ភ្នំពេញ៖ មនុស្សបួននាក់ បានរងរបួសធ្ងន់ស្រាល
ខណៈដែលពួកគេជិះម៉ូតូពីរគ្រឿងបុកគ្នា ពេញទំហឹង កាលពីវេលាម៉ោង ២២ និង ៣០
នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុចទល់មុខក្លោងទ្វារវត្ត សន្សំកុសល
តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សមត្ថកិច្ចដែលចុះទៅវាស់វែង និងពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាក សេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-1181 ជិះគ្នាពីរនាក់ និងម៉ូតូជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1F-6918 ជិះគ្នាពីរនាក់ដូចគ្នា។
សាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងទៀតថា មុនពេលកើតហេតុគេសង្កេតឃើញម៉ូតូសង់ កូរ៉េជិះឌុបគ្នាពីរនាក់ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងល្បឿនធម្មតា ប៉ុន្តែ ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងស្ទាវពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១១០ ឌុប គ្នា ក្នុងល្បឿនយ៉ាងលឿនបញ្ច្រាសផ្លូវលេខ ២៧១ ក៏បណ្តាលឲ្យម៉ូតូសេ ១១០ ជ្រុលទៅបុកម៉ូតូសង់កូរ៉េ ពេញទំហឹងតែម្តង ដែលបណ្តាលឲ្យម្ចាស់ម៉ូតូទាំងពីរគ្រឿង ត្រូវរងរបួសធ្ងន់ស្រាល ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌចំការមន វាស់វែងនាំយក ម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយនាពេលក្រោយ៕