Tuesday, November 27, 2012

ពាណិជ្ជករខ្មែរ បង្ហាញភាពជោគជ័យ ក្នុងការបើក ហាងកាហ្វេ និងនំដូណាត់ បែបបរទេស នៅកម្ពុជា

Photo by DAP-NEWSភ្នំពេញៈ ពាណិជ្ជករខ្មែរម្នាក់ បានប្រកាស ពីភាពជោគជ័យ របស់ខ្លួន ក្នុងការនាំយកកាហ្វេ នំដូណាត់ និង ប្រភេទនំផ្សេងៗទៀត ពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជា ដែលនេះ ជាក្តីស្រម៉ៃ របស់រូបគេ អស់រយៈពេល ជាង២០ឆ្នាំមកហើយ ។
លោក គួច ផល ស្ថាបនិក និងជា អគ្គនាយកគ្រប់គ្រង ហាងកាហ្វេ Paul´s BreweHouse បានប្រកាស ខណៈសម្ពោធហាងនេះ នៅក្នុងសង្កាត់ បឹងកេងកង១ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ថា រូបលោក បានសម្រេច ក្តីស្រម៉ៃរបស់ខ្លួនហើយ ក្នុងការនាំ យកកាហ្វេ នំដូណាត់ និង ប្រភេទនំផ្សេងៗ ទៀត ដែលមាន រសជាតិ ដើមពិតៗ ពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជា តាមរយៈការបើកហាងកាហ្វេ Paul´s BreweHouse នេះ ។
លោកបានបង្ហាញថា រូបលោកមានបទពិសោធន៍ផ្ទាល់ ក្នុងការបើកដំណើរការហាងកាហ្វេ និងដូណាត់ ដែលមានឈ្មោះថា Mr.Steve´s Donuts នៅទីក្រុង Rosemead រដ្ឋCalifornia សហរដ្ឋអាមេរិក រយៈពេលជាង២០ឆ្នាំមកហើយ ។ លោកថា “តាមរយៈហាង Paul´s BreweHouseនេះ ពួកយើងនឹង ធ្វើឱ្យលោកអ្នក (អតិថិជន) មានអារម្មណ៍ ដូចជាលោកអ្នក កំពុងទទួលទានកាហ្វេ នំដូណាត់ និងប្រភេទនំ ផ្សេងៗទៀត នៅសហរដ្ឋ អាមេរិកដូចគ្នាដែរ ។ លើសពីនេះទៀត យើងក៏មានផ្តល់ជូននូវសេវកម្ម ដែលរហ័សទាន់ចិត្ត កាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ នំដូណាត់ ដែលទើបនឹងដុតថ្មីៗ បូករួមទាំងបរិយាកាស ដ៏គួរឱ្យចង់សម្រាកលម្ហែថែមទៀតផង” ។ លោកបន្ថែមថា “ប្រាក់ចំណេញ ដែលបានមកពីហាងនេះ យើងមានគោលដៅ ក្នុងការចូលរួមចំណែកគាំទ្រ ជាមួយនឹងអង្គការ មនុស្សធម៌ មួយចំនួន ដូចជា អង្គការ កុមារកំព្រា ឬ ទុរគតជនក្នុងស្រុក ក៏ដូចជាសកម្មភាពរ៉ៃ អង្គាសក្នុងគោលដៅ សប្បុរសធម៌ មួយចំនួនទៀត” ។
លោករំពឹងថា Paul´s BreweHouse នឹងក្លាយជាហាងកាហ្វេ ដ៏ល្អបំផុតមួយ និងផ្តល់លក្ខណៈពិសេស ជាមួយនឹងនំដូណាត់ រសជាតិដើម សម្រាប់ប្រជាជនគ្រប់គ្នា ក្នុងការណាត់ជួប ពិភាក្សាការងារ និងលំហែ អារម្មណ៍នឿយហត់ជាដើម ៕
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname