អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃសៅរិ៍បានថ្កោលទោស
រដ្ឋាភិបាលចំពោះការអនុញ្ញាតអោយប៉ូលីសបាញ់ឧស្ម័នហៀរទឹកភ្នែកលើ
បាតុករ។
លោកចាវ៉ាណុនបាននិយាយថារដ្ឋាភិបាលបានព្យាយាម
កុំអោយប្រជាជនចូលរួមបាតុកម្មមួយទោះជាក្រុមPitak Siam
បានប្រកាសជាមុនហើយថាការជួបជុំរបស់ខ្លួននឹងប្រព្រឹត្តទៅដោយ
អហិង្សាក្តី។
អ្នកនាំពាក្យបានបន្តទៀតថាប៉ូលីសបានដាក់បារ៉ា
សត្រួតពិនិត្យគ្រប់ផ្លូវដើម្បីព្យាយាមរារាំងមិនអោយបាតុករចូលរួម
ការជួបជុំ។"រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះការប្រើអំពើហិង្សា
និងប្រើឧស្ម័នហៀរទឹកភ្នែកប្រឆាំងអ្នកតវ៉ាប្រឆាំង"។
ចំណែកមេបាតុកម្មឈ្មោះប៊ូតលឺត កែវប្រាស៊ីត
បានចោទប្រកាន់ប៉ូលីសថាព្យាយាមបង្ករឿងនិងធ្វើអោយបាតុករខឹងដើម្បី
សំរុកចូលវិមានរដ្ឋាភិបាល។
ឧត្តមសេនីយ៍ប៊ូនលឺតបាននិយាយថា
នាយករដ្ឋមន្ត្រីយីងឡាក់
ស៊ីណាវ៉ាត្រាលែងមានភាពស្របច្បាប់សំរាប់កាន់កាប់មុខតំណែងពីព្រោះ
ខ្វះសមត្ថភាពនិងសីលធម៌។
មេបាតុកម្មរូបនេះបានបន្ថែមថាយោធាគួរចេញមកជួយប្រជាជនដែលកំពុងត្រូវប៉ូលីសធ្វើបាប។
តែទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិបានបញ្ជាទៅមេទ័ពប្រាយុទ្ធ
ចានអូចាអោយត្រៀមទាហានជួយប៉ូលីសរក្សាច្បាប់និងសណ្តាប់ធ្នាប់
ក្នុងករណីប៉ូលីសមិនអាចគ្រប់គ្រងសភាពការណ៍៕