Wednesday, November 28, 2012

ផ្ទះថ្មមួយខ្នង ប្រក់ស័ង្កសី បាក់ច្រាំង រលំចូលទន្លេបាត់

Photo by DAP-Newsកណ្តាលៈ ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើអំពីថ្ម ប្រក់ស័ង្កសី ដែលសង់នៅជាប់នឹងមាត់ទន្លេ ត្រូវបានបាក់ ស្រុតចូលទៅក្នុងទន្លេ ដោយសារបាក់ស្រុតច្រាំងទន្លេ បណ្តាលឲ្យខូចខាតទាំងស្រុង។ ការបាក់ស្រុត រលំផ្ទះចូលក្នុងទន្លេ នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្តោយ មាត់ទន្លេ ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ផ្ទះ១ខ្នងដែលបាក់ច្រាំងស្រុតរលំចូលក្នុងទន្លេនោះធ្វើអំពីបេតុងប្រក់ស័ង្កសី មានទំហំ បណ្តោយ៧ម៉ែត្រ និងទទឹង៥ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ាន ម៉ាស ភេទស្រីអាយុ៥៧ឆ្នាំមានមុខរបរនៅ ផ្ទះ រស់នៅក្នុងផ្ទះកើតហេតុខាងលើ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរច្រាំងទន្លេនោះបាននិយាយថា កាលពីមុនច្រាំងទន្លេគឺនៅឆ្ងាយពីផ្ទះរបស់ពួកគាត់ ដែរ ប៉ុន្តែដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំចេះតែបាក់ជាបន្តបន្ទាប់នោះ ឥឡូវផ្ទះរបស់ពួកគាត់មួយចំនួនគឺលយ ចូលទៅក្នុងទន្លេទៅហើយ នឹងអាចស្រុតរលំចូលទៅក្នុងទន្លេជាបន្តបន្ទាប់ប្រសិនបើគ្មានវិធានការឬយុទ្ធសាស្រ្ត ណាមួយនោះទេ ហើយម្យ៉ាងវិញទៀតពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ពុំមានលទ្ធភាពដើម្បីបញ្ឆាសការបាក់ច្រាំង នេះ ហើយប្រសិនបើបាក់ច្រាំងរលំផ្ទះរបស់ពួកគាត់នោះ គឺគាត់ប្រាកដជាគ្មានលំនៅដ្ឋានរស់នៅឡើយ ដូច្នេះពួក គាត់សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់លើសូមជួយរកដំណោះស្រាយដល់ពួកគាត់ផង៕
Photo by DAP-News

Comments system

Disqus Shortname