Wednesday, November 28, 2012

ទាហ៊ានឈុតខ្មៅថៃ បាញ់រះមកលើ ពលរដ្ឋខ្មែរ ខណៈឆ្លងដែនទៅ ស៊ីឈ្នួលច្រូតស្រូវ

បន្ទាយមានជ័យ៖ ទាហ៊ានឈុតខ្មៅថៃបាន ចាប់វាយធ្វើបាប និង បាញ់រះមកលើពលរដ្ឋខ្មែរ ចំនួន០៥គ្រាប់ ខណៈឆ្លងដែនទៅស៊ីឈ្នួល ច្រូតស្រូវ កាលពីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង ៧និង៤៥ នាទីព្រឹក នៅចំណុចមាត់អូរ ព្រំដែនកម្ពុជា លើទឹកដីថៃក្នុងភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ឈមគ្នាខាង ទឹកដីខ្មែរភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សូរ ចាន់ណារី មេបញ្ជាការវរ នគរបាលការពារ ព្រំដែនគោក បានឲ្យដឹងថា ពិតជា មានការ បាញ់ មែន តែការបាញ់នេះគឺទាហាន ឈុតខ្មៅថៃបាញ់ កំញើញ ០៥គ្រាប់ ឡើងលើ ខណះ ពលរដ្ឋខ្មែរប្រុសស្រី ចំនួន៣០នាក់ឆ្លងដែនទៅស៊ីឈ្នួលច្រូតស្រូវ តាមព្រំដែនព្រឹក វិលល្ងាច។
លោកបានបន្តទៀតថា ដើមចមមុនកើតហេតុតាមពលរដ្ឋខ្មែរទាំងនោះបានឲ្យដឹងថា ខណះ ពួកគាត់ឆ្លងដែន ស្រាប់តែមានទាហានឈុតខ្មៅថៃចំនួន៣ទៅ៤នាក់ បានមករករឿងពួកគាត់និងចាប់ ពួកគាត់វាយ ស្របពេល នោះ ពលរដ្ឋប្រុសស្រីបានជួយគ្នាវាយទៅវិញ ពេលនោះពួកទាហានបាន ទាញដំបងវាយ និងដុំថ្មគប់ បណ្តាល ឲ្យរបួស ពលរដ្ឋខ្មែរយើងបានគប់វិញបណ្តាលឲ្យទាហានឈុត ខ្មៅម្នាក់បែកមុខផងដែរ ពេលនោះ ទាហាឈុតខ្មៅដឹងថាមិន អាចវាយឈ្នះក៏ទាញ កាំភ្លើងមកបាញ់ តែម្តង។ឃើញដូច្នោះពលរដ្ឋខ្មែរ ទាំងនោះ បាននាំគ្នារត់គេចខ្លួនមកទឹកដីខ្មែរវិញ ដើម្បីសុំឲ្យសមត្ថកិច្ចកម្ពុជា ជួយអន្តរាគមន៍។(DAP)

Comments system

Disqus Shortname