Chevron ដែលជាអ្នកផ្សព្វផ្សាយនូវស្លាកសញ្ញាថាមពលអន្តរជាតិកាល់តិច (Caltex) និង Boschដែរជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់នូវគ្រឿង បន្លាស់រថយន្ត និងឧបករណ៍ពិនិត្យរថយន្ត នឹងសហការគ្នាដោយនំាយកមកប្រើប្រាស់ជំនាញបច្ចេកទេសឈានមុខ និងកន្លែងបម្រើសេវាកម្មជួសជុលរៀងៗខ្លួនដើម្បីបម្រើដល់អតិថិជន។
យានដ្ឋាន បម្រើសេវាកម្មរថយន្ត Bosch នៅស្ថានីយកាល់តិច នឹងផ្តល់សេវាកម្មពិនិត្យថែទំានិងជួសជុលដល់យានជំនិះជាច្រើន ប្រភេទ។
លោក ប៉េង ស៊ាវហ្វី (Peng Xiao Fei) ជានាយករងផ្នែកផលិតកម្មនៅអាស៊ីប៉ាស៊ីហ្វិកនៃក្រុម ហ៊ុន Chevron បានមានប្រសាសន៍ថា៖ «មានកត្តាជាច្រើនដែលជួយធ្វើឲ្យបទពិសោធនៃការបើកបរមានភាពរីក រាយ និងជួយរក្សាយានជំនិះឲ្យស្ថិតនៅលក្ខខណ្ឌល្អជានិច្ច។ ភាពជាដៃគូប្រសើរ ជាមួយBosch បង្ហាញពីការប្តេជ្ញានៃក្រុមហ៊ុនទាំងពីរដើម្បីផ្តល់ឲ្យអតិថិជន នូវបទពិសោធនៃការបើកបរដ៏ល្អបំផុត។ អ្នកបើកបរ និងទទួលបានអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នារវាងអ្នកជំនាញ វិស្វកម្មយានយន្តរបស់ Bosch និងដំណោះស្រាយសន្សំសំចៃថាមពលយូរអង្វែងរបស់យើង»។
ដូចគ្នា នេះដែរលោក ម៉ាទីន ហេស៍ (Martin Hayes)នាយកក្រុមហ៊ុន Bosch ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា៖ «ជាមួយការពង្រីកសេវាកម្មថែទាំរថយន្តរបស់ Bosch នៅអាស៊ីអាគ្នេយ៍ អ្នកបើកបរជាច្រើននឹងទទួលស្គាល់នូវដំណោះស្រាយជួសជុល និងការថែទំារថយន្តដែលមានគុណភាពខ្ពស់ ក៏ដូចជាជឿទុកចិត្តលើភាពជាដៃគូរវាងស្ថានីយសេវាកម្មផងដែរ»។
ភាព ជាដៃគូប្រចាំតំបន់ថ្មីនេះ និងធ្វើឲ្យ Chevronនិង Bosch ធ្វើការជាមួយគ្នាដើម្បីបង្កើតនូវយានដ្ឋានបម្រើសេវាកម្មរថយន្ត Bosch ៥០០កន្លែងនៅស្ថានីយសេវាកម្មCaltex ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្នុងប្រទេសកម្ពុជាអតិថិជននឹងអាចរីករាយជាមួយសេវាកម្មកាន់តែ ប្រសើរជាងមុននៅគ្រប់ទីតាំងនៃយានដ្ឋានបម្រើសេវាកម្មរថយន្ត Bosch រួមគ្នាជាមួយនឹងបណ្តាញលក់រាយរបស់កាល់តិចដែលមានសរុប២៤ស្ថានីយ៕(postkhmer)