អ្នកភូមិបឹងកក់ ក្មេង ចាស់ ប្រុស ស្រី ប្រមាណ៦០នាក់បាននាំគ្នាតវ៉ាសារជាថ្មី នៅព្រឹកថ្ងៃចន្ទទី២៧ សីហានេះ ដើម្បីទាមទារអោយអាជ្ញាធរវាស់វែង និងចែកដីអោយពួកគេ។ ការតវ៉ានៅទល់មុខសាលារាជធានីភ្នំពេញ និងនៅមុខទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកមិញនេះ មិនមានអំពើហឹង្សាឡើយ។
អ្នកភូមិបឹងកក់ដែលមិនទាន់បានដី ក្រោកតវ៉ាជាថ្មី
អ្នកភូមិបឹងកក់បានផ្តើមការតវ៉ាជាថ្មីទៀតនៅព្រឹកថ្ងៃចន្ទទី២៧
សីហានេះ។ ពួកគេបានជួបជុំនៅមុខសាលារាជធានីភ្នំពេញ
និងទៅទីស្តីការគណៈរដ្ឋមន្ត្រី។ ព្រឹកមិញនេះ
មានទាំងអ្នកដែលមានឈ្មោះទទួលបានប្លង់ដី
មានទាំងអ្នកដែលមិនមានឈ្មោះទទួលប្លង់ដីនៅក្នុងចំណោមដី១២,៤៤ហិចតា
ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន
សែនបានសម្រេចកាត់ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ូកាកូអ៊ីន។
នៅមានប្រជាពលរដ្ឋចំនួន៦៨គ្រួសារដែលអាជ្ញាធរអះអាងមិនមានឈ្មោះ
ត្រូវទទួលបានចំណែកនៅក្នុងទំហំដីជាង១២ហិចតាដែលលោក
នាយករដ្ឋមន្ត្រីបានសម្រេចផ្តល់អោយនោះទេ។ ប៉ុន្តែលោកស្រីទេព វន្នី
តំណាងអ្នកភូមិបឹងកក់បានបញ្ជាក់ថា
អ្នកភូមិទាំងនោះត្រូវតែទទួលបានចំណែកដីដូចអ្នកភូមិដទៃទៀត
ដូចគ្នាដែរ។
លោកស្រីទេព វន្នីបានរៀបរាប់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃនេះថា ការតវ៉ានៅព្រឹកថ្ងៃចន្ទនេះ មានបំណងទាមទារទីមួយ អោយសាលារាជធានីបោះបង្គោលព្រំដីទំហំ១២,៤៤ហិចតាអោយបានច្បាស់ដាច់ ចេញពីគម្រោងអភិវឌ្ឍន៍ ទី២បញ្ជូលអ្នកភូមិ៦៨គ្រួសារចូលទៅក្នុងបញ្ជីអ្នកដែលត្រូវទទួល បានសិទ្ធិកាន់កាប់ដីជាមួយអ្នកភូមិដទៃទៀត និងទី៣គឺការដកឈ្មោះលោកឡៅ ម៉េងឃីន ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់នេះ ចេញពីចំណែកនៃដីទំហំជាង១២ហិចតានេះវិញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកឡុង ឌីម៉ង់បានអះអាងថា សាលារាជធានីបានទទួលលិខិតរបស់អ្នកភូមិបឹងកក់ហើយ ហើយលិខិតនេះនឹងត្រូវដាក់ទៅអភិបាលរាជធានី។ បន្ទាប់ពីសាលារាជធានី ក្រុមអ្នកតវ៉ា ក្មេងចាស់ ប្រុសស្រីបានបន្តដំណើរទៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសួរព័ត៌មានអំពីសំណើរបស់ពួកគេក្នុងពេលកន្លងមក ដែលស្នើអោយលោកហ៊ុន ម៉ានិតបញ្ជូនក្រុមអ្នកវាស់វែងដីធីមកតំបន់បឹងកក់ ដើម្បីដំណើរការវាស់វែងចែកដីអោយពួកគាត់។
គួរបញ្ជាក់ថា ដីបឹងកក់ ទំហំជាង ១៣០ ហិកតា ត្រូវបានរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនស៊ូកាគូអ៊ិន ដើម្បីអភិវឌ្ឍន៍ជាទីក្រុងរណបកាលពី ឆ្នាំ២០០៦ ។ ប៉ុន្តែ គម្រោងអភិវឌ្ឍន៍នោះ នាំឲ្យពលរដ្ឋជាង ៤.០០០ គ្រួសារ ត្រូវរុះរើលំនៅដ្ឋាន។ ពលរដ្ឋមួយភាគធំបានទទួលយកគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែ នៅសល់តែពលរដ្ឋជាង ៧០០ គ្រួសារទៀត មិនព្រមរុះរើលំនៅ និងមិនទទួលយកសំណង ។ ពួកគេទាមទារយកការអភិវឌ្ឍន៍នៅនឹងកន្លែង។ ក្រោយមក រដ្ឋាភិបាលបានសម្រេចកាត់ដី ជាង១២ហិកតាពីក្រុមហ៊ុន ដើម្បីចែកឲ្យអ្នកទាំងនោះ ប៉ុន្តែ មានអ្នកភូមិមួយចំនួននៅតែអះអាងថា មិនទាន់ទទួលបានដី៕