ភ្នំពេញ:
ដូចជាអ្នកក្រីក្រជាច្រើនទៀតដែរនៅតាមបណ្តាខេត្តនានា ចាន់ណា
បានធ្វើដំណើរមកស្វែងរកការងារធ្វើនៅភ្នំពេញ ដោយសង្ឃឹមថា
នឹងមានជីវវភាពប្រសើរជាងនៅតំបន់ជនបទ។ ជាមួយនឹងដើមទន់តិចតួច
ចាន់ណា
បានចាប់យកមុខរបរមួយប្រហែលជាវាមានទំនាក់ទំនងជាមួយនឹងជីវិតរបស់នាង
នៅជនបទ។
នោះគឺការអូសរទេះលក់ខ្ចៅពីមួយកន្លែងទៅមួយកន្លែងនៅក្នុងទីក្រុង
ភ្នំពេញ។
ចាន់ ណា ដែលមានអាយុទើបតែ ១៦ឆ្នាំ បានអូសរទេះលក់ខ្ចៅពីផ្សារសូរិយា សំដៅទៅមុខវាំង និងគោលដៅចុងក្រោយនៅមុខណាហ្គា ហើយលក់ខ្ចៅនេះជារៀងរាល់ថ្ងៃ។ នាងលក់ខ្ចៅបានពី ៨ ទៅ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ រីឯខ្ចៅពី ១ទៅ ២តៅ។
ចាន់ណា បានប្រាប់ឲ្យដឹងថា “ខ្ញុំមានលក់ខ្ចៅពីរប្រភេទ គឺខ្ចៅទន្លេ និងខ្ចៅបឹង។ ខ្ញុំទិញចៅនេះមកគិតជាតៅមានតម្លៃពី៣ ទៅ ៤ម៉ឺនរៀល ហើយខ្ញុំលក់ចេញវិញនៅពេលវាឆ្អិនគិតកំប៉ុង ក្នុងមួយកំប៉ុងខ្ចៅ ២០០០រៀល”។
នាងបានប្រាប់ពីរបៀបស្ងោរខ្ចៅនេះ ឲ្យដឹងថា “យើងត្រូវខ្ចៅនោះទៅត្រាំទឹកឲ្យបានមួយយប់ទល់ភ្លឺសិនទើបយកវា ទៅស្ងោ។ ឯការសោ្ងវា គឺត្រូវដាំទឹកឲ្យពុះសិន រូចដាក់គល់ស្លឹកគ្រៃ ម្តេង ស្លឹកគ្រៃ និងស្លឹកក្រូច។ បន្ទាប់មកទើបផ្តើមបង់អំបិល ស្ករ និងប៊ីឆេងជាការស្រេច។ ចំពោះរយៈពេលស្ងោ គឺអាស្រ័យទៅតាមខ្ចៅតិច រឺច្រើន។ បើច្រើន គឺ៣០នាទី បើតិចវិញគិតតាមហ្នឹងដែរ”។
ចាន់ណា បានបន្តទៀតថា “ទឹកជ្រលក់ខ្ចៅនេះ វាមានពីរប្រភេទ គឺទឹកត្រីកោះកុង និងអំបិលម្រិចក្រូចឆ្មារ។ បើនិយាយពីការលក់ខ្ចៅនេះដែរ ខ្ញុំលក់ភាគច្រើនបាន ២តៅ។ នៅមានពេលខ្លះក៏សល់ទៀតផង ដោយសារមេឃភ្លៀង”។
បន្ថែមទៅលើអាកាសធាតុដែលរារាំងដល់របរ របស់ ចាន់ណា នោះ អាជ្ញាធរពេលខ្លះ ក៏បានធ្វើបាបមុខរបរចល័តរបស់នាងផងដែរ ដែលត្រូវឲ្យនាងត្រូវតែមានភ្នែករវាសរវៃ ដើម្បីគេចចេញពីការចាប់ពិន័យ។
នាងបាននិយាយថា “ដោយសារស្ថានភាពគ្រួសារមានការលំបាកខ្លាំងពេក ទើបធ្វើឲ្យខ្ញុំមកប្រកបរបរជាអ្នកលក់ខ្ចៅដូច្នេះ។ ប៉ុន្តែ ការលក់នេះ ត្រូវបានប៉ូលិសដេញ និងចាប់ទៀតផង”។
នាងបាន បញ្ជាក់ថា “ខ្ញុំត្រូវបានប៉ូលិសចាប់បានចំនួនពីរដងមកហើយ។ ចាប់បានលើកទី១ ត្រូវបង់លុយពី ១៥ ទៅ ២០ដុល្លារ ឯលើកទី២ គឺអស់ ១០ម៉ឺន។ ខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាគេមកដេញខ្ញុំ? ខ្ញុំគ្រាន់តែជាអ្នកលក់ខ្ចៅប៉ុណ្ណឹងសោះ!”៕