Friday, November 30, 2012

បុរសម្នាក់គេចខ្លួនបាត់ជាង១០ថ្ងៃ ត្រូវឃាត់ខ្លួន ពីបទរំលោភ ប្អូនថ្លៃស្រី អាយុ១៧ឆ្នាំ

ឈ្មោះ​នៅ រ៉ាត់ គេចខ្លួនបាត់​ជាង​១០​ថ្ងៃ ត្រូវ​ឃាត់ខ្លួន ពីបទ​រំលោភ​ប្អូនថ្លៃ​ស្រី អាយុ​១៧​ឆ្នាំ​
បាត់ដំបង: ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​ប្អូនថ្លៃ​ស្រី អាយុ​១៧​ឆ្នាំ បានសម្រេច​២​លើក នៅ​ខ្ទម​ចាំ​ស្រែ តាំងពី​ជាង​១០​ថ្ងៃ​កន្លងមកហើយ​រត់គេច​ខ្លួន​បាត់​នោះ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២​នេះ​។​

​ ហេតុការណ៍​ឃាត់ខ្លួន បានធ្វើ​ឡើង​កាលពី​សៀ​ល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ចំណុច​ដំណាក់​ដង្កោ (​ផ្ទះ​ជនសង្ស័យ​) ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ ខេត្តបាត់ដំបង បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ២០១២ រត់គេចខ្លួន​ទៅធ្វើ​កម្មករ​នៅ​ស្រុកថៃ បាត់​ជិត​១០​ថ្ងៃ ហើយ​ត្រឡប់មកវិញ​។​
​    ​
​ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​ដែល​ឃាត់ខ្លួន​ឈ្មោះ​នៅ រ៉ាត់ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​សំរោង ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​១៧​ឆ្នាំ (​ត្រូវជា​ប្អូនស្រី​ថ្លៃ​)​។​

​ ក្មេងស្រី​រងគ្រោះ បាន​និយាយប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ បងថ្លៃ​បាន​ហៅ​នាង​ឲ្យ​ជិះ​ម៉ូតូ​ពីក្រោយ កាន់​អាគុយ​យកទៅ​សាក​។ ក្រោយ​យក​អាគុយ​ទុក​កន្លែង​សាក​រួចហើយ គាត់​(​បងថ្លៃ​ជនសង្ស័យ​) បាន​ជិះ​ម៉ូតូ​ទៅ​ដើរលេង​ទៀត​មិនបាន​ត្រឡប់មកផ្ទះ​ទេ​។ ពេលទៅដល់​វាលស្រែ​កន្លែង​ស្ងាត់​បងថ្លៃ​បាន​ឈប់​ម៉ូតូ​។ ពេលនោះ​បងថ្លៃ​បានគ​ម្រាម​ឲ្យ​នាង​ដោះ​ខោអាវ ហើយ​ចាប់​ផ្តួល​នាង​ទៅ​ដី រួច​ធ្វើ​សកម្មភាព​រំលោភ​នាង​បានសម្រេច​តែម្តង​។ ក្រោយមក​បងថ្លៃ​បាន​នាំ​នាង​ទៅ​អង្គុយ​ក្នុង​ខ្ទម​ចាំ​ស្រែ​ទៀត​។ បងថ្លៃ​ក៏​ចាប់រំលោភ​នាង​បានសម្រេច​ម្តងទៀត ជា​លើក​ទី​២​។ បន្ទាប់មក​បងថ្លៃ​នេះ បាន​ជិះ​ម៉ូតូ​ដឹក​នាង​ត្រឡប់ទៅផ្ទះ​វិញ ភ្លាមៗ​នោះ​បងថ្លៃ​ក៏​គេចខ្លួនរ​ត់ទៅ​ប្រទេស​ថៃ​បាត់​រហូត​តែម្តង​។​

​ ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា រឿងអាស្រូវ​កូនប្រសារ​រំលោភ​ប្អូនថ្លៃ​ខ្លួនឯង​នេះ គឺ​មិន​ចង់​ឲ្យ​លេចឮ​ទៅខាង​ក្រៅ​នោះទេ​។ តែ​កូនប្រសារ​រូបនេះ មិន​ទទួលខុសត្រូវ និង​កំហុស​របស់គេ​ចង់ស៊ី​បាយ​បោក​ឆ្នាំង រួច​គេចខ្លួន​ទៅ​ប្រទេស​ថៃ​បាត់​ជាច្រើន​ថ្ងៃ​។ ក្រោយពី​ដឹង​រឿងនេះ ម្ដាយ​បាន​ល្បួងលួងលោម​ឲ្យ​កូនប្រសារ​កំហូច​នេះ ត្រឡប់មកផ្ទះ​វិញ បន្ទាប់ពី​បាន​ប្តឹង​ប៉ូលិស​ឲ្យ​អន្តរាគមន៍ ដើម្បី​ចាប់​ឃាត់ខ្លួន​យកទៅ​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​តែម្ដង​។​

​ ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​រំលោភ​លើ​ប្អូនថ្លៃ​ស្រី​អាយុ​១៧​ឆ្នាំ បានសម្រេច​២​ដង​ប្រាកដ​មែន​។ ប៉ុន្តែ​មិនមែន​ចាប់បង្ខំ​រំលោភ​ទេ គឺ​នាង​បាន​ស្ម័គ្រចិត្ត​រួម​រ័ក្ស​ជាមួយ​ដែរ​។​

​បច្ចុប្បន្ន​ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបាត់ដំបង បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២​នេះ​៕

Comments system

Disqus Shortname