គណបក្សប្រឆាំងបានរកឃើញភាពមិនប្រក្រតីជាច្រើននៅពេលបោះឆ្នោត
និងស្នើសុំដើម្បីឱ្យមានការស៊ើបអង្កេតឡើងវិញរាល់ភាពមិន
ប្រក្រតីទាំងនោះ
តាមរយៈការបង្កើតឱ្យមានគណៈកម្មការចម្រុះមួយដែលមានសមាសភាពខាង
បក្សប្រឆាំង និងបក្សកាន់អំណាច ដោយមានភាគីជាតិ អន្តរជាតិ
និងសង្គមស៊ីវិលជាអ្នកសង្កេតការណ៍។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធម្ដងរួចមកហើយចំពោះសំណើនេះ ដោយលើកឡើងថា ការបង្កើតគណៈកម្មការចម្រុះនេះហួសពីដែនសមត្ថកិច្ចរបស់ គ.ជ.ប។ ប៉ុន្តែក្រោយពីមានភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃ៣ សីហា គ.ជ.ប បានសម្តែងការយល់ព្រមសម្រាប់ការបង្កើតគណៈកម្មការចម្រុះមួយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅថ្ងៃទី៣ សីហា ថា គណបក្សសង្គ្រោះជាតិ បានឯកភាពក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីក្នុង ការបោះឆ្នោត តែមិនយល់ព្រមចំពោះសមាសភាពគណៈកម្មការដែលមានត្រឹមតែ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះឡើយ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គ.ជ.ប ជាអ្នកបង្កើតបញ្ហាបោះឆ្នោតមិនប្រក្រតីនោះ ដូច្នេះគណបក្សសង្គ្រោះជាតិ ចង់ឲ្យសមាសភាពគណៈកម្មការស៊ើបអង្កេតនោះមានមកពីភាគីផ្សេងទៀត៖ «ដោយសារ ថា គ.ជ.ប គឺជាផ្នែកមួយនៃបញ្ហា! បញ្ហាដែលកើតឡើង ភាពមិនប្រក្រតីដែលកើតឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលនៃការបោះឆ្នោត គឺដោយសារតែការរៀបចំ ដោយសារតែទង្វើរបស់គ.ជ.ប»។
ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣ ខែសីហា លោក ទេព នីថា ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា មន្ត្រីតំណាងគណបក្សសង្គ្រោះជាតិ និងតំណាងគណបក្សប្រជាជនកម្ពុជា បានយល់ព្រមក្នុងការបង្កើតនូវគណៈកម្មការស៊ើបអង្កេតចម្រុះមួយ ដើម្បីពិនិត្យមើលភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែកក្កដា កន្លងទៅនេះជាមួយគ្នាក្នុងក្របខ័ណ្ឌរបស់ គ.ជ.ប។
លោក ទេព នីថា៖ «គណបក្សទាំងពីរបានសម្ដែងនូវសុឆន្ទៈត្រង់ទៅ ត្រង់មក ហើយចុងក្រោយបានឯកភាពគ្នានៅលើបញ្ហាពីរ។ ទី១ បានឯកភាពគ្នាក្នុងការបង្កើតនូវគណៈកម្មការចម្រុះមួយដែលមាន គ.ជ.ប និងតំណាងខាងគណបក្សទាំងពីរ ហើយទី២ គណៈកម្មការចម្រុះនេះនឹងធ្វើការពិភាក្សាគ្នានៅពេលខាងមុខនេះអំពី អាណត្តិ និងភារកិច្ចរបស់ខ្លួនដែលត្រូវអនុវត្ត។ នេះជាបញ្ហាពីរដែលយើងសម្រេចបាននៅក្នុងការប្រជុំនេះ»។
តំណាងខាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានបញ្ជាក់ពីកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣ ខែសីហា ថា បានសម្រេចឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតនូវគណៈកម្មការមួយ ដើម្បីដោះស្រាយនូវរាល់ភាពមិនប្រក្រតីដែលកើតឡើងក្នុងថ្ងៃបោះ ឆ្នោត និងការរាប់សន្លឹកឆ្នោត៖ «ជាគោលការណ៍យើងចង់ឱ្យបង្កើតនូវគណៈកម្មការមួយដើម្បីឱ្យស្វែងរក ការពិតហ្នឹងហើយ»។
