វត្តមានរបស់តារាភាពយន្ត លូ យូស៊ីន
ក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយដែលរៀបចំដោយទស្សនាវដ្តីបង្ហាញ
ម៉ូដ កាលពីថ្ងៃទី២៤ តុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង
បានធ្វើឱ្យទស្សនិកជន
ក៏ដូចជាប្រិយមិត្តដែលគាំទ្រនាងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ
ម៉ូដសម្លៀកបំពាក់របស់នាង
ជាពិសេសការបញ្ចេញគល់សុដន់ទាំងគូរបស់នាងតែម្តង ។
នេះបើយោងតាមប្រភពគេទំព័រឆាយណាប៊ឺស ចេញផ្សារថ្ងៃទី២៨ តុលា
កន្លងមក។
ប្រភពបន្តថា តារាភាពយន្តមានវ័យ២៣ឆ្នាំ
ដែលគេស្គាល់ថាជាតួអង្គនាង Gorolo Ming Yu
ក្នុងខ្សែភាពយន្តភាគបុរាណចិន រឿង «Startling by Each Step»
ដែលពេញនិយម
ចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ចិនក្នុងឆ្នាំ២០១១រូបនេះ
កំពុងក្លាយជាមុខព្រួញរបស់អ្នកប្រើប្រាស់អ៊ីនធើរណេតចិនទៅលើ
ការស្លៀកពាក់បញ្ចេញគល់សុដន់បែបនេះ ។ ពួកគេបានរិះគន់ថា នាងលូ
យូស៊ីន ស្លៀករ៉ូបរឹបសុដន់ឡើងមើលឃើញសសៃឈាម ។
ប៉ុន្តែនាងបដិសេធដោយនិយាយថា
នេះជាការកែច្នៃតាមកុំព្យូទ័រប៉ុណ្ណោះទេ ។
នាង លូ យូស៊ីន កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៨៨
នៅទីក្រុង ហៀងយ៉ាង ខេត្តយូណាន ប្រទេសចិន ។
ក្រៅពីអាជីពជាតារាភាពយន្ត នាងគឺជាតារាម៉ូដែលផងដែរ ៕