លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅចំពោះមុខព្រះបរមសពរបស់សម្តេចឪ នរោត្តម សីហនុ នៅទីក្រុងប៉េកាំង ថ្ងៃទី១៧ តុលា ២០១២ |
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន
អាកាសស្ទឹងមានជ័យ ក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ព្រះបរមសព
របស់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ
នឹងត្រូវថ្វាយព្រះភ្លើងបូជា នៅវាលព្រះមេរុ
ខាងជើងជាប់ព្រះបរមរាជវាំង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។
ក៏ប៉ុន្តែព្រះបរមសពរបស់ព្រះករុណា ត្រូវដង្ហែចេញពីព្រះបរមរាជវាំង
នៅថ្ងៃទី១កុម្ភៈ ហើយតម្កល់នៅលើព្រះមេរុ រយៈពេល ៣ ថ្ងៃ
មុននឹងថ្វាយព្រះភ្លើង។ រដ្ឋាភិបាល ក៏កំពុងតែគិតគូរ
ពីការកំណត់ថ្ងៃកាន់ទុក្ខជាលើកទី២ ថ្វាយដល់ព្រះបរមសព សម្តេចព្រះ
នរោត្តម សីហនុ ក្នុងពេលថ្វាយព្រះភ្លើង បូជា នៅដើមខែកុម្ភៈនោះ។
នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ខានស្អែកនេះ
នឹងមានព្រះរាជពិធី ថ្វាយព្រះបរមបច្ឆាមរណនាម ថ្វាយព្រះបរមសព
សម្តេចព្រះ នរោត្តម សីហនុ គឺ "ព្រះបរមរតនកោដ្ឋ"។
ចំណែកព្រះរាជពិធីថ្វាយព្រះភ្លើង បូជា ដល់ព្រះបរមរតនកោដ្ឋ
នឹងធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមថា "រឿងនេះ ដល់ពេលនោះ ( ដង្ហែព្រះបរមសព សម្តេចព្រះមហាវីរក្សត្រ ) ក៏សូមការយោគយល់ដែរ។ ព្រះបរមសព ពិតមែនតែថ្វាយព្រះភ្លើង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ក៏ប៉ុន្តែព្រះបរមសព នឹងត្រូវចាកចេញពីព្រះរាជវាំង នៅថ្ងៃទី១ ខែកុម្ភៈ ហើយដង្ហែ ពេលនោះ នឹងមានការបិទផ្លូវមួយចំនួនថែមទៀត ដើម្បីរៀបចំឲ្យមានការដង្ហែ ហើយមានការផ្សាយបន្តផ្ទាល់ សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយនឹងមានការចាត់តាំងរៀបចំ រាជរដ្ឋាភិបាលកំពុងពិនិត្យ ពិភាក្សាថាតើនឹងត្រូវរៀបចំពិធីកាន់ទុក្ខសាជាថ្មីម្តងទៀតរយៈពេល ប៉ុន្មានថ្ងៃ ព្រោះព្រះបរមសព ចេញនៅថ្ងៃទី១ ខែកុម្ភៈ ហើយយកទៅតម្កល់នៅព្រះវាលព្រះមេរុ រយៈពេល ៣ ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ទើបថ្វាយព្រះភ្លើង។ អ៊ីចឹងពិធីនោះ គឺជាពិធីដ៏ធំ”។
បន្ទាប់ពីមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ រួចភ្លាម នៅព្រឹកថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានចុះទៅពិនិត្យការស្ថាបនា សាងសង់ព្រះមេរុ ចាប់ពីតាំងពីថ្ងៃទី៣០តុលា ដើម្បីរៀចំព្រះរាជពិធី ថ្វាយព្រះភ្លើងថ្វាយសម្តេចព្រះមហាវីរក្សត្រ នៅវាលព្រះមេរុ ខាងជើង ជាប់ព្រះបរមរាជវាំង។
ក្នុងពិធីនៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសបញ្ជាក់ជាថ្មី ចំពោះការសម្រេចរបស់រដ្ឋាភិបាល ក្នុងការលុបចោលនូវព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ក្នុងទីក្រុងភ្នំពេញ នៅឆ្នាំនេះ ដែលត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២។ ក៏ប៉ុន្តែរយៈពេល ៣ ថ្ងៃនេះ នៅតែកំណត់ជាថ្ងៃឈប់សម្រាក នៅក្នុងបុណ្យជាតិដដែល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា "នៅពេលដែលព្រះបរមសព កំពុងតែតម្កល់ដើម្បីស្ថិតនៅក្នុងដំណាក់កាលនៃការកាន់ទុក្ខ វាមិនជាការគួរសមទេ ដែលយើងនាំគ្នា មនុស្សរាប់លាននាក់ មកហ៊ោកញ្ជ្រៀវ នៅឯទីក្រុងភ្នំពេញ មុខព្រះបរមរាជវាំង មុនកន្លែងតម្កល់ព្រះបរមសពនោះ។ អ៊ីចឹងទេ បានជារាជរដ្ឋាភិបាល សុំឲ្យមានការផ្អាកការចាត់តាំងពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញនេះ។ ប៉ុន្តែប្រជាពលរដ្ឋ អាចនឹងអុំទូក នៅកន្លែងនេះ ឬនៅកន្លែងនោះ ហើយធ្វើនៅតាមទីអារាម នៃពិធីបុណ្យអកអំបុក សំពះព្រះខែ ជាដើម។ ធ្វើតាមផ្ទះ តាមស្អី ជាការធម្មតា ហើយនៅថ្ងៃសំរាកនេះ ប្រជាពលរដ្ឋមួយចំនួន អាចនឹងទៅសំរាក ទៅលេងនៅតំបន់នេះ តំបន់នោះ"។
ជាការកត់សម្គាល់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ស្ទឹងមានជ័យ នៅព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងកែតម្រូវ ហើយគូសបញ្ជាក់លើសារនយោបាយរបស់លោក ដែលថា លោកនឹងមិនដោះស្រាយទេ នៅពេលដែលមានករណីនយោបាយចូលឡូកឡំ លើបញ្ហាដីធ្លី ដោយក្នុងនោះ មានទាំងបក្សនយោបាយ មានទាំងអង្គការក្រៅរដ្ឋាភិបាល។
តាមលោកនាយរកដ្ឋមន្ត្រី គណបក្សនយោបាយ តំណាងរាស្ត្រ ឬក៏អង្គការក្រៅរដ្ឋាភិបាល ដែលមានចេតនាពិតប្រាកដ ចង់ជួយដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ គឺរដ្ឋាភិបាលនៅតែស្វាគមន៍ការចូលរួមនោះ៕