ខេត្ដសៀមរាប ៖
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
បានវាយតម្លៃខ្ពស់ចំពោះយុវជនស្ម័គ្រចិត្ដចុះវាស់វែងដីធ្លី
ជូនប្រជាពលរដ្ឋ
និងមន្ដ្រីសុរិយោដីទាំងអស់ដែលបានអនុវត្ដភារកិច្ចសម្ដេចដាក់ឱ្យ
“នយោបាយចាស់សកម្មភាពថ្មី” លើវិស័យដីធ្លី
ក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋគ្រប់គោលដៅទាំងអស់
ពិសេសក្នុងខេត្ដសៀមរាបប្រកបដោយលទ្ធផលត្រចះត្រចង់ ។
ការថ្លែងកោតសរសេរបែបនេះរបស់ សម្ដេចតេជោ គឺបានធ្វើឡើងកាលពីថ្ងៃ ទី២៦ខែសីហាឆ្នាំ២០១២ ក្នុងឱកាស ដែលសម្ដេចអញ្ជើញចុះជួបសំណេះ សំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្ដ និងមន្ដ្រីសុរិយោដីដែលកំពុងចុះវាស់វែង ដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប ។
សម្ដេចតេជោមាន ប្រសាសន៍ថា ពេលនេះពិតជាមានការរីករាយខ្លាំងណាស់ចំពោះយុវជនស្ម័គ្រចិត្ដទាំងអស់ ដែលបានចូលរួមក្នុងសកម្មភាពជាប្រវត្ដិសាស្ដ្រនេះ ។ សកម្មភាពនេះគឺជាការ ផ្ដល់ជូនផលប្រយោជន៍ដ៏មានតម្លៃបំផុតជូនប្រជាពលរដ្ឋនៅទូទាំង ប្រទេស ។ សម្ដេចបន្ដថា ពាក្យថានយោបាយចាស់សកម្មភាពថ្មី គឺមិនមែនទើបតែកើត ឡើងនៅពេលនេះទេ ពោលគឺរដ្ឋាភិបាលបានបញ្ជូនមន្ដ្រីចុះវាស់វែងដីធ្លីជូនប្រជា ពលរដ្ឋជាយូរមកហើយ ប៉ុន្ដែយើងមិនអាចធ្វើឱ្យបានរួចរាល់តាមសន្ទុះរីក ចម្រើនសង្គមជាតិ ពិសេសកំណើនរបស់ ប្រជាពលរដ្ឋ ។ ដូច្នេះហើយនៅពេលនេះ សម្ដេចបានជ្រើសរើសយុវជនស្ម័គ្រចិត្ដ ឱ្យចុះអនុវត្ដនយោបាយចាស់សកម្មភាព ថ្មីលើវិស័យដីធ្លីវាស់វែងចែកជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគាត់ទទួលបាននូវភាពស្របច្បាប់ក្នុងការប្រើប្រាស់ ដីធ្លី ពិសេសនៅតាមតំបន់ដែលប្រជា ពលរដ្ឋមិនធ្លាប់មានកម្មសិទ្ធិស្របច្បាប់។
សម្ដេចតេជោបន្ដថា នៅកម្ពុជាមិនទាន់មានសកម្មភាពបែបនេះទេហើយ នៅលើពិភពលោកក៏មិនទាន់មានប្រវត្ដិ នៃសកម្មភាពបែបនេះកើតមានឡើង នោះដែរ ។ នៅពេលនេះ យើងកំពុងធ្វើលើតំបន់ដែលប្រជាពលរដ្ឋកំពុងកាន់កាប់ដីខុសច្បាប់ និងប្រជាពលរដ្ឋដែលកំពុងកាន់កាប់ដីគ្មានកម្មសិទ្ធិ ។ ការធ្វើ លើកនេះ គឺដើម្បីរក្សាស្ថិរភាពយូរអង្វែងជូនពួកគាត់ពី២០ទៅ៣០ឆ្នាំ ដើម្បីឱ្យ ពួកគាត់មានដីធ្លីបង្កបង្កើនផលស្រប ច្បាប់ ។
