Sunday, July 8, 2012

សមាគម​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​សន្និសីទ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ ម៉​ម​ សូណ​ង់​ដូ​

ភ្នំពេញ​ ៖​ សមាជិកសមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​ធ្វើ​សន្និសីទកាសែត​ បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​​ម៉​ម​ សូណ​ង់​ដូ​ ជុំវិញ​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ លោក​ប៊ុ​ន​ រ​ដ្ឋា​ ប្រធាន​ចលនា​អំណាច​ ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ច​លា​ច​ល​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ ចាប់ដី​នៅ​ ភូមិ​ប្រមា​ ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ ខេត្ដ​ក្រចេះ​ ។​
​សន្និសីទ​ស្រាយ​បំភ្លឺ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​ ២០១២​ ក្នុង​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​ ផ្ទះ​លេខ​៣៣​ ផ្លូវ​២៦BT​ ភូមិ​ត្នោត​ជ្រំ​ សង្កាត់​ បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​
​នៅ​ក្នុង​សន្និសីទ​ខាងលើ​នេះ​ លោក​ជា​ បំរុង​ អនុប្រធាន​ និង​លោក​ពេជ្រ​ គឹ​ម​ ឈ​ន​ ប្រធាន​សាខាសមាគម​អ្នក​ប្រជា​ ធិ​ប​តេ​យ្យ​ខេត្ដក្រចេះ​បាន​ព្យាយាម​បក​ ស្រាយ​បំភ្លឺ​ប្រហាក់ប្រហែល​គ្នា​ថា​ លោក​ម៉​ម​ សូណ​ង់​ដូ​ ដែល​ជា​ប្រធាន​ របស់​ខ្លួន​មិន​ពាក់ព័ន្ធ​ក្នុង​ព្រឹត្ដិការណ៍​នៅ​ ភូមិ​ប្រមា​ ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ ខេត្ដ​ ក្រចេះ​នោះ​ទេ​ ហើយ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​ ជាមួយ​លោក​ ប៊ុ​ន​ រ​ដ្ឋា​ ដែល​រាជរ​ដ្ឋា​ភិ​ បាល​កំពុង​ប្រកាស​តាម​ចាប់ខ្លួន​នោះ​ ដែរ​ ខណៈ​ការ​ប្រព្រឹត្ដ​ផ្សេងៗ​របស់​ប៊ុ​ន​ រ​ដ្ឋា​ មិន​មាន​ពាក់ព័ន្ធ​នឹង​លោក​ម៉​ម​ សូណ​ង់​ដូ​ នោះ​ទេ​ ។​
​លោក​ជា​ បំរុង​ បញ្ជាក់​ថា​ ប៊ុ​ន​ រ​ដ្ឋា​ ជា​អ្នក​ប្រព្រឹត្ដ​ដោយ​ខ្លួនឯង​ ខណៈ​លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​ចាក​ចេញពី​ប្រទេស​ កម្ពុជា​នៅ​មុន​ពេល​កើត​មាន​ព្រឹត្ដិការណ៍​ ដែល​រាជរដ្ឋាភិបាល​តាម​ចាប់ខ្លួន​ប៊ុ​ន​ រ​ដ្ឋា​ ម្ល៉េះ​ ។​
