បន្ទាយមានជ័យ ៖ ក្រុមអាជីវករដែល ជាថៅកែលក់ត្រី នៅជាយដែនប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលត្រូវជាសាច់ញាតិ និងគ្នាផងនោះ បានស្លាប់យ៉ាង អណោចអធម នៅក្នុងរថយន្ដកាមរី របស់ខ្លួន រួញពាក់កណ្ដាល ខ្ទេចទាំងស្រុង បន្ទាប់ពីរថយន្ដកាមរីរបស់ ពួកគេ ដែលកំពុងធ្វើដំណើរ ពីជាយដែនប៉ោយ ប៉ែត ឆ្ពោះមកក្រុងសេរីសោភណ្ឌ បានបុក គ្នាជាមួយរថយន្ដម៉ាកយីឌុប ដែលកំពុងធ្វើ បញ្ច្រាសទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យ រន្ធត់និងធ្វើឱ្យមានការតក់ស្លុតពីសំណាក់ ប្រជាពលរដ្ឋ ជាពិសេសការយំសោកបោក ខ្លួនពីសំណាក់បង ប្អូនសាច់ញាតិ របស់ជនរង គ្រោះទាំង៥នាក់នោះ បានកើតឡើងកាលពី វេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅលើកំំណាត់ផ្លូវ ជាតិលេខ៥ ទល់មុខសាកលវិទ្យាល័យមាន ជ័យ ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុង សេរីសោភណ្ឌ ដែលកន្លែងកើតហេតុនេះគឺ ជាផ្លូវកោង ។
ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី ខេង ស៊ុំ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ ថា ជនរងគ្រោះ៥នាក់ ក្នុងនោះ ស្ដ្រី៤នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងពេល បញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីរថយន្ដ របស់ពួកគេបានជួបគ្រោះថ្នាក់ចរាចរណ៍បុក ជាមួយរថយន្ដយីឌុប ។
យ៉ាងណាក៏ដោយ ស្នងការនគរបាលខេត្ដ បន្ទាយមានជ័យ និងសមត្ថកិច្ចដែលចុះទៅ ជួយអន្ដរាគមន៍នៅកន្លែងកើតហេតុនោះ មិនទាន់អាចបញ្ជាក់ពី អត្ដសញ្ញាណជនរង គ្រោះនៅឡើយទេ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅជួយអន្ដរាគមន៍នៅកន្លែងកើត ហេតុនោះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដ៏ គួររន្ធត់បែបនេះ បានកើតឡើង នៅពេលដែល រថយន្ដកាមរីមួយគ្រឿង ពណ៌ស្លែ ស៊េរី៩៣ ពាក់ស្លាកលេខភ្នំពេញ 2F-4665 បើក បរដោយបុរសម្នាក់ឈ្មោះភក្ដ្រ អមដោយ ស្ដ្រី៤នាក់ផ្សេងទៀត ដែលពួកគេទាំងអស់ គឺជាអាជីវករនិងជាថៅកែលក់ត្រីនៅក្រុង ប៉ោយប៉ែត កំពុងធ្វើដំណើរពីទីក្រុងប៉ោយ ប៉ែត ឆ្ពោះមកក្រុងសេរីសោភ័ណ្ឌ ស្រាប់តែ មកដល់ ចំណុចសាកលវិទ្យាល័យមានជ័យ ដែលជាកន្លែងផ្លូវកោងនោះ រថយន្ដរបស់ពួក គេទំនងបើកលឿន ក៏ទៅបុកជាមួយរថយន្ដ យីឌុប ដែលបើកលឿនដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 3A-3245 បណ្ដាលឱ្យរថយន្ដកាមរី រួញពាក់កណ្ដាល មើលទៅគួរឱ្យរន្ធត់យ៉ាង ខ្លាំង ។
ប្រភពព័ត៌មានបានបន្ដទៀតថា ភ្លាមៗ នោះ ជនរងគ្រោះដែលនៅមានដង្ហើមត្រូវ បានសមត្ថកិច្ចជួយដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ប៉ុន្ដែដោយសារ តែរបួសធ្ងន់ធ្ងរ ពេក ទើបធ្វើឱ្យជនរងគ្រោះស្លាប់តែម្ដងទៅ ដូច្នេះទាំង៥នាក់ ដែលជិះនៅក្នុងរថយន្ដ ស្លាប់ទាំងអស់គ្នា បន្សល់ទុកនៅការឈឺចាប់ ខ្លោចផ្សារ អស់មួយជីវិត សម្រាប់សាច់ញាតិ បងប្អូនកូនចៅរបស់ពួកគេនោះ។
បើតាមសមត្ថកិច្ចជំនាញដែលចុះទៅជួយ អន្ដរាគមន៍ នៅកន្លែងកើតហេតុនោះបានអះ អាងថា គ្រោះថ្នាក់ចរាចរដែលបានផ្ដាច់ជីវិត ថៅកែលក់ត្រីខាងលើនេះ បណ្ដាលមកពី រថយន្ដទាំងពីរបើកលើនដូចគ្នា ហើយពេល ទៅដល់ផ្លូវកោងកន្លែងស្ពានទឹកថ្លា រថយន្ដ ទាំងពីរបុកគ្នាពេញមួយទំហឹងតែម្ដងទៅ។
ក្រោយកើតហេតុ អ្នកបើករថយន្ដយីឌុប បានរត់គេចខ្លួនបាត់ ហើយរថយន្ដរបស់ជន រងគ្រោះដែលខ្ទេចស្ទើរទាំងស្រុងនិងរថយន្ដ យីឌុប ភាគីម្ខាងទៀត ត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធី ខណៈដែលសពជនរងគ្រោះទាំង ៥នាក់ ត្រូវបានប្រគល់ជូនបងប្អូននិងសាច់ ញាតិធ្វើបុណ្យ តាមប្រពៃណីទាំងក្ដីអាលោះ អាល័យឥតឧបមា ៕