កាហ្វេជារបស់មួយក្នុងចំណោមរបស់ដែលត្រូវបានជួញដូរសកម្ម
បំផុត ហើយនៅសហរដ្ឋអាមេរិក កាហ្វេ គឺជាឧស្សាហកម្មពិភពលោកមួយ
ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
Starbucks Corporation ដែលមានមូលដ្ឋាននៅ Seattle ទីក្រុងវ៉ាស៊ីនតោន និងដែលជាក្រុមហ៊ុនធំបំផុត ក្នុងពិភពលោក បានទទួលប្រាក់ចំណូលសុទ្ធសរុបចំនួន ៣ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីបួននៃឆ្នាំសារពើពន្ធ ២០១១ ដែលនេះជាការកើនឡើងចំនួន ៧ ភាគរយ ចាប់តាំងពីឆ្នាំ ២០១០។
ប្រទេស កម្ពុជា កំពុងក្លាយជាប្រទេសកំពុងអភិវឌ្ឍមួយ ដែលមានអគារខ្ពស់ៗ ហាងខោអាវទាន់សម័យ ហាងលក់អាហារ fast food និងហាងកាហ្វេនានាផងដែរ។ អ្នកអាចឃើញមានហាងកាហ្វេ នៅតាមកែងផ្លូវនានាក្នុងប្រទេសនេះ ជាពិសេសក្នុងរាជធានីភ្នំពេញ។ ឧស្សាហកម្មកាហ្វេកម្ពុជា បានកើនឡើងចំនួនបីដង ក្នុងឆ្នាំកន្លងទៅនេះ ហើយអាជីវកម្មនេះកំពុងសម្លឹងមើលទៅទីផ្សារនាំចេញ។
កាហ្វេ កម្ពុជា ត្រូវបានដាំនៅតំបន់ភ្នំ ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ នេះជាទីតាំងល្អមួយ ដោយសារអាកាសធាតុត្រជាក់ និងអំណោយផល។ នៅពេលកាហ្វេនេះ ត្រូវបានលីង វាត្រូវបានធ្វើទៅជាម្សៅដ៏ល្អមួយ ហើយបង្កើតនូវកាហ្វេមួយ ដែលមានរសជាតិឆ្ងាញ់។
ប៉ុន្តែមាន បញ្ហាមួយចំនួន ដែលប៉ះពាល់ ដល់ផលិតកម្មកកាហ្វេកម្ពុជា។ ក្រៅពីការខ្វះខាតទូទៅនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពផ្លូវថ្នល់មិនទាន់ល្អ គ្រាប់កាហ្វេ ដែលមកពីប្រទេសដទៃៗមួយចំនួន គឺដាំនៅលើដីកម្ពុជា។ គ្រាប់កាហ្វេវៀតណាម ត្រូវបានដាំនៅក្នុងប្រទេសកម្ពុជា ហើយក្រោយមក ត្រូវបានលក់ទៅឲ្យវៀតណាម ក្នុងតម្លៃថោក។ ជាលទ្ធផល កសិករដាំកាហ្វេ ក្នុងស្រុកជាច្រើន កំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមមុខ នឹងការបិទអាជីវកម្មរបស់ខ្លួន ដោយសារពួកគេមិនទទួលបានប្រាក់ចំណូលសមរម្យ សម្រាប់ចំណាយទៅឲ្យកម្មករ និងអាជីវកម្មរបស់ខ្លួន។
