ជីហ្ស៊ូ៖ ក្រុមអ្នកជួយសង្គ្រោះ បាននិយាយ
នៅថ្ងៃចន្ទនេះថា គេបានរកឃើញ សាកសពចុងក្រោយ នៃអ្នកដែលបានបាត់ខ្លួន
ក្នុងការផ្ទុះអណ្តូងរ៉ែ មួយកន្លែងភាគនិរតី ប្រទេសចិន បណ្តាលឲ្យអ្នកស្លាប់
ទំាងអស់កើនឡើងដល់ ២៣នាក់ហើយ។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២នេះ ថា សាកសពទំាងនោះ ត្រូវបានគេរកឃើញ នៅក្នុងអណ្តូងរ៉ែ ស៊ីនស៊ូ ខេត្ត ជីហ្ស៊ូ នៅរសៀលថ្ងៃចន្ទនេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះត្រូវបានបញ្ឈប់ ក្នុងរយៈពេលពីរថ្ងៃមកនោះ។
ក្រុមអាជ្ញាធរខេត្ត បាននិយាយថា កម្មករអណ្តូងរ៉ែចំនួន ២៨នាក់ កំពុងធ្វើការនៅខាងក្រោម នៅពេលឧប្បតិហេតុផ្ទុះនោះ បានកើតឡើងនៅម៉ោង ១០ និង៥៥នាទីព្រឹក នៅអណ្តូងរ៉ែ សាងស៊ី។
មន្រ្តីក្នុង តំបន់បាននិយាយថា កាលពីថ្ងៃអាទិត្យ នៅមុនម៉ោង ៩យប់ កម្មករចំនួន ៥នាក់ត្រូវបានជួយសង្គ្រោះ ដោយម្នាក់ ក្នុងចំណោមពួកគេ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ។ អណ្តូងរ៉ែនេះ បើកដំណើរការដោយ ក្រុមហ៊ុនអាជីវកម្ម ផាន់ណាន់ ធ្យូងថ្ម ដែលមានទីតំាងនៅ ទីក្រុងលីវប៉ានសីម ដែលជាទីក្រុងសម្បូរធ្យូងថ្ម ដោយចាប់ដំណើរការតំាង ពីឆ្នាំ២០០៦មកម្លេះ។
គួរបញ្ជាក់ផងដែរថា បើផ្អែកតាមសេចក្តីប្រកាស ព័ត៌មានពីរដ្ឋាភិបាល កាលពីពាក់កណ្តាល ខែតុលាកន្លងទៅនេះ មានកម្មករអណ្តូងរ៉ែចំនួន ១.១៤៦នាក់ស្លាប់ ក្នុងគ្រោះថ្នាក់អណ្តូងរ៉ែចំនួន ៦៥០កន្លែង ក្នុងឆ្នាំនេះ ដោយ ប្រមាណជា ៤៦,៥ភាគរយបានស្លាប់ នៅអណ្តូងរ៉ែដែល ដំណើរការដោយ ខុសច្បាប់ផងដែរ ហើយអាជ្ញាធរ ប្រុងនឹងបិទដំណើរការ អណ្តូងរ៉ែតូចៗចំនួន ៦២៥កន្លែង នៅក្នុងឆ្នាំនេះ ដើម្បីជំរុញបញ្ហា សុវត្ថិភាពក្នុងអណ្តូងរ៉ែ៕