រាជធានីភ្នំពេញ ៖ ចោរពូកែខាងស្ទូចទូរស័ព្ទ
ខោអាវ និងរបស់របរមួយចំនួនតាមបង្អួចម្នាក់ត្រូវអស់លក្ខណ៍
ខណៈពេលម្ចាស់ទាន់ភ័យពេកលោតពីលើផ្ទះជាន់ទី២
បណ្តាលឱ្យទល់ផ្អក និងបាក់កំភួនដៃស្តាំ
ហើយត្រូវបានប៉ូលិសដឹកតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យ
ព្រះកុសុមៈ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ វិច្ឆិកា ។
មន្ត្រីប៉ូលិសប៉ុស្តិ៍ឫស្សីកែវ ឱ្យដឹងថា
ចោរម្នាក់នេះឈ្មោះក្តាន់ ភេទប្រុស អាយុ១៨ឆ្នាំ
ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
កាលពីវេលាទៀបភ្លឺថ្ងៃទី២៥ វិច្ឆិកា
ចោររូបនេះបានឡើងទៅលើផ្ទះល្វែងសង់ថ្មីអត់លេខជាន់ទី២
មានទីតាំងនៅភូមិទួលសង្កែ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
ដើម្បីទៅលួចស្ទូចយកទូរស័ព្ទ ខោអាវ
និងរបស់របរមួយចំនួនតាមមាត់បង្អួច
ខណៈពេលនោះស្រាប់តែម្ចាស់គេទាន់ភ័យពេកបានលោតពីលើផ្ទះជាន់ទី២
នោះ បណ្តាលឱ្យទល់ផ្អកងើបអត់រួច
និងបាក់កំភួនដៃខាងស្តាំរងរបួសធ្ងន់ ។(KOH)