ភ្នំពេញៈ
ក្រោយបែកចំណងស្នេហ៍ជាមួយកវីនិពន្ធអង្រួនដួងចិត្តអ្នកស្តាប់
ចម្រៀងលោក សុខ ជំនោរ នោះ
ជាញឹកញយតែងមានការនិយាយពីមាត់មួយទៅមាត់មួយថា
មានបុរសអាណិកជនខ្មែរម្នាក់នៅអាមេរិកកំពុងតាមបង្កាត់ភ្លើង
ស្នេហាជាមួយតារាចម្រៀង សុគន្ធ និសា
ហើយការឡើងចុះអាមេរិកជាញឹកញាប់របស់តារាចម្រៀងសំនៀងស្រទន់រូប
នេះ កំពុងត្រូវបានគេសង្ស័យថា និសា
អាចនឹងមានទំនាក់ទំនងក្នុងស្នេហាមួយនេះ
ខណៈមានរូបថតមួយសន្លឹកត្រូវបានគេបង្ហោះនៅពេលនាងកំពុងអង្គុយ
ញុំាអាហារជាមួយនឹងបុរសអាណិកជនវ័យក្មេងរូបនោះ។
ទៅដល់
សហរដ្ឋ អាមេរិកមិនទាន់នឹងបានប៉ុន្មានផង
រូបថតនៃរាត្រីកាលនៃការញុំាអាហារជុំគ្នាមួយត្រូវបានបង្ហោះនៅ
ក្នុងប្រព័ន្ធហ្វេសប៊ុក ដែលនៅក្នុងនោះគេបានឃើញយ៉ាងច្បាស់ថា
តារាចម្រៀង សុគន្ធ និសា
បានអង្គុយយ៉ាងកៀកកិតជាមួយនឹងបុរសអាណិកជនខ្មែរអាមេរិកម្នាក់
ដែលបុរសរូបនោះហើយត្រូវបានគេគិតថា
ជាអ្នកតាមស្អំបេះដូងថ្មីរបស់នាង ខណៈពេលកន្លងមកគេបានដឹងថា
អ្នកអាមេរិកជាច្រើនបានតាមស្រឡាញ់រូបនាងក្រោយបែកបាក់ស្នេហា
ជាមួយលោក សុខ ជំនោរ នោះ។
អ្នករស់នៅសហរដ្ឋអាមេរិកបានឲ្យដឹង ក្នុងអំឡុងពេល សុគន្ធ
និសា ចេញទៅសម្តែងនៅអាមេរិកលើកមុនថា និសា
មានបុរសៗជាច្រើនតាមស្រឡាញ់នាង
មានទាំងអ្នកសុំធ្វើជាមិត្តយល់ចិត្ត ធ្វើជាសង្សារ
និងអ្នកខ្លះទៀតក៏បានសារភាពប្រាប់នាងដោយផ្ទាល់
និងអ្នកខ្លះបានសារភាពតាមការសរសេរលើហ្វេសប៊ុកជាដើម។
ទោះជាយ៉ាងណា គេសង្កេតឃើញ សុគន្ធ និសា
ហាក់ដូចជាមិនទាន់រំភើបអារម្មណ៍នឹងអ្នកណាម្នាក់នៅឡើយ។
ប៉ុន្តែ
ថ្មីៗនេះការធ្លាយរូបថតមួយនោះ
ត្រូវបានទស្សនិកជនដែលតែងតាមដានរឿងរ៉ាវស្នេហានាង ឲ្យដឹងថា
បុរសម្នាក់ដែលអង្គុយនៅក្បែរនាងនោះ
អាចនឹងជាគូស្នេហ៍ថ្មីរបស់នាង ខណៈដែលមួយរយៈខ្លីនេះ
ពាក្យចចាមអារ៉ាមចំណងស្នេហ៍របស់នាងជាមួយនឹងអ្នកអាមេរិកម្នាក់
កំពុងច្បាស់ឡើងៗគួរឲ្យកត់សម្គាល់នោះ។
មិនត្រឹមតែអ្នក
គាំទ្រ នាងនៅអាមេរិកបង្ហើបពីចំណងស្នេហ៍នោះឡើយ
សូម្បីតែម្ចាស់ស្ពនស័រដែលធ្លាប់ធានានាងចេញទៅសម្តែងលើទឹកដី
អាមេរិកកាលពីជើងមុនក៏បានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុក
មួយថា តារាតារាចម្រៀង សុគន្ធ និសា
