ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យវេជ្ជ
សាស្ត្ររដ្ឋណេវ៉ាដា សហរដ្ឋអាមេរិកបានរកឃើញថា
ការប្រើប្រាស់សារធាតុកាហ្វេអុីនកម្រិតខ្ពស់ជាប់ទាក់ទងទៅ
នឹងការមិនអាចមានកូនចំពោះមនុស្សស្រី ។ លោកសាស្ត្រាចារ្យ Sean
Ward ដែលជាអ្នកស្រាវជ្រាវនិយាយថា
សារធាតុកាហ្វេអុីនបានកាត់បន្ថយសកម្មភាពសាច់ដុំនៅក្នុងដៃស្បូន
ដែលមានតួនាទីជញ្ជូនពងពីអូវែរទៅស្បូន ។
លោកបន្តថា
៖«ការពិសោធរបស់យើងបានធ្វើទៅលើសត្វកណ្តុរ
ប៉ុន្តែយ៉ាងណាក្តីការរកឃើញនេះនឹងធ្វើដំណើរវែងឆ្ងាយសំដៅទៅរក
ការពន្យល់បកស្រាយ
ថាតើហេតុអ្វីបានជាទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអុីនច្រើន
អាចកាត់បន្ថយឱកាសមានគភ៌របស់ស្ត្រី
»។ដោយការសិក្សាលើដៃស្បូនរបស់សត្វកណ្តុរញី លោកសាស្ត្រាចារ្យ
Wardនិងក្រុមរបស់គាត់បានស្រាវជ្រាវឃើញថា
សារធាតុកាហ្វេអុីនបានបញ្ឈប់រាល់សកម្មភាពរបស់បណ្តាកោសិកា
កន្ត្រាក់សាច់ដុំក្នុងដៃស្បូន ។
កោសិកាទាំងនេះបានជំរុញឱ្យមានការកន្ត្រាក់ដៃស្បូន ។
នៅពេលដែលវាត្រូវបានរារាំងពងទាំងឡាយមិនអាចធ្វើចលនាទៅកាន់ដៃ
ស្បូនបានទេ ។
លោក Ward បានបន្ថែមថា
៖«នេះបានផ្តល់ជូននូវការពន្យល់ដ៏គួរឱ្យចាប់អារម្មណ៍ចំពោះមូល
ហេតុដែលស្ត្រីផឹកកាហ្វេច្រើនជារឿយៗប្រើពេលយូរក្នុងការមានកូន
ធៀបទៅនឹងស្ត្រីដែលមិនផឹកកាហ្វេ
។លទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តប័ត្រ
អង់គ្លេស Pharmacology ៕