យូអិន, (ស៊ិនហួ)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១២
នេះ អង្គការសហប្រជាជាតិបាន បង្ហាញនូវ របាយការណ៍របស់ខ្លួន
អំពីស្ថានការណ៍ទាំងឡាយ នៅប្រទេសស៊ីរី ដោយក្នុងនោះ ជនភៀសខ្លួនស៊ីរី ដែល
បានគេចចេញ ពីសង្គ្រាមហែកហួរគ្នា ទៅស្នាក់នៅបណ្តោះអាសន្ននៅ
ប្រទេសជិតខាងស៊ីរី ទាំងឡាយនោះ បានកើតឡើងដល់ជាង ២សែននាក់ហើយ ស្របពេល
ដែលស្ថាប័នដ៏មានអំណាចបំផុត នៅលើពិភពលោក មួយនេះ កំពុងតែស្វះស្វែងយ៉ាងខ្លាំង
ដើម្បីរកវិធីបញ្ឈប់អំពើហិង្សារយៈពេល ១៨ ខែមកនេះ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក ម៉ាទីន ណេស៊ឺគី បាននិយាយថា ការិយាល័យនៃ គណកម្មការ ជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចេញរបាយការណ៍របស់ខ្លួន ចុងក្រោយពីចំនួន ជនភៀស ខ្លួនចេញពីប្រទេសស៊ីរីនោះ។ ជនភៀសខ្លួនទាំងអស់ដែល មានជាង២សែននាក់នោះ កំពុងតែស្នាក់ នៅក្នុង ជម្រក បណ្តោះអាសន្ន នៅប្រទេស តួកគី, ហ្សកដានី, លីបង់, និង អ៊ីរ៉ាក់ ហើយជនភៀសខ្លួនប្រមាណជា ៧៥០០០ នាក់ទៅហើយដែល កំពុងស្ថិតនៅប្រទេស តួកគីនោះ ។
គួរបញ្ជាក់ផងដែរថា ប្រជាជនស៊ីរីប្រមាណជាង ២៦៥ពាន់នាក់ បានភៀសខ្លួនចេញពីប្រទេស នេះចាប់តាំងពី មានអំពើហិង្សាកើតឡើងរវាង រដ្ឋាភិបាលលោក បាហ្សា អាល់ អាស្សាដ និង ក្រុមប្រឆាំង កាលពីខែមីនា ឆ្នាំ ២០១១ កន្លងទៅនេះ។ ដោយឡែកប្រជាជនប្រមាណជា ១,២ លាននាក់ផ្សេងទៀត បានផ្លាស់ប្តូរទីលំនៅ នៅ ក្នុងប្រទេស។ នេះបើតាមការព្យាករណ៍កន្លង មករបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ។
ចំពោះរដ្ឋាភិបាលប្រទេសមួយចំនួន បានផ្តល់ជំនួយជាទឹកប្រាក់ដើម្បីផ្គត់ផ្គង់ដល់ជនភៀស ខ្លួនដែលស្ថិតនៅ បណ្តាប្រទេស ជុំវិញស៊ីរីនោះ ដូចជារដ្ឋាភិបាលចិន បានផ្តល់ប្រាក់ ៣០លាន យ័ន ស្មើនឹង ៤,៧៦លានដុល្លារ ជាជំនួយសង្គ្រោះបន្ទាន់ដល់ជនភៀសខ្លួនស៊ីរីដែលកំពុង ស្ថិតនៅប្រទេសហ្សកដានី និង លីបង់។ នេះបើតាម ការអះអាងរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ។