ដោយ៖គង់ សុឋានរិទ្ធ
សម្តេចឪនរោត្តម សីហនុ បានសោយទីវង្គតកាលពីថ្ងៃទី១៥តុលាក្នុងទីក្រុងប៉េកាំងប្រទេសចិន។ |
ភ្នំពេញ៖ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន
បានថ្លែងជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះថាពិធីបូជាព្រះបរមសពនៃ
ព្រះករុណាសម្តេចព្រះនរោត្តម
សីហនុនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែកុម្ភៈឆ្នាំក្រោយនេះ។
លោកហ៊ុន សែន បានបង្ហើបយ៉ាងដូច្នេះនៅពេលដែលលោកបើកសម្ភោធផ្លូវជាតិលេខ៨ដែល ភ្ជាប់ពីខេត្តកណ្តាលទៅកាន់ព្រំដែនវៀតណាមដោយឆ្លងកាត់ខេត្តព្រៃវែង ក្រោមជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន។
លោកនាយករដ្ឋមន្ដ្រីខ្មែរបានបង្ហើបពីពិធីបូជាព្រះសពខណៈដែលលោក បកស្រាយពីគម្រោងបដិសណ្ឋារកិច្ចផ្លូវការដល់ប្រមុខដឹកនាំប្រទេស សមាជិកអាស៊ានមួយចំនួនដែលនឹងត្រូវទទួលដោយព្រះមហាក្សត្រនរោត្តម សីហមុនី។ ក៏ប៉ុន្តែគម្រោងទាំងនោះត្រូវលុបចោលទៅវិញដោយសារតែការកាន់ទុក្ខព្រះ សពព្រះបិតាព្រះអង្គ។
«គម្រោងរបស់ព្រះករុណាដែលនឹងទៅប្រទានសវនាការចំពោះប្រមុខរដ្ឋនិង ប្រមុខរដ្ឋាភិបាលនិងប្រទានភោជនាហារក៏ត្រូវបានលុបចោលដើម្បីទុកឱកាស ឲ្យព្រះអង្គកាន់ទុក្ខពេញលេញមុនរយៈពេលបូជាសពដែលគ្រោងនឹងធ្វើនៅ ថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១៣»។
សម្តេចឪនរោត្តម សីហនុ បានសោយទីវង្គតកាលពីថ្ងៃទី១៥តុលាក្នុងទីក្រុងប៉េកាំងប្រទេសចិន។
ព្រះសពរបស់ព្រះអង្គត្រូវតម្កល់ទុករយៈពេលបីខែដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិចូលគោរពវិញ្ញាណខន្ធព្រះអង្គ។
ក្នុងពេលនេះប្រជាពលរដ្ឋកម្ពុជាមន្ត្រីរាជការនិងសមាជិកអង្គការនានា
ត្រូវបានអនុញ្ញាតឲ្យចូលគោរពព្រះបរមសពក្នុងព្រះបរមរាជវាំងជា
ក្រុមដោយមានការស្នើសុំជាមុនប៉ុន្តែប្រជាពលរដ្ឋជាច្រើនរយនាក់ក្នុង
មួយថ្ងៃៗបានទៅគោរពវិញាណខន្ធព្រះសពនៅបរិវេណខាងមុខនិងក្រៅ
ព្រះបរមរាជវាំង៕