-ចាប់ខ្លួន ឧកញ៉ា តំាង សេងហាក់ និងប្រពន្ធ កូន សង្ស័យជាមេខ្លោងធំ មួយដែរ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជា ច្រើននាក់ ដែលត្រូវបានគេអះអាងថា ជាកម្លាំងនគរបាល មកពីមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃនិងដោយមាន ការចូលរួម សហការ ពីកម្លាំងនគរបាល ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២នេះ វេលាម៉ោងប្រហែល១ បាន ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងប្រតិបត្ដិការ បង្ក្រាបមុខសញ្ញា គ្រឿងញៀន ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង មិនទាន់អាចធ្វើការអត្ថាធិប្បាយបានទេតាមទូរស័ព្ទ ដោយលោកបញ្ជា ក់យ៉ាងខ្លីថា កំពុងបញ្ជាកម្លាំង ។
ដោយមន្ដ្រីនគរបាលមួយរូប ដែលបានចូលរួមក្នុងប្រតិបត្ដិការចុះបង្ក្រាប គ្រឿងញៀនខាងលើនេះ បានឱ្យដឹងថា ជនសង្ស័យ១៥ នាក់ ត្រូវបានចាប់ខ្លួន អមដោយវត្ថុតាងជា គ្រឿងញៀនមួយចំនួនទៀត បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធជា ច្រើនគ្រាប់ ប៉ុន្ដែមិនមានសេចក្ដីរាយការណ៍ ថា មានអ្នករង របួសនោះទេ។ នៅពេលនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ឱ្យលំអិត ចំពោះប្រតិបត្ដិការបង្ក្រាបគ្រឿងញៀននេះ នៅឡើយទេ ខណៈដែលកំពុងជាប់រវល់។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីជនសង្ស័យ ក្នុងនោះក៏មានជនជាតិចិនផងនោះ បានរត់គេចពីសមត្ថកិច្ច ក៏រត់ចូលផ្ទះ លេខ២២ ដែលជាផ្ទះ របស់លោកឧកញ៉ា តាំង សេងហាក់ ។ សេចក្តីរាយការណ៍បានបន្តថា ជនសង្ស័យទាំងនោះ រួមទាំងលោកឧកញ៉ា តាំង សេងហាក់ ក៏ត្រូវបានសមត្ថកិច្ច វាយខ្នោះផងដែរ។
សេចក្តីរាយការណ៍ បានបន្តទៀតថា ជនសង្ស័យចំនួន១៥នាក់ ស្រី៧នាក់ និងប្រុស៨នាក់ ត្រូវបានចាប់ខ្លួនក្នុងនោះ រួមាមាន លោកឧកញ៉ា តាំង សេងហាក់ ប្រពន្ធរបស់គាត់ កូនស្រីម្នាក់ កូនប្រុសពីរនាក់ ជនជាតិចិន និងខ្មែរ ១០នាក់ផ្សេងទៀត។ រហូតមកដល់ម៉ោង ២៖៣៥នាទី រសៀលថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១២ នេះ សមត្ថកិច្ច បាននិងកំពុងចុះឆែកឆេរ តាមបន្ទប់ ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា ថ្នាំញៀន ជាប្រភេទម្សៅស ចំនួន២កញ្ចប់ធំ ត្រូវបានសមត្ថកិច្ច រឹបអូសបាន៕

លោកឧកញ៉ា តាំង សេងហាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