មង្គលការ របស់ សុខ សោម៉ាវត្តី ទទួលបានការ ផ្តល់កិត្តិយពី លោកស្រី ម៉ែន សំអន ក្នុងពិធី កាត់សក់
ភ្នំពេញ៖ ពិធីមង្គលការ របស់ពិធីការិនី សុខ សោម៉ាវត្តី
ជាមួយកូនប្រុសរបស់លោក ទូច ណារ៉ុថ អតីតស្នងការនគរបាល រាជធានីភ្នំពេញ លោក ទូច
ដាណារ៉ា ហៅ ពេជ្រ បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ដោយមានការចូលរួមពីសំណាក់
សាច់ញាតិ ទាំងសងខាងសិល្បករ-សិល្បការិនី ជាពិសេស មានការចូលរួមផ្តល់កិត្តិយស
ក្នុងពិធីកាត់សក់ ដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ
និងភ្ញៀវកិត្តិយស ច្រើននាក់ទៀត ។
ពិធីមង្គលការ ដ៏អធិកអធមនេះ បានប្រព្រឹត្តទៅនៅក្នុង ភូមិគ្រឹះរបស់លោក ទូច
ណារ៉ុថ ដោយមានអាស័យដ្ឋាន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពិធីមង្គលការដែលរៀបចំឡើង ប្រកបដោយទឹកមុខរំភើបរីករាយ
ពីបណ្តាលភ្ញៀវកិត្តិយសដែលបានចូលរួម ក្នុងនោះកូនកំលោះកូនក្រមុំ បានបង្ហាញ
ទឹកមុខញញឹម ត្រេកអររកអ្វីប្រៀបផ្ទឹមគ្មាន ព្រោះទទួលបានការផ្តល់កិត្តិយស
ពីសំណាក់ លោកស្រី ម៉ែន សំអន ក្នុងពិធីកាត់សក់បង្កក់សិរី ដែល តារាៗមួយចំនួន
គ្មានភព្វវាសនា ដូចជា ស្វាមីភរិយាថ្មីមួយគូនេះទេ ៕