ខេត្តតាកែវ ៖
បុរសម្នាក់ត្រូវប្អូនថ្លៃប្តឹងប៉ូលិសឱ្យចាប់ខ្លួនបញ្ជូនទៅ
កាន់តុលាការកាត់ទោសតាមច្បាប់
ដោយចោទប្រកាន់ពីបទយកដៃទៅចាប់កេរ្តិ៍ខ្មាសរបស់នាង
ខណៈពេលដែលនាងស្លៀកសារុងចោមពុងដើរទៅត្រពាំងទឹក
ដើម្បីងូតទឹក
ក៏ត្រូវជនសង្ស័យជាបងថ្លៃដើរមកពីមុខយកដៃចាប់តែម្តង ។
បន្ទាប់ពីកើតហេតុស្ត្រីជាប្អូនថ្លៃបានរត់ទៅប្រាប់បងប្អូនអ្នកជិ
តខាងធ្វើឱ្យមានការផ្អើលឆោឡោឡើង ហើយជនសង្ស័យ
ក៏រត់គេចខ្លួនបាត់ លុះព្រឹកឡើងត្រឡប់ចូលផ្ទះវិញ
ក៏ត្រូវប៉ូលិសចាប់ខ្លួន ។
ហេតុការណ៍បងថ្លៃធ្វើទង្វើអគតិទៅលើប្អូនថ្លៃ
នេះបានកើតឡើងកាលពីថ្ងៃទី២៦ វិច្ឆិកា ២០១២ វេលាម៉ោង៦
និង២០នាទីល្ងាច ស្ថិតនៅភូមិចំបក់ ឃុំជំរះពេន ស្រុកសំរោង ។ លោកមឿង
សារុន អធិការនគរបាលស្រុកសំរោងឱ្យដឹងថា ជនសង្ស័យឈ្មោះសៀន ហ៊ន
អាយុ៤២ឆ្នាំ ត្រូវជាបងថ្លៃរបស់ស្ត្រីរងគ្រោះអាយុ៣២ឆ្នាំ
មានប្តី កូន៣នាក់ រស់នៅភូមិជាមួយគ្នា ។(KOH)