ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនផ្សាយ
ឱ្យដឹងថា
មានស្ត្រីស្រាតននលគកម្នាក់ដេកនៅពីលើដំបូលរថយន្តនៅខាង
លិចវិមានអនុស្សាវរីយ៍សហស្សវត្ស
ត្រង់ចន្លោះខ្លោងទ្វារខាងកើតស្ថានីយទូរទស្សន៍
CCTVនិងសណ្ឋាគារម៉ីទីយ៉ា ខណ្ឌហៃទៀន ក្រុងប៉េកាំង ប្រទេសចិន
។
ហេតុការណ៍នោះកើតឡើងកាលពីរសៀលថ្ងៃទី៧ សីហា ។
ពេលប៉ូលិសបានទទួលដំណឹងក៏ឆ្ពោះទៅកន្លែងកើតហេតុ
ហើយឃើញស្ត្រីម្នាក់ នោះដេកស្រាតនៅពីលើដំបូលរថយន្ត ។
ប៉ូលិសបានបញ្ចុះបញ្ចូលនារីនោះរួមទាំងសម្របសម្រួលឱ្យ
ចុះពីលើរថយន្ត ប៉ុន្តែនាងមិនព្រម ។
ស្របពេលជាមួយគ្នានេះដែរ
អាជ្ញាធរប៉ូលិសបានប្រើកន្សែងពោះគោរុំទៅលើដងខ្លួនរបស់នារី
នោះ ប៉ុន្តែនាងមិនព្រមធ្វើតាមទេ ដោយបានទាញចេញ
និងរត់គេចចេញ ។
ប៉ូលិសនិងក្រុមការពារសន្តិសុខសណ្ឋាគារសហការគ្នាចាប់ខ្លួននារី
នោះបាន ប៉ុន្តែគេមិនដឹងពីមូលហេតុដែលនាងធ្វើបែបនេះឡើយ ៕