Saturday, November 24, 2012

ឃុំខ្លួន​តៃកុង​ឡាន ដឹក​ខ្សាច់​ម្នាក់ ដែល​បុក​រោងការ នៅ​វាល​ស្បូវ​

ឃុំខ្លួន​តៃកុង​ឡាន ដឹក​ខ្សាច់​ម្នាក់ ដែល​បុក​រោងការ នៅ​វាល​ស្បូវ​
ភ្នំពេញ: អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ដែល​ជ្រុល​ចង្កូត​បុក​រោងការ​នៅ​សង្កាត់​វាល​ ស្បូវ ខណ្ឌមានជ័យ ដែល​បណ្តាលឱ្យ​មនុស្ស របួស​ជាង​២០​នាក់ បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ ឃុំខ្លួន​ដាក់ពន្ធនាគារ បណ្តោះអាសន្ន​។​

​ចំណែក​អ្នកបើកប​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ដែល​បើក​វ៉ា​ទៅ​កៀរ​រថយន្ត​ដឹក​ខ្សាច់​បណ្តាលឱ្យ​មនុស្ស​រងរបួស​នោះ ក៏ត្រូវ​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ បើកបរ​បង្ក​របួស​ដ​ល់​អ្នកដទៃ​ដោយ​អ​ចេតនា រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​រូបភាព ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។​

​ដោយឡែក​ម្ចាស់​រថយន្ត​ដឹក​ខ្សាច់​បាន​ ត្រូវ​តំណាង​អយ្យការ បំបែកសំណុំរឿង​ចោទប្រកាន់​ពីបទ ប្រើ​ស្លាក​លេខ​ក្លែងក្លាយ រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​រូបភាព​ជន​ ត្រូវ​ចោទ​នៅក្រៅ​ឃុំ​ដែរ​។​

​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ប្រភេទ​ នីសា​ន់​រូបនេះ​ឈ្មោះ ចាន់ ស​ម្ប​តិ្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2Q 8388 ដែលជា​ដើមចម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ​អ៊ុន សុខ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤៩ ផ្លូវ​លេខ​៩៣ សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មករា​។​

​តាម​ប្រភពពី​សមត្ថកិច្ច​ បានឱ្យដឹង​ថា កាលពី​ព្រលប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​រថយន្ត​ឡិច​ស៊ី​ស​៤៧០​មួយគ្រឿង បាន​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ពី​ទិសដៅ​ពី​កើ​តទៅ​លិច​ពោលគឺ​ពី​កៀនស្វាយ​ចូល​រាជធានី​ភ្នំពេញ​។ លុះ​បើក​មកដល់​ចំណុច​សង្កាត់​វាល​ស្បូវ ខណ្ឌមានជ័យ រថយន្ត​ឡិច​ស៊ី​សបាន​បើក​វ៉ា​រថយន្ត​នីសា​ន់​ដឹក​ខ្សាច់​ដែល​កំពុង​បើកបរ​ ស្រប​ទិស​គ្នា​។
​ប៉ុន្តែ​នៅពេល​បើក​វ៉ា​នេះ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ ស​យក​ចង្កូត​មិនទាន់​ក៏​បើករ​កៀរ​រថយន្ត​ដឹក​ខ្សាច់​មួយ​ទំហឹង ធ្វើឱ្យ​រថយន្ត​ដឹក​ខ្សាច់​រេ​ចង្កូត​ចូលទៅ​រោងការ​មួយកន្លែង​ដែលមាន​ភ្ញៀវ​ មួយចំនួន​ចូល​តុ​រួចហើយ បណ្តាលឱ្យ​មនុស្ស​រងរបួស​ជាង​២០​នាក់​។​

​ ក្រោយ​ហេតុការណ៍​នេះ​កើតឡើង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស និង​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ដែល​ក្នុង​នោះគេ​សង្កេតឃើញថា អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សមាន​អាកា​រៈ​ស្រវឹងស្រា​យ៉ាងខ្លាំង​។​

​ បន្ទាប់ពី​ឃាត់ខ្លួន​រួចហើយ សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ បាន​សាកសួរ អ្នកបើក រថយន្ត​ទាំង​២ រួច​កសាង​សំណុំរឿង បញ្ជូនមក​តុលាការ ដោយ​ភ្ជាប់​សេចក្តី​សន្និដ្ឋានថា ភាគី​អ្នកបើករថយន្ត​ឡិច​ស៊ី​សមានជាតិ​ស្រវឹង​ពេល​បើកបរ​។

​ចំណែក​ ភាគី​រថយន្ត​ដឹក​ខ្សាច់​បាន​ជ្រុល​ទៅបុក​បណ្តាលឱ្យ​មនុស្ស​មាន​របួស​ជាង​២០​ នាក់ ដែល​រហូត​មកទល់ពេលនេះ​មាន​ជនរងគ្រោះ​២៣​នាក់ មក​ដាក់ពាក្យ​បណ្តឹង​រួចហើយ  ពិសេស​រថយន្ត​ដឹក​ខ្សាច់​នេះ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ បន្ថែម​ទៅលើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​។ ប៉ុន្តែ​នៅពេល​សមត្ថកិច្ច​បញ្ជូន​មក​តុលាការ​ឃើញតែ អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​ម្នាក់​ប៉ុណ្ណោះ ចំណែក​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​ពុំ​ឃើញ​បញ្ជូនមក​ទេ ពោលគឺ​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ តាម​បញ្ជា​របស់​ថ្នាក់លើ​។​

​ នៅ​ដំណាក់កាល​អយ្យការ​ឈ្មោះ​ចាន់ សម្បត្តិ បាន​បញ្ជាក់ថា រថយន្ត​ដែល​ខ្លួន​ជិះ​គឺ​ជួ​លពី​គេ​មក​ទេ ហើយ​ម្យ៉ាងទៀត​ក្នុងពេល​បើកបរ​ខ្លួន​ក៏​បើកបរ​ក្នុង​ល្បឿន​យឺត​ដែរ ពោល​បើសិនជា​ខ្លួន​បើក​ក្នុង​ល្បឿន​លឿន​ប្រហែលជា​អ្នករបួស​មិនមែន​ប៉ុណ្ណឹង​ នោះទេ​៕

Comments system

Disqus Shortname