សម្ដេចបន្ដទៀតថា យើងទើបតែបញ្ចេញបាននូវកម្មសិទ្ធិប្លង់រឹងចំនួន ២លាន៦សែនក្បាលដីតែប៉ុណ្ណោះ យើងនឹងបន្ដធ្វើការចុះបញ្ជីក្បាលដីនៅខាង ក្នុងទៀត ។ ប៉ុន្ដែឥឡូវនេះ យើងត្រូវទាញយកមន្ដ្រីសុរិយោដីដែលមានការពាក់ ព័ន្ធចុះមកវាស់វែងលើដី៣ប្រភេទ គឺ១- ដីសម្បទានសេដ្ឋកិច្ច, ២-ដីព្រៃសម្បទាន និង៣-ដីកាន់កាប់ដោយខុសច្បាប់ ដោយជាបន្ដយើងនឹងរៀបដីសម្បទានជូនប្រជាពលរដ្ឋ ។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា សកម្មភាពលើកនេះ បើទោះបីជាចំណាយ ពេលវេលាអស់ប៉ុន្មាន ឬក្នុងតម្លៃណាក៏ ដោយ គឺធ្វើឱ្យរួចរាល់ដើម្បីធានាសុវត្ថិ ភាពប្រជាពលរដ្ឋយើង កាត់បន្ថយការ ធ្វើចំណាកស្រុក និងជំរុញល្បឿននៃការ អភិវឌ្ឍន៍ជនបទ ។ មកដល់ពេលនេះ មានប្រមាណជា៣៥ម៉ឺនគ្រួសារ និងផ្ទៃដី ប្រមាណ១លាន២សែនហិកតានៅទូទាំង ប្រទេសត្រូវបានវាស់វែងរួចរាល់ជាស្ថាពរ ដោយមិនមានប្លង់ដីជាន់គ្នា ។ ការធ្វើ លើកនេះ គឺធ្វើឱ្យមានភាពច្បាស់លាស់ ក្នុងការផ្ដល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដីដែលរដ្ឋធ្វើសម្បទានឱ្យក្រុមហ៊ុន និង ការគ្រប់គ្រងដីរបស់រដ្ឋ ។
ប៉ុន្មានឆ្នាំខាងមុខ សេដ្ឋកិច្ចរបស់ កម្ពុជានឹងហក់ឡើងខ្ពស់តាមរយៈកិច្ច ការដែលយុវជនកំពុងចូលរួមនៅពេល នេះ ដែលផ្ដល់នូវផលប្រយោជន៍យ៉ាង ខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ។ យើងមិនអាចនាំគ្នា អភិវឌ្ឍតែទីក្រុង ទុកជនបទចោលនោះទេ យើងត្រូវរុញសេដ្ឋកិច្ចជនបទឱ្យងើប ឡើងតាមរយៈហេដ្ឋារចនាសម្ពន្ធម្ខាង និងម្ខាងទៀតតាមរយៈការផ្ដល់ដីស្រប ច្បាប់ជូនប្រជាពលរដ្ឋ ។
ស្ថានភាពបែបនេះ យើងធ្វើឱ្យសេដ្ឋកិច្ចគ្រួសារនីមួយៗរហូតដល់សហគមន៍ និងរហូតដល់ជាតិមានការលូតលាស់ តែក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ។ ក្នុងចក្ខុវិស័យឆ្នាំ២០៣០ កម្ពុជានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រទេសចាក ផុតពីប្រទេសដែលមានការអភិវឌ្ឍទាប ដោយមានចំណូលយ៉ាងតិច៤.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមនុស្សម្នាក់ៗ។
ជាមួយគ្នានេះ សម្ដេចតេជោបាន រំលឹកជាថ្មីដល់យុវជនស្ម័គ្រចិត្ដទាំងអស់ ដែលចុះបំពេញភារកិច្ចវាស់វែងដីធ្លី ត្រូវផ្ដល់អាទិភាពដល់ប្រជាជន ដោយ មិនត្រូវខ្លាចវាស់វែងដីជូនគាត់នោះទេ ទោះបីជាពេលនេះគាត់មិនទាន់ធ្វើអស់ ផ្ទៃដីដែលគាត់មានក៏ដោយ ប៉ុន្ដែនៅ ក្រោយពេលដែលយើងវាស់វែងផ្ដល់ជាកម្មសិទ្ធិរួច ពួកគាត់ពិតជាធ្វើអស់មិនខាន ពេលនោះហើយដែលជីវភាពរបស់គាត់ត្រូវកើនឡើង ៕