ខេត្តពោធិ៍សាត់ ៖
ស្ត្រីម្នាក់បានស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ
បន្ទាប់ពីលេបថ្នាំប៉ារ៉ាអស់៦០គ្រាប់ ធ្វើអត្តឃាត
ព្រោះតែជំពាក់លុយគេច្រើនពេក ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី៩ សីហា ២០១២ វេលាម៉ោង៧យប់
ស្ថិតក្នុងភូមិអូរ ឃុំបឹងបត់កណ្តោល ស្រុកបាកាន។
លោកអនុសេនីយ៍ទោ យឹម សុគឺន
នាយប៉ុស្តិ៍បឹងបត់កណ្តោល ឱ្យដឹងថា
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះពន រិទ្ធិ ភេទស្រី
អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មានកូន៣នាក់ ។
គ្រួសារនេះមានជីវភាពក្រលំបាកខ្លាំងណាស់
ហើយប្តីគិតតែពីដើរផឹកស៊ីមានសតិមិនសូវល្អទេ
ដូច្នេះការគ្រប់គ្រងអប់រំ និងរកស៊ីចិញ្ចឹមកូន
គឺធ្លាក់ទៅលើស្ត្រីជាភរិយាទាំងស្រុង ។
ដោយគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែស្ត្រីរងគ្រោះបានដើរ
ខ្ចីលុយគេឯង ដើម្បីយកមកទិញអង្ករ ម្ហូបអាហារ
និងផ្គត់ផ្គង់កូនរៀន លុះដល់រដូវធ្វើស្រែខំដើរស៊ីឈ្មួលច្រូត
និងប្រមូលស្រូវយកមកសងគេអស់រលីងហើយនៅតែមិនគ្រប់ទៀត។