ភ្នំពេញ៖ សមាគមយុវជនខ្មែរ បានរៀបចំ
ការប្រកួតកីឡាជនពិការបាល់ទះ រត់ប្រណាំង និងប្រណាំង លើរទេះ នៅខេត្ត កំពង់ចាម
នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមប្រធានបទ
«យើងរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិជនពិការ តាមរយៈ សកម្មភាព កីឡា»
ក្នុងគោលបំណង រួម ចំណែកលើកកម្ពស់សិទ្ធិជនពិការ និងផ្តល់ឱកាសដល់ជនពិការ
ក្នុងការចូលរួម អភិវឌ្ឍន៍សហគមន៍។ តាមកម្មវិធីដែលបានគ្រោងទុក
ការប្រកួតកីឡាជនពិការនេះ ធ្វើតែមួយថ្ងៃប៉ុណ្ណោះ ដែលចាប់ ផ្តើមពីម៉ោង ៧ព្រឹក
ដល់ម៉ោង ៥ល្ងាច។
ប្រធានសមាគមយុវជនខ្មែរ សាខាខេត្តកំពង់ចាម លោក កូយ ចំរើន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅ ព្រឹកថ្ងៃទី២៦នេះថា ការប្រកួតកីឡាជនពិការ៣ប្រភេទនេះ ដើម្បីបង្ហាញថា ជនពិការក៏មានសមត្ថភាព និងទេពកោសល្យ ដូចមនុស្សមិនពិការដែរ ដូចជាការបង្ហាញថ្វីដៃ និងការចូលរួមអប់រំ នៅក្នុងសង្គមលើវិស័យកីឡា ដើម្បីសុខភាពល្អ និងក៏ដូច លើកតម្លៃជនពិការផ្ទាល់ផងដែរ។
លោកបន្តថា ការបង្ហាញសមត្ថភាព និងទេពកោសល្យពីជនពិការនេះ ក៏ជាគំរូល្អ និងលើកកម្ពស់សិទ្ធិដល់ ជនពិការដទៃទៀត ដែរ «ម៉្យាងវិញទៀត ពាក់ព័ន្ធនឹងការងារសហគមន៍ មានន័យថា គាត់បានចូលរួមក្នុងសង្គមជាតិ ដោយគាត់បានធ្វើជាគំរូល្អ សម្រាប់ជនពិការដទៃទៀតដែរ។ ហើយយើងធ្វើនេះ ដើម្បីឲ្យបងប្អូន ដែលមានកាយសម្បទាគ្រប់គ្រាន់នោះ គាត់យល់ថា គាត់មិនត្រូវរើសអើង ចំពោះបងប្អូនជនពិការទេ ពីព្រោះ ទេពកោសល្យរបស់ជនពិការមាន ដែលពេលខ្លះយើងមិនអាច ធ្វើបានដូចគាត់ផងដែរ។ ដូច្នេះ យើងត្រូវ គិតថា យើងមានសិទ្ធិ គាត់មានសិទ្ធិ យើងមានសមត្ថភាព គាត់ក៏មាន សមត្ថភាព ពិសេសរៀងៗខ្លួនដែរ រួចយើងមិនត្រូវរើសអើង និងប្រកាន់ចំពោះជនពិការឡើយ»។
ការប្រកួតកីឡាជនពិការ នៅខេត្តកំពង់ចាមនេះ មិនសំដៅជ្រើសរើសយកចាញ់ ឈ្នះនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាការលើកទឹកចិត្ត ចំពោះអ្នកណាដែលឈ្នះ បានរង្វាន់ច្រើនជាងអ្នកចាញ់ ដូចជា ក្រុមបាល់ទះ ដែលមានតែពីរក្រុមនោះ គឺលេខ១ បាន២៥០ដុល្លារ និងលេខ២ បាន២០០ដុល្លារ។ ចំពោះកីឡារត់ប្រណាំង និងរទេះកង់ គឺអ្នកលេខ ១ បាន ៥០ដុល្លារ, លេខ២ បាន ៤០ដុល្លារ និងលេខ៣ បាន៣៥ដុល្លារ ព្រមទាំងមានរង្វាន់ លើកទឹកចិត្តផងដែរ។
ជាអធិបតី នៃការបើកប្រកួត គឺអភិបាលរងក្រុងកំពង់ចាម លោក ចាន់ ផល្លី អមដោយអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទាខេត្ត លោក ឯក ពិសី, អនុប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម លោក ជា ចាន់ធី, អ្នកបម្រើការនៅសមាគមយុវជនខ្មែរ និងមនុស្សជាច្រើនទៀត។
