ប៉ប ៗៗ!!» វាជាសំឡេងដ៏ក្ដៅស្លឹកត្រចៀកនិងបុកពោះយ៉ាងខ្លាំង នៅពេលដែលខ្ញុំកំពុងតែឈប់ត្រង់ភ្លើងស្ដុប។ ខ្ញុំពិតជាមិនអាចទប់អារម្មណ៍មិនជេរប្រទេចចំពោះអ្នកបើកបររថយន្ដ ទំនើបមួយគ្រឿងដែលស៊ីផ្លេទាំងទទឹងទិសខណៈអ្នកដំណើរដទៃកំពុងតែ ឈប់ភ្លើងស្ដុបក្រហម» នេះជាបទពិសោធផ្ទាល់របស់កញ្ញា ថន លក្ខណាអាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃវិទ្យាស្ថានភាសាបរទេស។
ការ ចុចស៊ីផ្លេខុសទំនងមិនត្រូវស្ថានភាពចំពោះមុខខ្វះសីលធម៌របស់ អ្នកបើកបរមួយចំនួន និងការនិយាយទូរស័ព្ទក្នុងពេលបើកបរ ពិតជាផ្ដល់ការរំខាន និងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកបើកបរដទៃផងដែរ។
នៅ ពេលដែលអ្នកដំណើរទូទៅកំពុងតែបើកបរលើដងផ្លូវប្រកបដោយការគោរព ច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន ស្រាប់តែរថយន្ដ ឬម៉ូតូកំពុងតែបោះពួយយ៉ាងលឿនពីក្រោយ រួចចុចស៊ីផ្លេ «ប៉បៗ!»ជាសញ្ញាឲ្យអ្នកដទៃចៀសចេញពីផ្លូវរបស់ខ្លួនវាអាចធ្វើ ឲ្យអ្នកដែលបើកបរគោរពច្បាប់ភិតភ័យខំប្រវេប្រវាគេចចេញពីផ្លូវ ទាំងខ្លួនកំពុងបើកបរយ៉ាងត្រឹមត្រូវ។ម្យ៉ាងវិញទៀត នៅពេលដែលពួកគេខំចៀសឲ្យរថយន្ដដែលស៊ីផ្លេនោះជែងទៅមុខពួកគេ អាចជួបនឹងគ្រោះថ្នាក់ជាយថាហេតុប្រសិនបើពួកគេគេចមិនទាន់ឬក៏ ចៀសទៅប៉ះពារអ្នកដទៃ។
ចំពោះទង្វើខ្វះសុជីវធម៌ក្នុងការបើក បរនេះ កញ្ញា ថន លក្ខណា បានប្រាប់ថា ម្ចាស់រថយន្ដដែលចុចស៊ីផ្លេពីក្រោយខ្លាំងៗទាំងខ្លួនកំពុងជិះ ខុសគំនូស ជាមនុស្សឈ្លើយនិងអសីលធម៌បំផុត។ អ្នកបើករថយន្ដ ឬម៉ូតូទាំងអស់ គួរតែធ្វើខ្លួនឲ្យថ្លៃថ្នូរដើម្បីស័ក្ដិសមនឹងតម្លៃយានយន្ដ។
ក្នុង ទឹកមុខយ៉ាងមុតមាំកញ្ញា ឃិនលីដាអាយុ២០ឆ្នាំជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាលបានឲ្យដឹងដែរថា ការនិយាយទូរស័ព្ទក្នុងពេលបញ្ជាដៃចង្កូតធ្វើឲ្យស្ទះចរាចរណ៍និង អាចជួបគ្រោះថ្នាក់ពីព្រោះពួកគេមិនបានផ្ដោតអារម្មណ៍លើការបើកបរ ដែលពេលខ្លះភ្លេចមើលភ្លើងស្ដុបឬវេចុះវេឡើង គ្មានលំនឹងដែលធ្វើឲ្យអ្នកបើកបរខាងក្រោយខឹងសម្បានិងកកស្ទះ ហើយមិនអាចទៅមុខរួច។
