ភ្នំពេញ៖ អគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះបំផ្លាញ
ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង អស់ទាំងស្រុង នៅម្តុំស្ពានដែក បណ្តោយផ្លូវលេខ៣៧១
ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាវេលាម៉ោងប្រមាណជា ៥ និង២៥
នាទីល្ងាចថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៣។
ក្រោយកើតហេតុភ្លាមៗនោះ ទាំងកម្លាំងមន្ត្រីពន្លត់អគ្គិភ័យ រួមនិងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចម្រុះ ដឹកនាំដោយអភិបាលខណ្ឌមានជ័យ លោក គួច ចម្រើន បានចុះទៅជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក នេត វ៉ាន់ថា បានឲ្យដឹងថា អគ្គិភ័យ ដ៏សន្ធោសន្ធៅបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ដែលស្ថិតនៅជាប់ៗគ្នា មានផ្ទះលក់ដូរគ្រឿងទេសផងដែរ ចំនួន៦ខ្នង ស្មើនិង ៧គ្រួសារ អស់ទាំងស្រុង។
ប្រធានការិយាល័យរូបនេះ បន្តឲ្យដឹងថា អគ្គិភ័យត្រូវបានអន្តរាគមន៍ និងបាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងនៅ ម៉ោង ៦ និង២០នាទីល្ងាចថ្ងៃដដែល ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១៧គ្រឿង និងប្រើទឹកអស់ជាង ២០រថយន្ត។
ទោះជាយ៉ាងណា លោក នេត វ៉ាន់ថា មិនទាន់បានបញ្ជាក់ពីមូលហេតុបង្កឲ្យមានគ្រោះអគ្គិភ័យខាងលើនេះ នៅ ឡើយទេ។ លោកបានបញ្ជាក់ផងដែរថា រយៈពេលប្រមាណ៧ខែ ឆ្នាំ២០១៣នេះ ក្នុងរាជធានីភ្នំពេញ មានគ្រោះ អគ្គិភ័យ ៦៧លើក សម្លាប់មនុស្ស ៣នាក់ និងរងរបួស ៨នាក់។
លោក នេត វ៉ាន់ ពីកន្លែងកើតគ្រោះអគ្គិភ័យ ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ និងទទូចឲ្យពលរដ្ឋទិញបំពង់ពន្លត់អគ្គិភ័យដាក់ផ្ទះឲ្យបានគ្រប់គ្នាទុកបង្ការ និងបាញ់ពន្លត់អគ្គិភ័យ បឋម៕(DAPNEWS)