Wednesday, November 21, 2012

កម្ពុជា​-​ម៉ាឡេស៊ី ជួបប្រជុំ មុន​នឹង​ចុះ MOU ស្តីពីការប្រឆាំង​ការជួញដូរ​មនុស្ស​

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ក្រសួង​កិច្ចការនារី ក្រសួង​ការងារ និង​មន្ត្រី​តុលាការ របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី បាន​ជួបគ្នា ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា MOU រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​ប្រទេស​ម៉ាឡេស៊ី ស្តីពី កិច្ច​សហប្រតិបត្តិការ​​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​។ កិច្ចព្រមព្រៀង MOU នឹង​ត្រូវ​ចុះហត្ថលេខា នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ កិច្ចប្រជុំ​ពិភាក្សា ដែល​បាន​ធ្វើឡើង នៅ​សណ្ឋាគារ ឡឺ​រ៉ូយ៉ាល់ ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១២ ក្រោម​ការសម្របសម្រួល រៀបចំឡើង​ដោយ​អង្គការ​សហប្រជា​ជាតិ គឺជា​ការផ្តល់​ឱកាស​ដល់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី ដែល​ធ្វើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ជា​ពិសេស​ស្ត្រី និង​កុមារ អាច​ជួប​ពិភាក្សា​តទល់​គ្នា​អំពី​ទស្សនៈ​ផ្សេងៗ និង​បំភ្លឺ​បន្ថែម ទៅលើ​បញ្ហា ឬ​ក្តីបារម្ភ​នានា ដើម្បី​ឈាន​ទៅ​សម្រេ​ច​បាន​ជា​ឯកច្ឆន្ទ លើ​ចំណុច​ទាំងឡាយ នៅក្នុង​សេចក្តីព្រាង អនុស្សរណៈ ដែល​ប្រទេស​ទាំង​ពីរ មិនមាន​ការឯកភាព​គ្នា​នៅឡើយ​។

​តាម​កម្មវិធី​អនុស្សរណៈ​នៃ​ ការយោគយល់​គ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​​ម៉ាឡេស៊ី ស្តីពី កិច្ចសហប្រតិបត្តិការ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស នឹង​ធ្វើ​ពិធី​ចុះហត្ថលេខា នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​នៃ​លេខាធិការដ្ឋាន​របស់​គណៈ​កម្មាធិការជាតិ​ដឹកនាំ​បង្ក្រាប​ អំពើ​ជួញដូរ​មនុស្ស ការរត់ពន្ធ ការធ្វើ​អាជីវកម្ម ពលកម្ម​លើ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ( ប​.​ជ​.​រ​.​ព​.​ភ​. ) បាន​ថ្លែងថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី បាន​ចែករំលែក​នូវ​ការព្រួយបារម្ភ​រួមគ្នា ទៅលើ​បញ្ហា​ជួញដូរ​មនុស្ស ដែល​ចែង​ក្នុង​អនុសញ្ញា​អង្គការ​សហ​ប្រជាតិ ស្តីពី ការប្រឆាំង​បទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​មាន​អង្គការ​ចាត់តាំង និង​ពិធីសារ ស្តីពី ការទប់ស្កាត់ បង្រា​ប និង​ដាក់​ទណ្ឌកម្ម ការជួញដូរ​មនុស្ស ជា​ពិសេស​ស្ត្រី និង​កុមារ សេចក្តីថ្លែងការណ៍ អាស៊ាន ស្តីពី ការប្រឆាំង​នឹង​ការជួញដូរ​មនុស្ស ជា​ពិសេស​ស្ត្រី និង​កុមារ ដែល​បាន​អនុវត្ត នៅ​វៀង​ចន្ទ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ខែវិច្ឆកា ឆ្នាំ​២០០៤ និង​សន្ធិសញ្ញា​អាស៊ាន ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដែល​បាន​ចុះហត្ថលេខា នៅ​កូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៤​។
​លោកស្រី ជូ ប៊ុន​អេង បាន​បន្ថែ​ថា "​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទាំង​នៅលើ​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក៏ដូចជា​សហគមន៍​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​"​។​

​លោកស្រី ជូ ប៊ុន​អេង បាន​បន្តទៀតថា ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ច្បាប់ ស្តីពី ការបង្ក្រាប​អំពើ​ជួយ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវភេទ ដែល​បាន​គ្របដណ្តប់ ទៅលើ​ការជួញដូ​រទាំង​ស្ត្រី និង​បុរស និង​បាន​ចែង​លម្អិត​អំពី​ប្រភេទ នៃ​បទល្មើស​ព្រហ្មទណ្ឌ​នានា ស្រប​តាម​ខ្លឹមសារ​នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា និង​និយម​និយមនៃ​បទល្មើស​ជួញដូរ​មនុស្ស ដែល​មាន​ក្នុង​ពិធីសារ​របស់​អង្គការសហប្រជាជាតិ​។ នៅ​ឆ្នាំ​ដដែល​នេះ រាជរដ្ឋាភិបាល បានសម្រេច​កំណត់​ថ្ងៃទី​១២ ធ្នូ ជា “​ទិវា​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស​” សម្រាប់​ប្រទេស​កម្ពុជា​។