ឆ្លើយតបនឹងការត្អូញត្អែរខាងលើយុវជន រាងសង្ហាជិះរថយន្ដទំនើបឈ្មោះ បញ្ញាបានទទួលស្គាល់ថាខ្លួនពិតជាធ្លាប់និយាយទូរស័ព្ទក្នុងពេល បើកបរនិងចូលចិត្ដចុចស៊ីផ្លេរំខានអ្នកដទៃទាំងទទឹងទិសប្រាកដមែន ប៉ុន្ដែលោកប្រាប់ពីមូលហេតុថា លោកគ្រាន់តែប្រញាប់ដោយគ្រាន់ស៊ីផ្លេដាក់ម៉ូតូខ្លះដែលបើកឆ្វេ ឆ្វាចឲ្យប្រុងប្រយ័ត្នប៉ុណ្ណោះ លោកគ្មានបំណងបង្កបញ្ហាអ្វីឡើយ។
បើ យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ដែលបានចេញកាលពីឆ្នាំ២០១១បានបញ្ជាក់ថាការនិយាយទូរស័ព្ទក្នុង ពេលកំពុងបើកបរជាបញ្ហាធំមួយដែលអាចបង្កឲ្យមានគ្រោះថា្នក់ ចរាចរណ៍ខ្ពស់ដូចកត្តាប្រើប្រាស់គ្រឿងស្រវឹងពេលបើកបរដែរ។ ដូច្នេះបណ្ដាប្រទេសមួយចំនួនលើសកលលោកកំពុងតែយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះបញ្ហានេះ។
ការស្រាវជ្រាវរបស់អង្គការសុខភាព ពិភពលោកដដែល បានឲ្យដឹងថាការនិយាយទូរស័ព្ទអាចបណ្តាលឲ្យអ្នកបើកបរមាន សកម្មភាពអវិជ្ជមានជាច្រើនដូចជាការបាត់បង់ភាពម្ចាស់ការលើការ បញ្ជាយានយន្តបង្កើននូវភាពតានតឹងដល់ខួរក្បាលសមត្ថភាពនៃការគ្រប់ គ្រប់ហ្វ្រាំងធ្លាក់ចុះប៉ះពាល់ដល់សមត្ថភាពចក្ខុវិញ្ញាណក្នុងការ តម្រង់ទិសយានយន្តបាត់បង់ភាពរំញោចភ្លាមៗក្នុងការដោះស្រាយឬគេច ពីឧបសគ្គជាដើម។
ចំពោះបញ្ហាចុចស៊ីផ្លេលោក ឈឿនជាមន្ដ្រីប៉ូលិសចរាចរ បានបកស្រាយថា៖ «តាមពិតការស៊ីផ្លេឮខ្លាំងគ្មានសណ្តាប់ធ្នាប់និងការនិយាយ ទូរស័ព្ទក្នុងពេលកំពុងបើកបរមិនត្រឹមតែជាអំពើអសីលធម៌មួយប៉ុណ្ណោះ ទេ វាជាអំពើល្មើសច្បាប់តែម្តង ព្រោះការល្មើសទាំងនេះសុទ្ធតែបានចែងក្នុងមាត្រានៃច្បាប់ចរាចរណ៍ ផ្លូវគោករបស់កម្ពុជាតាំងពីប៉ុន្មានឆ្នាំមុនម៉្លេះ»។ លោកបន្ថែមថាប៉ុន្តែចំពោះការផាកពិន័យចំពោះបញ្ហាទាំងអស់នេះនៅ មិនទាន់អនុម័តនៅឡើយទេដោយសារតែថ្នាក់លើចង់ពង្រឹងច្បាប់ថ្មី ដូចជាការពាក់មួកសុវត្ថិភាពដាក់កញ្ចក់និងដាក់ខ្សែក្រវាត់ សុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនជាមុនសិន។
