រាជធានីភ្នំពេញ ៖
ស្នូរអាវុធចំនួន៤គ្រាប់បានផ្ទុះឡើងផ្ទួនៗគ្នាយ៉ាងរន្ថើន
បង្កឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល
និងភ័យខ្លាចគ្រប់ៗគ្នាដែលមុនដំបូងគេនឹកស្មានថា
ជាសកម្មភាពចោរប្លន់ប្រដាប់អាវុធបាញ់ប្រហារជនរងគ្រោះណាម្នាក់
ប្លន់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ឬក៏ប្លន់ម៉ូតូនៅតាមផ្លូវ ។
ប៉ុន្តែក្រោយពេលសំឡេងផ្ទុះមានការស្ងប់ស្ងាត់គេបានចេញទៅមើល
កន្លែងកើតហេតុ ទើបដឹងច្បាស់ថា
ជាស្នូរអាវុធរបស់មន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ម្នាក់រួមនឹងបក្សពួកផឹកស៊ីស្រវឹងធ្លាក់ភ្នែក
ហើយបានដកកាំភ្លើងខ្លីបាញ់ប្រហារមេឃលេងកម្សាន្តលំហែអារម្មណ៍
តែប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង
៥០នាទីល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០១២ នៅក្នុងភូមិពងទឹក
សង្កាត់ពងទឹក ខណ្ឌដង្កោ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា
មន្ត្រីប៉ូលិសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះឈុំ ពុទ្ធារ៉ា
ជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល
រាជធានីភ្នំពេញ ប្រើប្រាស់កាំភ្លើងខ្លីម៉ាកកា៥៤
និងបានបាញ់ប្រហារមេឃចំនួន៤គ្រាប់
ចំណែកបក្សពួកត្រូវបានគេស្គាល់ឈ្មោះរតនៈ
ហើយក្រោយពេលបង្កការភ្ញាក់ផ្អើលរួចពួកគេបានជិះរថយន្តម៉ាក
កាមរីឆ្លាមមួយគ្រឿងព្យាយាមគេចខ្លួន
ប៉ុន្តែត្រូវបានកម្លាំងប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនបានប្រគល់ទៅ
កាន់ស្នងការដ្ឋានរាជធានីភ្នំពេញ តែពុំដឹងថា
មានការពិន័យបែបណានៅឡើយ...
ចាប់មនុស្សក្នុងផ្ទះហ្នឹងប្រគល់ជូនផ្ទះហ្នឹងមានជំនឿចិត្តទេ ។