កំពុងស្ថិតនៅក្នុងមុខសញ្ញាតាមថ្ពក់យកបេះដូងនាងពីបុរសអ្នក
ជំនួញមានទ្រព្យម្នាក់នៅអាមេរិក
ហើយតាមរយៈរូបថតអង្គុយញ៉ាំអាហារជុំគ្នាដែលមានតារាចម្រៀង រិន
សាវ៉េត ដែរនោះ បុរសម្នាក់ដែលអង្គុយជាប់នឹង សុគន្ធ និសា
នោះត្រូវបានគេគិតថាជាអ្នកតាមស្អំបេះដូងនាង បន្ទាប់ពី និសា
បានជួបនឹងស្នេហាពើតផ្សាបេះដូងជាមួយនឹងអ្នកដឹកនាំសម្តែងលោក សុខ
ជំនោរ នោះ។
តារា ចម្រៀង សុគន្ធ និសា
មិនធ្លាប់ចេញមុខបកស្រាយចំពោះចំណងស្នេហ៍របស់នាងឡើយ
សូម្បីតែការបែកគ្នាជាមួយអតីតគូស្នេហ៍រស់នៅក្រោមដំបូលតែមួយគឺ
លោក សុខ ជំនោរ ក៏ដោយ។ នៅពេលនេះ គេមិនសង្ឃឹមថា
ស្នេហា៧ឆ្នាំជាមួយគ្នារវាង សុខ ជំនោរ និង សុគន្ធ និសា
ឈានដល់ដំណាក់កាលជួបជុំគ្នាជាថ្មីឡើយ
ខណៈដែលនៅពេលនេះភ្លើងខៀវរបស់ សុគន្ធ និសា
ចាប់ផ្តើមបើកសម្រាប់បុរសៗថ្មីហើយនោះ។ ជាពិសេសនៅពេលនេះ
ការឡើងចុះស្រុកក្រៅរបស់ សុគន្ធ និសា
ជាសញ្ញាមួយផ្តល់ឱកាសមិនតិចឡើយសម្រាប់កន្លង់ឯនាយសមុទ្រនោះ។
ទោះ
ជាយ៉ាងណាជុំវិញស្នេហាចាស់ថ្មីរបស់តារាស្រីរូបនេះ ភ្នំពេញ
ប៉ុស្តិ៍ មិនអាចសុំការបំភ្លឺរបស់នាងផ្ទាល់បានឡើយ
ខណៈដែលតារារូបនេះតែងរស់នៅក្នុងភាពស្ងប់ស្ងាត់មិនផ្តល់ការ
ទាក់ទង កុំថាឡើយនៅក្រៅប្រទេស
សូម្បីនៅក្នុងស្រុកក៏នាងមិនងាយផ្តល់បទសម្ភាសនោះដែរ។
គួរ
បញ្ជាក់ថា
ចំណងស្នេហ៍ធ្លាប់តែផ្អែមល្ហែមនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ
រវាងតារាចម្រៀង សុគន្ធ និសា និងកវីនិពន្ធលោក សុខ ជំនោរ
រយៈពេល៧ឆ្នាំបានដើរដល់ផ្លូវបំបែកមិនអាចត្រឡប់ក្រោយកាលពី
ប៉ុន្មានជាងមួយឆ្នាំមកនេះ។
ទាក់ទិននឹងការចែកផ្លូវគ្នា
ក្រោយការខិតខំកសាងជីវភាពរួមគ្នាយ៉ាងលំបាក
មុននឹងមានជីវភាពថ្មីនៅថ្ងៃនេះ សុគន្ធ និសា បានទទួលស្គាល់ថា
នាងជាអ្នកសុំបញ្ចប់ស្នេហាមួយនេះ
ប៉ុន្តែភាពអាថ៌កំបាំងនៅក្នុងគ្រួសារគ្មានខាន់ស្លាមួយនេះ
មិនត្រូវបានទម្លាយជាផ្លូវការនោះឡើយ ដោយតារាចម្រៀង សុគន្ធ និសា
បានប្រាប់ត្រឹមពាក្យយ៉ាងខ្លី តែមានន័យជ្រៅថា
នាងមិនអាចរស់នៅក្នុងគ្រួសារមួយដែលមានសភាពដូចទឹក និងប្រេង
បានទេ។ រីឯលោក សុខ ជំនោរ ក៏មិនបាននិយាយអ្វីក្បោះក្បាយដែរ
ដោយលោកគ្រាន់តែប្រាប់ថា សុគន្ធ និសា
ជាអ្នកបោះបង់ចោលស្នេហារបស់លោក៕