ភ្នំពេញៈ ព្រីម លីហ្សា ត្រូវបានគេចាត់ទុក ថាជាតារា
ស្រីដែលនិយម តុបតែងខ្លួនបែប ស៊ីវិល័យ ដោយចូលចិត្ត ស្លៀកពាក់
សម្លៀកបំពាក់ថ្លៃៗ និង ចូលចិត្តប្រើប្រាស់ សម្ភារៈនិយម ទំនើបៗ
ដើម្បីបង្អួតពី ភាពហ៊ឺហារ របស់នាង។ ជាក់ស្តែង កាលពីពេល ថ្មីៗនេះនាង
បានស្លៀក សម្ញែងរ៉ូបមួយ ឈុត ដែលមានតម្លៃជិត ១ម៉ឺនដុល្លារ នៅក្នុងប្រទេស
សឹង្ហបុរី ដែលមានប្រទេស ជាច្រើនបានចូលរួម ហើយមានតែ ព្រីម លីហ្សា
ម្នាក់ប៉ុណ្ណោះដែល តំណាងឲ្យ ប្រទេសកម្ពុជា។
តារាស្រីរូបស្រស់សាច់សម៉ដ្ឋរលោង និងជាតារាដែលមានភាពឈ្លក់វង្វេង និងសំលៀក បំពាក់ថ្លៃៗ កញ្ញា ព្រីម លីហ្សា បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងតាម ទូរស័ព្ទថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនេះ នាងត្រូវបានគេ អញ្ជើញ ទៅដើរម៉ូដ ឲ្យសំលៀក បំពាក់ម៉ាក Versace ជាម៉ាកល្បី នៅអាមេរិក ដោយនាងត្រូវ សម្ដែងនៅ សាំងហ្គាពួរ ជាមួយនឹងតារាល្បីៗ មកពីប្រទេស ថៃ កម្ពុជា ចិន និង អាមេរិក ជាដើម ដែលរ៉ូបនោះ មានតម្លៃខ្ពស់ជាង តម្លៃរ៉ូប ដែលនាងធ្លាប់ស្លៀក កន្លងមក ពោលគឺ តម្លៃរហូតដល់ ៩ពាន់ដុល្លារអាមេរិក។
តារាស្រីវ័យ២២ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា " កាលពីប៉ុន្មានថ្ងៃកន្លង ទៅនេះ ខ្ញុំទើបតែត្រឡប់ ពីដើរម៉ូដសំលៀក បំពាក់ម៉ាក Versace ដែលរ៉ូបនោះ មានតម្លៃ៩ពាន់ ដុល្លារអាមេរិក ហើយសម្រាប់ ការទៅដើរម៉ូដ នេះដែរ គឺខ្ញុំទទួលបានជោគជ័យខ្លាំង និងមានមោទនភាព លើខ្លួនឯងខ្លាំង មែនទែន នៅពេលដែលបាន ស្លៀករ៉ូបហ្នឹង ព្រោះថាជាធម្មតា ខ្ញុំចូលចិត្ត ស្លៀកពាក់រ៉ូប ដែលថ្លៃស្រាប់ហើយ តែរ៉ូបដែលខ្ញុំធ្លាប់ស្លៀកកន្លងមក គឺមិនទាន់ មានតម្លៃ ខ្ពស់បែបនេះទេ"។
កញ្ញា លីហ្សា បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ការចេញទៅដើរម៉ូដនេះ គឺមានប្រទេស ជាច្រើន បានចូលរួមដែលមាន ដូចជាប្រទេសចិន សាំងហ្គាពួរ ថៃនិងខ្មែរ ដែលនាងទៅដើរ ម៉ូដតំណាងឲ្យ ប្រទេសខ្មែរ នេះតែម្តង ហើយការដើរម៉ូដនេះ គឺមានរយៈពេលត្រឹម តែ១ថ្ងៃប៉ុណ្ណោះ ហើយ បន្ទាប់ពីនាង បានស្លៀករ៉ូបនេះ ហើយនៅក្នុងឆ្នាំថ្មី ខាងមុខនេះ នាងក៏កំពុងតែត្រៀម បង្ហាញរ៉ូបថ្មីមួយទៀត ដែលមានតម្លៃថ្លៃ មិនចាញ់រ៉ូប ដែល នាងធ្លាប់ស្លៀក កន្លងមកនោះទេ។
នាពេលកន្លងមកតារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ព្រីម លីហ្សា ធ្លាប់បានស្លៀកពាក់ សំលៀកបំពាក់ថ្លៃៗ មានតម្លៃជិត ៧ពាន់ដុល្លារ ហើយ ភាគច្រើនម៉ូដ រ៉ូបដែលនាងស្លៀក ច្រើនតែ ឌីហ្សាញ ដោយអ្នកមានជំនាញ នៅក្រៅប្រទេស ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែ សម្ភារៈប្រើប្រាស់ របស់នាង ក៏មានតម្លៃខ្ពស់ និងមានម៉ាកល្បីៗ រហូតដល់មហាជន ជាច្រើន បានដាក់រហ័សនាម ឲ្យនាងថា ជាតារាពូកែបង្អួត សម្ភារៈនិយមទំនើប ថែមទៀតផង ៕