លោកអ៊ាចរិយាអ្នក សម្របសម្រួលស្រាវជ្រាវនិងវាយតម្លៃកម្មវិធីសុវត្ថិភាពចរាចរណ៍នៃ អង្គការHandicap បានឲ្យដឹងថាលោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលចាប់ផ្តើមរឹតបន្តឹង ចំពោះអ្នកនិយាយទូរស័ព្ទក្នុងពេលបើកបរនិងការប្រើប្រាស់ស៊ីផ្លេ គ្មានសណ្តាប់ធ្នាប់ពីព្រោះបញ្ហាទាំងពីរនេះសុទ្ធតែអាចបង្កឲ្យ មានកំណើនគ្រោះថា្នក់ចរាចរណ៍ដូចបញ្ហាប្រើប្រាស់គ្រឿងស្រវឹងនិង កត្តាធំៗជាច្រើន។
លោកបានបញ្ជាក់បន្ថែមថាពេលខ្លះយើងគិតថា អ្នកបើកបរអាចមានជំនាញគ្រប់គ្រាន់ប៉ុន្តែការនិយាយទូរស័ព្ទនៅតែ បង្កជាហានិភ័យធំមួយដែលធ្វើឲ្យចរាចរណ៍ស្រុកខ្មែរយើងគ្មាន សុវត្ថិភាព។ការស៊ីផ្លេក៏មិនខុសគ្នាដែរអ្នកបើកបររថយន្តទាំងឡាយ ជាពិសេសអ្នកបើកបររថយន្តធំៗដែលបំពាក់ស៊ីផ្លេខ្យល់មិនគួរណា ប្រើប្រាស់ក្នុងទីប្រជុំជនឡើយពីព្រោះវាអាចធ្វើមានសំឡេងរំខាន ខ្លាំងនិងពេលខ្លះអាចឲ្យអ្នកដំណើរភ្ញាក់ស្លុតស្មារតីរេចង្កូត បង្កឲ្យមានគ្រោះថ្នាក់ថែមទៀតផង។
លោកមុន្នី រ័ត្ន ជាប្រធានក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហមដែលតែងតែចុះអប់រំ ប្រជាពលរដ្ឋតាមដងផ្លូវបានឲ្យយោបល់ថាការនិយាយទូរស័ព្ទក្នុងពេល បើកបរអាចសម្រួលទៅបានបើសិនជាអ្នកបើកបរប្រើប្រាស់ឧបករណ៍ជំនួយ (កាស)ឬឈប់អែបស្តាំដើម្បីនិយាយទើបជាការប្រសើរ។ ម្យ៉ាងវិញទៀតអ្នកបើកបរគួរតែកាត់បន្ថយការស៊ីផ្លេដោយចិត្តអំណត់ ពីព្រោះសំឡេងស៊ីផ្លេ ប៉ះពាល់ខ្លាំងដល់អារម្មណ៍អ្នកធ្វើដំណើរលើដងផ្លូវ។
មិនថា អ្នកបើកបររថយន្តឬម៉ូតូការគោរពច្បាប់ចរាចរណ៍តែមួយមុខ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេយើងទាំងអស់គ្នាគួរតែបង្កើននូវ ក្រមសីលធម៌ចរាចរណ៍ក្នុងខ្លួនឲ្យបានច្រើនទើបការធ្វើចរាចរណ៍ ប្រព្រឹត្តទៅយ៉ាងល្អដោយអាចកាត់បន្ថយនូវគ្រោះថា្នក់ចរាចរណ៍។ ត្រូវចងចាំថាការយោគ យល់គ្នាជាអំពើដ៏ប្រសើរសម្រាប់អ្នកបើកបរ។ ម្យ៉ាងវិញទៀតការគោរពអាយុជីវិតអ្នកដទៃ ក៏មិនខុសពីការគោរពអាយុជីវិតខ្លួនឯងផងដែរ៕