ប្រភេទកីឡាជនពិការ ដែលមានក្នុងកម្មវិធីប្រកួត មានបីប្រភេទ គឺ បាល់ទះបុរស, រត់ប្រណាំង និងរទេះកង់ប្រណាំង។ ចំណែក នៅខេតកំពង់ចាម កីឡាករ ជាជនពិការចូលរួមប្រកួត សរុបមាន ៥២នាក់ បាល់ទះ (៣០នាក់), រត់ប្រណាំង (១៦នាក់) និង ប្រណាំងលើរទេះ (៦នាក់)។
ប្រធានផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៃសមាគមយុវជនខ្មែរ លោក សេង ប្ញទ្ធី បាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ប្រភេទកីឡាដែលជនពិការប្រកួតនេះមាន បាល់ទះបុរស, រត់ប្រណាំងចម្ងាយ ២០០ម៉ែត្រ និងរទេះកង់ ប្រណាំងចំងាយ ៤០០ម៉ែត្រ។ ការប្រកួតកីឡាទាំងនេះ ធ្វើនៅខេត្តព្រៃវែង (២១ វិច្ឆិកា ២០១២), ខេត្តស្វាយរៀង (២៤ វិច្ឆិកា ២០១២), ខេត្តកំពង់ចាម (២៦ វិច្ឆិកា ២០១២) និងខេត្តតាកែវ (២៦ វិច្ឆិកា ២០១២)។
តាមកម្មវិធីប្រកួតកីឡាជនពិការ បានឲ្យដឹងពីទិសដៅនៃការប្រកួតនេះថា ដើម្បីកាត់បន្ថយផ្នត់គំនិត រើសអើងក្នុងចំណោម ប្រជាពលរដ្ឋដល់ជនពិការ តាមរយៈការអប់រំស្តីពី សិទ្ធិជនពិការ តាមរយៈការប្រកួតកីឡា។ បង្កើនការចូលរួមពីសហគមន៍ ដើម្បីផ្តល់សិទ្ធិអំណាច និងលើកទឹកចិត្តដល់ជនពិការ ចូលរួមក្នុងសកម្មភាពសង្គម ជាពិសេសទទួលស្គាល់តួនាទី របស់ជន ពិការក្នុងការអភិវឌ្ឍ។ បង្កើនអ្នកពាក់ព័ន្ធ ឲ្យកាន់តែច្រើនឡើង នៅកម្រិតខេត្ត ដើម្បីគាំទ្រ និងធ្វើឲ្យមានបរិយាកាសល្អ សម្រាប់ ការចូលរួមរបស់ជនពិការ ដើម្បីមានឱកាសលើកពីកង្វល់ និងភាពប្រឈមនានា ក្នុងការស្វែងរកការគាំទ្រជា សាធារណៈ។ ដើម្បីលើកកម្ពស់ជនពិការ តាមរយៈការលើកទឹកចិត្តដល់ពួកគេ ក្នុងការធ្វើសកម្មភាពកីឡា។
ចំណែកលទ្ធផលរំពឹងទុក ឬផលដែលបានមកពីការរៀបចំ ការប្រកួតកីឡាជនពិការនេះ មានដូច ជា ប្រជាពលរដ្ឋទាំងអស់ បានយល់ដឹងពីសារសំខាន់ នៃសិទ្ធិរបស់ជនពិការ។ ផ្លាស់ប្តូរផ្នត់គំនិតក្នុងការ រើសអើងលើជនពិការ និងរួមគ្នាលើកទឹកចិត្ត ដល់ជនពិការ។ ជនពិការមានឱកាស ក្នុងការចូលរួមជាមួយ សហគមន៍ ក្នុងការអភិវឌ្ឍសង្គម។ តម្រូវការ និងបញ្ហាប្រឈម នានាដែលបានលើកឡើងដោយជនពិការ និងត្រូវបានដាក់បញ្ចូល ក្នុងផែនការអភិវឌ្ឍជាតិ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា នៅខេត្តព្រៃវែង និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២នៅខេត្តស្វាយរៀង កន្លងមកនេះ ក៏មាន ការរៀបចំប្រកួតកីឡាជនពិការ ដូចខេត្តកំពង់ចាម និងខេត្តតាកែវ ថ្ងៃទី២៦នេះដែរ ដែលអង្គការយុវជនខ្មែរ ជាអ្នករៀបចំ ក្រោមការឧបត្ថម្ភ របស់កាកបាទក្រហមអូស្រ្តាលី តាមរយៈជំនួយរដ្ឋាភិបាលអូស្រ្តាលី៕