ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មានយុវជន៣នាក់
រងរបួសយ៉ាងធ្ងន់ធ្ងរដេកសន្លប់នៅនឹងកន្លែង
បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកគោនៅលើ
កំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិល្វា ឃុំល្វា
ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី២០ សីហា ២០១២
វេលាម៉ោង៥ព្រឹក ។
ជនរងគ្រោះទី១-ឈ្មោះនេត ស្រី ភេទប្រុស
អាយុ៣០ឆ្នាំ មានទីលំនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង រងរបួសបែកក្បាល បែកចិញ្ចើមផុងលលាដ៍
ដាច់សាច់ថ្ពាល់ខាងឆ្វេង របួសកែងដៃ
និងជង្គង់ខាងឆ្វេងធ្ងន់ធ្ងរដេកសន្លប់នៅនឹងកន្លែង ។
ជនរងគ្រោះទី២-ឈ្មោះនេត ពន្លឺ ភេទប្រុស
អាយុ២២ឆ្នាំ មានទីលំនៅភូមិបាយ៉ាប រងរបួសបែកក្បាលពីក្រោយ
ដាច់កែងដៃ និងជង្គង់ ស្មងជើងខាងឆ្វេងដេកសន្លប់នៅនឹងកន្លែង
និងជនរងគ្រោះទី៣-ឈ្មោះចាន់ វឿន ភេទប្រុស អាយុ១៩ឆ្នាំ
មានទីលំនៅភូមិបាយ៉ាប រងរបួសបែកចិញ្ចើម ដាច់សាច់មុខខាងឆ្វេង
និងជង្គង់ខាងឆ្វេង ដេកសន្លប់នៅនឹងកន្លែង ។