Monday, November 12, 2012

វិញ្ញាសា​ប្រ​ណាំងទូក​ក្តោង​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ក្រុង​រី​យ៉ូឆ្នាំ 2016

ប្រ​ភេទ​​កីឡា​​ប្រ​ណាំង​​ទូក​ក្តោង​ទ​ទួល​បាន​​ កន្លែង​មួយ​​ក្នុង​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ក្រុង​រីយ៉ូ​ឆ្នាំ ​២០១៦​បន្ទាប់​​ពី​​សហ​ព័ន្ធ​ប្រ​ណាំង​ទូក​ក្តោង​អន្តរជាតិ (ISAF)កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​បាន​បោះ​ឆ្នោត​ប្រ​គល់​សិទ្ធិ​ឱ្យ​វិញ ។ការ​សម្រេចចិត្ត​ប្រ​គល់​ឱ្យ​វិញ​នូវ​សិទ្ធិ​ចូល​រួម​ការ​ប្រ​កួត​ក្នុង​ ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ដល់​ប្រ​ភេទ​កីឡា​ប្រ​ណាំង​ទូក​ក្តោង​បុ​រស​និង ​ស្ត្រី​លើក​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​សមាជ​ទូ​ទៅ​មួយ​របស់​គណៈ​កម្មា​ធិ ​ការរៀប​ចំ​ការ​ប្រ​កួត​របស់ ISAFនៅ​ក្រុង Dun Laoghaire ប្រ​ទេស​អៀរឡង់ ។
លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​បាន​ដើរ​ផ្ទុយ​១៨០អង្សា​ រ​េ​ទៅ​នឹង​ការ​សម្រេចចិត្ត​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​សហ​ព័ន្ធ ISAFកាល​ពី​ខែ​ឧសភា​​ដែល​បាន​ជម្រុះ​ចោល​វិញ្ញាសា​ទូក​ក្តោង​តូច​ហើយ​ដាក់​ ជំ​នួស​មក​វិញ​ដោយ​វិញ្ញាសា​ Kiteboarding​ក​្នុង​​ព្រឹត្តិ​ការ​ណ៍​អូឡាំ​ពិក​ឆ្នាំ ២០១៦ ។​
សហ​ព័ន្ធ​ ISAFកាល​ពី​ខែ​ឧសភា​​បាន​ពិ​ពណ៌​នា​ការ​សម្រេច​នោះ​ថា​ជាការ​បូក​បន្ថែម​ដ៏​ ពិ​សេស​មួយ​ ​ប៉ុន្តែ​សមាគម​ប្រ​ណាំង​ទូក​ក្តោង​ធុន​តូច​បាន​​អំ​ពាវ​នាវ​ឱ្យ​ប្រ​ធាន​សហ ​ព័ន្ធ ISAFដាក់​បញ្ចូល​នូវ​ច្បាប់​ទម្លាប់​ក្នុង​ការ​ប្រ​​កួត ។​​សូម​បញ្ជាក់​ថា កីឡា​ប្រ​ណាំង​ទូក​ក្តោង​ធុន​តូច​ធ្លាប់​បាន​ចេញ​មុខ​​គ្រប់​ព្រឹត្តិការណ៍​ អូ​ឡាំ​ពិក​រដូវ​ក្តៅ​ចាប់​តាំង​ពី​ឆ្នាំ ១៩៨០​មក​ម៉្លេះ​ ។ ដូច្នេះ​សហ​គម​កីឡា Kiteboarding​អន្តរ​ជាតិ​នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​២០២០​ដើម្បី​ បញ្ចុះ​បញ្ចូល​ឱ្យ​គេ​ទទួលយក​កីឡា​​របស់​ខ្លួន​ក្នុង​អូ​ឡាំ​ពិក​​លើក​ដំ​ បូង ៕

Comments system

Disqus Shortname