Friday, November 30, 2012

សិស្សវិទ្យាល័យ​ សន្ធរម៉ុក មិនគិតរៀន សូត្រនាំគ្នា ឆក់កាបូប ត្រូវជាប់ទ្រុង

Photo by DAP-NEWSភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ ក្នុង នោះម្នាក់ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ សន្ធរម៉ុក ហើយធ្លាប់ជាមុខសញ្ញាជាប់ពន្ធ នាគាររយៈពេលជិត៥ឆ្នាំ ត្រូវបានកម្លាំងនគរ បាលព្រហ្មទណ្ឌខណ្ឌទួលគោក ដេញចាប់បាន ភ្លាមៗ ក្រោយពីពួកគេទាំងពីរនាក់ នាំគ្នាធ្វើ សកម្មភាពឆក់កាបូបអ្នកដំណើរនៅម្ដុំស្ពាន អាកាស៧មករា រួចហើយជិះគេចខ្លួនបន្ដទៅ បុកអ្នកធ្វើដំណើរតាមផ្លូវ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលព្រហ្មទណ្ឌទួលគោក បានឱ្យដឹងថា សកម្ម ភាពឆក់កាបូបអ្នកដំណើរខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង១១និង០៥នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥៨៤ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក បន្ទាប់ពីជនសង្ស័យទាំង ពីរ បានធ្វើសកម្មភាពឆក់នៅម្ដុំស្ពានអាកាស ៧មករា រួចជិះម៉ូតូគេចខ្លួនទៅដល់ក្រោយ ផ្សារទួលគោក ។
ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបានឆ្លើយ សារភាពថា ពួកគេទី១ឈ្មោះផាន់ ភារម្យ អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១២ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក និងទី២ព្រំ សុធារិទ្ធ អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ដោយឡែកជនរងគ្រោះឈ្មោះពុធ  សុភក្ដ្រ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ មានជ័យមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។
មន្ដ្រីនគរបាលខណ្ឌទួលគោក  បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅវេលា ម៉ោងកើតហេតុខាងលើ ជនសង្ស័យទាំងពីរ នាក់ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហមមួយ គ្រឿង លុះដល់ចំណុច ស្ពានអាកាស៧មករា ក៏ប្រទះឃើញជនរងគ្រោះ កំពុងជិះម៉ូតូតែ ម្នាក់ឯង ដោយមានស្ពាយកាបូបផងនោះ ក៏ធ្វើសកម្មភាពឆក់បានសម្រេច ហើយជិះ ម៉ូតូគេចខ្លួន រហូតទៅដល់ក្រោយផ្សារទួល គោក ក៏បុកជាមួយម៉ូតូប្រជាពលរដ្ឋ ហើយទុក ម៉ូតូចោល បន្ដរត់គេចទៅផ្ទះរបស់គេ នៅម្ដុំ នោះ ប៉ុន្ដែត្រូវបាន នគរបាលព្រហ្មទណ្ឌចាប់ ខ្លួនតែម្ដង ។
មុនពេលចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយ ជើងម្នាក់ ទំរាំសមត្ថកិច្ចមកដល់ ។
មន្ដ្រីនគរបាលបានបន្ដថា ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ នេះ ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលជិត៥ ឆ្នាំ ដោយជាប់ពាក់ព័ន្ធនិងករណីឆក់ ហើយ មិនទាន់ចេញពីគុកបានប៉ុន្មានផង ឥឡូវត្រូវ ចូលគុកម្ដងទៀត ។(DAP)
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname