បន្ទាយមានជ័យៈ ក្មេងស្រីវ័យ១០ឆ្នាំម្នាក់ បានស្លាប់
ដោយសារ កើតជំងឺស្កន់ ប្រកាច់ធ្លាក់ទឹកស្រះ ខណៈឪពុកម្តាយ ទៅច្រូតអស់
កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នា២០១២ វេលាម៉ោង៤និង៤៥នាទី
នៅភូមិបឹងជុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក ឈាន ដារ៉ា នាយប៉ុស្តិ៍គោករមៀត បាន្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ពិតជាមានករណីនេះមែន ហើយក្មេង ស្រីរងគ្រោះឈ្មោះ សេះ រដ្ឋា ភេទស្រី អាយុ១០ឆ្នាំ ជនរងគ្រោះរស់នៅក្នុង ភូមិឃុំកើតហេតុខាងលើ ។
លោកយ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា មុនពេលកើតហេតុឪពុកម្តាយ ក្មេងស្រីរងគ្រោះ បាននាំគ្នាទៅច្រូវស្រូវអស់ ដោយទុកឲ្យក្មេងស្រីរងគ្រោះ នៅចាំផ្ទះ ស្រាប់តែនាង សេះ រដ្ឋា ទៅដើរលេងក្បែរ ស្រះទឹកដែលមានចម្ងាយជាង50ម៉ែត្រពីផ្ទះ ពេលនោះស្រាប់តែអាការះជំងឺស្កន់ របស់នាងបានរើ ឡើងក៏បណ្តាលឲ្យ នាងប្រកាច់ធ្លាក់ទឹកស្រះ ស្លាប់តែម្តង។
បច្ចុប្បន្នក្រោយពីត្រួតពិនិត្យឃើញថា ការស្លាប់របស់ក្មេងស្រី ខាងលើពុំមានជាប់ពាក់ពន្ធ័ នឹងអំពើឃាតកម្ម ក្រុមគ្រួសារសាច់និងឪពុកម្តាយ ក្មេងស្រីរងគ្រោះបាននាំ យកសពទៅធ្វើបុណ្យ តាមប្រពៃណីហើយ ៕