ហ្សាកាតាៈ យោងតាមអគ្គលេខាធិការអាស៊ានបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិនមានផែនការចុះល្បាត និងរុករកកប៉ាល់ដែលបើកចូល កន្លែងដែលអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថាជាដែនអធិបតេយ្យភាព របស់ខ្លួន នៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូងដែលកំពុងក្តៅគគុក។
លោក សូរិន ពិនសុវណ្ណបានប្រាប់ភ្នាក់ងារ Reuters ថា «ប្រតិកម្មរបស់ខ្ញុំ ពិតណាស់ថា ធ្វើឲ្យភាពតានតឹងរឹតតែកើនឡើងដែលកំពុងកើតឡើងហើយ។ ហើយនេះវាជារឿងធ្ងន់ធ្ងរមួយ»។
លោកបានបញ្ជាក់ថា «វាជារឿងសំខាន់ក្នុងការអនុវត្តនូវការទប់ស្កាត់ ហើយព្យាយាមខិតជិត ដំណោះស្រាយបញ្ហានេះ នៅថ្នាក់ប្រមុខរដ្ឋ និងឲ្យមានការបើកចំហរក្នុងការស្តាប់ការព្រួយបារម្ភនៃគ្រប់ភាគី ទាំងអស់ និងគ្រប់ហេតុទាំងអស់»។
សមុទ្រចិនខាងត្បូង គឺជាកន្លែងដែលមានបញ្ហាធំបំផុតក្នុងតំបន់អាស៊ីដែលសមាជិកអាស៊ាន ខ្លះទាមទារយកមកធ្វើជាអធិបតេយ្យភាពនៅក្នុងដែនទឹកដែលគេគិតថា ជាកន្លែងសំបូរដោយប្រេងនិងឧស្ម័ន។
សូមបញ្ជាក់ថា ប្រទេសចិនជាប្រទេសដែលចង់ទាមទារយកសមុទ្រចិនខាងត្បូងទាំងមូល ខណៈប្រទេសហ្វីលីពីន តៃវ៉ាន់ វៀតណាម ព្រុយណេ និងម៉ាឡេស៊ីទាមទារផ្នែកខ្លះនៃដែនសមុទ្រនោះ។Reuters