អ្នក​តវ៉ា​ជាច្រើន ជិះ​លើ​ដំបូល​រថយន្ត​ក្រុង​ គ្រវី​ទង់​បក្ស​ និង​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​អាមេរិក​និង​ណាតូ៕ IN

Comments system

Disqus Shortname