ជារៀងរាល់ សប្តាហ៍មិត្តភក្តិនិងសហការីរបស់ខ្ញុំ នឹងសួរខ្ញុំថា៖ «ចង់ជួបគ្នានៅហាងកាហ្វេអត់?»។ ការជួបគ្នានៅហាងកាហ្វេ គឺជាវិធីល្អមួយ ដើម្បីរឹតចំណងមិត្តភាព។ ភ្ញៀវនៅហាងកាហ្វេភាគច្រើន គឺជាពាណិជ្ជករ ឬនិស្សិត។ វាក៏ជាវប្បធម៌ថ្មីមួយផងដែរ សម្រាប់ក្មេងជំនាន់ក្រោយ ខណៈដែលពួកគេ ចូលចិត្តទៅក្រៅជាមួយមិត្តភក្តិ លេងអ៊ីនធឺណិត និងលេង Facebook ហើយហាងកាហ្វេ ជាកន្លែងមួយ សម្រាប់ការភ្ជាប់ទំនាក់ទំនង និងបណ្តាញមិត្តភក្តិក្នុងសង្គម។
វា ងាយស្រួលនឹងក្លាយជាអ្នកចូលចិត្តកាហ្វេ។ ជាតិកាហ្វេគឺជាសារធាតុ ជំរុញឲ្យប្រព័ន្ធប្រាសាទរបស់យើងសកម្ម ដែលអាចមានផលវិជ្ជមាន ទៅលើរាងកាយ។ ជាតិកាហ្វេ អាចជួយឲ្យអ្នកទទួលបានលទ្ធផលល្អជាងមុន ចំពោះការលេងកីឡា បង្កើនភាពវាងវៃជាងមុន និងកាត់បន្ថយភាពអស់កម្លាំង។ ជាងនេះផងដែរ កាហ្វេការពារការកើនឡើង នៃអង្គធាតុខ្លាញ់ (នៅក្នុងឈាម ទឹកនោម ឬកោសិកា) និងកាត់បន្ថយហានិភ័យនៃការកើតមានដុំគ្រួស ឬខ្លាញ់ក្នុងថង់ប្រម៉ាត់។
កាហ្វេក៏ធ្វើឲ្យមានការញៀនផងដែរ ហើយអ្នកនឹងអាចញៀនកាហ្វេដែលអាចហៅថា «ភាពញៀនកាហ្វេ»។ ប្រសិនបើអ្នកផឹកកាហ្វេកាន់តែច្រើន អ្នកកាន់តែញ័រ។ ការប្រើប្រាស់ជាតិកាហ្វេច្រើនពេកអាចធ្វើឲ្យអ្នកមានបញ្ហា ក្រពះ បេះដូងលោតខុសប្រក្រតី អត់ងងុយដេក ប៉ះពាល់ដល់ការឆ្លងទន្លេ និងថែមទាំងមានសម្ពាធឈាមខ្ពស់។ ភាពអត់ឱនកើនឡើង ហើយអ្នកពឹងផ្អែកជាងមុនទៅលើវា ហើយវាតម្រូវឲ្យអ្នកប្រើប្រាស់វាជាងមុន ដើម្បីទទួលបានឥទ្ធិពលផងដែរ។ ប៉ុន្តែកាហ្វេ ត្រូវតែផឹក នៅក្នុងកម្រិតទាបមួយ។ មិនថា អ្នកចូលចិត្តកាហ្វេខ្មៅក្តៅ ឬកាហ្វេទឹកដោះគោទឹកកកនោះទេ ការផឹកកាហ្វេ ដើម្បីទទួលបានសុវត្ថិភាពល្អ គឺកម្រិត ៥០០ មិល្លីក្រាម។ ប្រសិនបើអ្នកចង់កាត់បន្ថយភាពញៀនកាហ្វេ អ្នកអាចចាប់ផ្តើមបាន ដោយការផឹកកាហ្វេកម្រិតពាក់កណ្តាលនៃជាតិកាហ្វេពិតប្រាកដ កាត់បន្ថយវាបន្តិចម្តងៗ ហើយអ្នកនៅតែអាចមានរសជាតិកាហ្វេ ដែលអ្នកចង់ ខណៈកំពុងកាត់បន្ថយជាតិកាហ្វេនេះ។ អ្នកនឹងឈានទៅរកការលែងមានជាតិកាហ្វេទាំងស្រុង ហើយទទួលបាននូវរសជាតិធម្មជាតិមួយ៕ PS