ខេត្តព្រះវិហារ ៖ ល្បែងយូគី
និងល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានគេសង្កេតឃើញរីកដូចផ្សិតនៅ
កណ្តាលក្រុងអន្លង់វែង ដែលពេលនេះគេដឹងថា មានឈ្មួញម្នាក់ឈ្មោះឡាយ
គឹមឡេង ហៅស្រ៊ុន
អាងខ្លួនពាក់ស្បែកខ្លាមានឋានន្តរស័ក្តិជាវរសេនីយ៍ត្រី
នៅអង្គភាពកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កាងនៅតំបន់នោះ
និងមានលោកអភិបាលរងស្រុកអន្លង់វែង មួយរូបនៅពីក្រោយផងដែរ ។
ប្រភពព័ត៌មានឱ្យដឹងថា
លោកវរសេនីយ៍ត្រីរូបនេះបានប្រើអំណាចសំឡុតគំរាមកំហែងប្រមាថ
អ្នកសារព័ត៌មានប្រចាំព្រំដែនប្រាសាទព្រះវិហារចំនួន៤រូប
ខណៈអ្នកសារព័ត៌មានខាងលើ
បានធ្វើដំណើរចាកចេញពីប្រាសាទព្រះវិហារទៅកាន់ក្រុងអន្លង់វែង
កាលពីរសៀលថ្ងៃទី៩ វិច្ឆិកា ២០១២
ក្នុងគោលបំណងទៅកាន់ច្រកអន្តរជាតិជាំស្រងាំ ។
នៅពេលត្រឡប់មកវិញ
បានចូលទៅកម្សាន្តកន្លែងមួយក្នុងក្រុងអន្លង់វែង
ស្រាប់តែពេលនោះមន្ត្រីប៉េអឹម ដែលជាម្ចាស់បនល្បែងយូគីឈ្មោះឡាយ
គឹមឡេង ហៅស្រ៊ុន
ហាក់ដូចជាមានគំនុំរឿងអ្វីជាមួយអ្នកសារព័ត៌មានក៏បានសួរថា
លោកឯងមកពីខាងណា? អ្នកសារព័ត៌មានក៏បានឆ្លើយថា
ក្រុមខ្លួនមកពីប្រាសាទព្រះវិហារ។ ប្រភពបន្តថា
ពេលនោះមន្ត្រីប៉េអឹមម្ចាស់បនល្បែងបាននិយាយថា
ហេតុអីបានចូលមកកាន់ទីនេះ អ្នកសារព័ត៌មានបានឆ្លើយថា
ការដើរហោះហើររបស់យើងខ្ញុំ គឺជាសេរីភាពរបស់អ្នកសារព័ត៌មាន
ស្រាប់តែមិនទាន់ដឹងអីផង
មន្ត្រីប៉េអឹមបានឆក់យកកាមេរ៉ាបម្រុងយកទៅបោកចោល
ហើយសំឡុតទាមទារបង្ខំឱ្យបង្ហាញលិខិតបេសកកម្ម ។ គួរបញ្ជាក់ថា
អ្នកកាសែតគ្មានប្រើលិខិតបេសកកម្ម គឺមានប័ណ្ណសម្គាល់ខ្លួន
និងសេរីភាពប៉ុណ្ណោះ គឺសេរីភាពវិជ្ជាជីវៈ ។