លោកបន្ថែមទៀតថា ចំពោះសមាសភាគរបស់អង្គការសហប្រជាជាតិខាងគណបក្សសង្គ្រោះជាតិ បានធ្វើការស្នើសុំឱ្យមានការចូលរួម ប៉ុន្តែត្រូវបានបដិសេធដោយ គ.ជ.ប៖ «យើងបានស្នើជាសំណើរបស់គណបក្សសង្គ្រោះជាតិ គឺស្នើសុំឱ្យមានតំណាងរបស់ UN ... ប៉ុន្តែ គ.ជ.ប លោកមានប្រសាសន៍ថា អាហ្នឹងវាហួសពីសមត្ថកិច្ចរបស់ គ.ជ.ប ហើយ ពីព្រោះនៅក្នុងក្របខ័ណ្ឌច្បាប់មិនមានភាគីណាមិនមានអង្គការ សហប្រជាជាតិណាចូលរួមនៅក្នុងនេះទេ។ ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ យើងចង់ឱ្យមានដើម្បីឱ្យអង្គការសហប្រជាជាតិធ្វើជាសាក្សី ដើម្បីមកមើលពីយន្តការ និងលទ្ធផលនៃការវាយតម្លៃនោះ»។
ចំពោះអ្នកតំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា មិនបានធ្វើការបកស្រាយអ្វីនោះទេ ដោយលោកលើកឡើងថា ភារកិច្ចនេះគណបក្សទាំងពីរបានប្រគល់ទៅឱ្យ គ.ជ.ប៖ «NECៗៗ (គ.ជ.ប) អ្នកប្រកាសបាទ! ខ្ញុំមិនអាចជម្រាបជូនបានទេ ពីព្រោះឯកភាពគ្នាប្រគល់ឱ្យ NEC»។
ចំពោះការបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតភាពមិន ប្រក្រតីនៃការបោះឆ្នោត ត្រូវបានអ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី បានបញ្ជាក់ថា ដើម្បីឱ្យដំណើរនៃការបង្កើតនូវគណៈកម្មការចម្រុះមួយឱ្យមាន ប្រសិទ្ធភាព គឺអាស្រ័យទៅលើសមាជិកភាពដែលចូលរួម៖ «សមាជិកភាពហ្នឹង ធ្វើម៉េចឱ្យមានជាកូតាណាស់! មានន័យថា គ.ជ.ប មានមួយនាក់ពីរនាក់ គណបក្សមួយទៀតមានមួយនាក់ពីរនាក់ គណបក្សមួយទៀតមានមួយនាក់ពីរនាក់ សង្គមស៊ីវិលមានមួយនាក់ពីរនាក់។ ធ្វើយ៉ាងម៉េចកុំឱ្យកូតាហ្នឹងធ្វើសេចក្ដីសម្រេចចិត្តបាន។ ឧទាហរណ៍ថា ៩នាក់អ៊ីចឹង ធ្វើម៉េចកុំឱ្យ គ.ជ.ប និងគណបក្សប្រជាជនហ្នឹងបាន ៥នាក់ ប្រសិនបើបាន ៥នាក់ ដូចតុលាការខ្មែរក្រហមអ៊ីចឹង។ ខាងគណបក្សប្រឆាំងអ៊ីចឹងដែរ ធ្វើម៉េចកុំឱ្យគណបក្សប្រឆាំងហ្នឹងក្លាយជាមនុស្សដែលមានសមាជិក ភាពច្រើនលើសលុបនៅក្នុងគណៈកម្មការនោះ»។
លោកបានបន្ថែមថា ក្នុងដំណាក់កាលនេះ គឺសំខាន់ណាស់សម្រាប់វត្តមានរបស់ស្ថាប័នអន្តរជាតិ ពីព្រោះដើម្បីជៀសវាងការមិនទុកចិត្ត ភាពអយុត្តិធម៌ក្នុងការធ្វើសេចក្ដីសម្រេចចុងក្រោយ។ លោកបានលើកឡើងចុងក្រោយថា លោកនឹងមិនមានសង្ឃឹមនោះទេ ប្រសិនបើគេបង្កើតគណៈកម្មាធិការឯករាជ្យមួយដែលស្ថិតនៅក្រោម យុត្តាធិការរបស់ គ.ជ.ប នោះ។
អ.ស.បស្វាគមន៍ដំណើរការបោះឆ្នោតនៅកម្ពុជា
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក បាន គីម៉ូន (Ban Ki-moon) បានស្វាគមន៍ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាថា ប្រកបដោយសន្តិភាព ហើយលោកជំរុញឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធដោះស្រាយពាក្យបណ្ដឹងអំពី ភាពមិនប្រក្រតីទាំងឡាយឲ្យបានត្រឹមត្រូវ និងមានតម្លាភាព។
សេចក្ដីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យនៃប្រធានការិយាល័យ អង្គការសហប្រជាជាតិ កាលពីល្ងាចថ្ងៃទី២ ខែសីហា បានឲ្យដឹងថា លោកស្វាគមន៍ដំណើរការបោះឆ្នោតប្រកបដោយសន្តិភាពនៅកម្ពុជា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ពាក់ព័ន្ធនឹងរបាយការណ៍ស្ដីពីភាពមិនប្រក្រតីនៃការបោះឆ្នោត អង្គការសហប្រជាជាតិជំរុញឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធ ដោះស្រាយពាក្យបណ្ដឹងទាំងឡាយឲ្យបានប្រកបដោយយុត្តិធម៌ និងមានតម្លាភាព ក្នុងគោលបំណងធានាឲ្យបាននូវការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលបម្រើឲ្យឆន្ទៈរបស់ពលរដ្ឋកម្ពុជា ហើយលោក បាន គីម៉ូន បន្តតាមដានស្ថានការណ៍នៅកម្ពុជាយ៉ាងដិតដល់៕(RFA)