​លោក​ម៉​ម​ សូណ​ង់​ដូ​ នាយក​វិទ្យុ​សំបុក​ ឃ្មុំ​ FM105Mhz​ និង​ជា​ប្រធាន​សមា​គម​អ្នក​ប្រជាធិបតេយ្យ​សព្វថ្ងៃ​កំពុង​នៅ​ក្រៅប្រទេស​ ហើយ​ត្រូវ​បាន​រាជរ​ដ្ឋា​ភិ​បាល​ប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​ ចំពោះ​ករណី​ដែល​លោក​បាន​បំផុស​ឱ្យ​ប្រជាជន​ចាប់ដី​ខុសច្បាប់​នៅ​ភូមិ​ប្រមា​ ឃុំ​កំពង់​ដំរី​ ស្រុក​ឆ្លូង​ ខេត្ដក្រចេះ​ ។​ ការ​ ប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​ខាងលើ​ នេះ​ គឺ​ដោយសារ​តែ​តំណាង​សមាគម​ របស់​លោក​៥​នាក់​ ត្រូវ​បាន​មន្ដ្រី​នគរ​ បាល​ចាប់​ឃាត់ខ្លួន​ក្នុង​ករណី​ជម្លោះ​ខាង​លើ​ ក្នុង​នោះ​មាន​មនុស្ស​៤​នាក់​ផ្សេង​ទៀត​បាន​ចេញ​មក​សារភាព​ និង​បាន​អះ​អាង​ថា​ ប្រធាន​របស់​សមាគម​អ្នក​ប្រជា​ធិ​ប​តេ​យ្យ​ គឺជា​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ បំផុស​ឱ្យ​ប្រជាជន​ចាប់ដី​ខុសច្បាប់​ និង​ បង្កើត​ជា​តំបន់អប្បគមន៍​លើ​ដី​រដ្ឋ​ខាង​ លើ​នេះ​ ។​
​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​ លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​ប្រកាស​ថា​ លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ទោះបី​រាជរដ្ឋាភិបាល​ប្រកាស​ចាត់​វិធាន​ ការ​តាម​ផ្លូវច្បាប់​លើ​រូប​លោក​យ៉ាងណា​ក៏​ដោយ​ ពីព្រោះ​លោក​មិន​ជាប់​ពាក់ព័ន្ធ​ ក្នុង​ករណី​ដូច​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ ចោទប្រកាន់​នោះ​ទេ​ ។​
​គួរ​បញ្ជាក់​ថា​ កម្លាំង​ចម្រុះ​របស់​រាជ​ រដ្ឋាភិបាល​បាន​ចាត់វិធានការ​បង្ក្រាប​ ទៅ​លើ​ក្រុម​អនាធិបតេយ្យ​ ចាប់ដី​ខុស​ ច្បាប់​ និង​បង្កើត​ជា​តំបន់អប្បគមន៍​លើ​ ដី​របស់​រដ្ឋ​កាលពី​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​ ២០១២​ បណ្ដាល​ឱ្យ​ក្មេង​ស្រី​ម្នាក់​បាន​រង​ គ្រោះ​រហូត​ដល់​បាត់​បង់ជីវិត​ ។​ នៅ​ក្នុង​ ព្រឹត្ដិការណ៍​បំផុត​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ដី​ ខាងលើ​នេះ​ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា​ មេ​ក្លោ​ង​ធំ​ គឺជា​ប្រធាន​សមាគម​អ្នក​ ប្រជាធិបតេយ្យ​ និង​ប្រធាន​អំណាច​ពល​ រដ្ឋ​ខ្មែរ​ ឈ្មោះ​ប៊ុ​ន​ រ​ដ្ឋា​ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ ។​
​ទោះ​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​លោក​ម៉​ម​ សូណ​ង់​ដូ​ នឹង​វិល​ត្រឡប់​ មក​ប្រទេស​កម្ពុជា​វិញ​ ដូច​ការ​អះអាង​ ឬ​យ៉ាងណា​នោះ​ទ​ ហើយ​ថា​ តើរ​ដ្ឋា​ភិ​ បាល​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​ ណា​ចំពោះ​រូប​លោក​ដែរ​ ខណៈ​កន្លង​មក​ ថ្មីៗ​នេះ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ឧត្ដមសេនីយ៍ឯក​ខៀវ​ សុ​ភ័ក្ដ្រ​ បាន​ថ្លែង​ថា​ វា​ជា​សិទ្ធិ​របស់​លោក​ម៉​ម​ សូ​ ណ​ង់​ដូ​ ដែល​អាច​ចេញចូល​ប្រទេស​កម្ពុជា​ បាន​ដោយ​សេរី​ ពីព្រោះ​លោក​ក៏​ជា​ពល​រដ្ឋ​ខ្មែរ​ម្នាក់​ដែរ​ ៕

Comments system

Disqus Shortname