​ លោកស្រី​រដ្ឋលេខាធិការ បាន​បន្ថែមថា ចាប់តាំងពី​ពេលនោះ​មក រាជរដ្ឋាភិបាល រួមជាមួយ​នឹង​ការគាំទ្រ​របស់​ដៃគូ​អភិវឌ្ឍន៍​នានា បាន​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំអ​ការជួញដូរ​មនុស្ស ចំនួន​បី​លើក​បន្តបន្ទាប់​គ្នា សំដៅ​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន ក៏​ដូច​ជា​ការ​កៀរគរ​ការគាំទ្រ​ឲ្យ​ខ្លាំងក្លា​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ ផ្សេងៗ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​។​

​លោកស្រី ជូ ប៊ុន​អេង បាន​បន្ថែមថា ក្នុង​ខែ​សីហា ឆ្នាំ​២០០៩ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានដាក់ឲ្យ​អនុវត្តគោ​ល​នយោបាយ ស្តីពី កិច្ច​ការពារ​សិទ្ធិ​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​។ ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៩ រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ចុះ​ហត្ថ​លេខ​លើ​នីតិវិធី​ប្រតិបត្តិ​បទដ្ឋាន (SOP) ស្តីពី ការកំណត់​អត្តសញ្ញាណ និង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនរងគ្រោះ ដោយសារ​អំពើ​ជួញដូរ​។ នីតិវិធី​ទាំងនោះ ត្រូវបាន​ដាក់ឲ្យ​ដំណើរកា​ររហូ​ត​មកដល់​ពេលនេះ​។ លើសពីនេះទៅទៀត នៅក្នុង​ខែ​និង​ឆ្នាំ​ដដែល រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត “​គណៈកម្មាធិការ​ជាតិ ដឹកនាំ​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ការរត់ពន្ធ ការធ្វើ​អាជីវកម្ម​ពលកម្ម​លើ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ (​ប​.​ជ​.​រព​.​ភ​)”​។

​លោកស្រី បាន​បន្ថែមថា គណៈកម្មាធិការ​ជាតិ​នេះ បាន​បង្កើត​ជា​ក្រុមការងារ​ថា្នក់​ជាតិ​ផ្សេងៗ ទាក់ទង​ទៅនឹង​ការបង្ការ​ការទប់ស្កាត់ ការពារ យុត្តិធម៌ អនុវត្ត​ច្បាប់ កិច្ចការ​កុមារ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​គាំទ្រ​ឲ្យមាន​វិធីសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ សមាជិក​ក្រុម​ការងារ​ទាំងនោះ មាន​សមាសភាព​មកពី​ស្ថាប័ន រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​។ មូលហេតុ គឺ​យើង​ចង់​ធានា​ឲ្យបាន​ថា​ស្ថាប័ន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​នៅ​គ្រប់​លំដាប់​ថា្នក់​ទាំងអស់ នឹង​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការជួញដូរ​មនុស្ស​។ នៅ​ឆ្នាំ​២០១០ ក្រសួង​យុត្តិធម៌​បាន​រៀបចំ​ការបង្កើត​ជា​បណ្តាញ​មូលដ្ឋាន​ទិន្នន័យ​ ផ្ទៃក្នុង ស្តីពី ការចោទប្រកាន់​-​ផ្តន្ទាទោស ដែល​តាមរយៈ​ទិន្នន័យ ត្រូវបាន​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​របាយការណ៍​ស្តីពី​ជនល្មើស និង​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស ត្រូវបាន​រៀបចំ​ចងក្រង​ឡើង​។ ក្នុង​ឆ្នាំ​ដដែល​នេះ ប្រទេស​កម្ពុជា​បាន​ឲ្យ​សច្ចាប័ន​លើ​សន្ធិសញ្ញា​អាស៊ាន​ស្តីពី​ការជួយគ្នា​ ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។ កាលពី​ឆ្នាំមុន រាជរដ្ឋាភិបាល​បាន​សម្រេច​ចេញ​អនុក្រឹត​ថ្មី (​អនុក្រឹត​លេខ​១៩០) ស្តីពី “​ការ​ព​គ្រប់គ្រង​លើ​ការបញ្ជូន​ពលករ​ខ្មែរ ទៅ​ធ្វើការ​នៅ​បរទេស តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​”​។
​លោកស្រី ជូ ប៊ុន​អេង បាន​បន្ថែមថា អនុក្រឹត​ថ្មី​នេះ បាន​និរាករណ៍​អនុក្រឹត​ចាស់ ដែល​ត្រូវបាន​អនុវត្ត កាលពី​ឆ្នាំ​១៩៩៥​។ ក្នុង​ឆ្នាំ​ដដែល​នេះ រាជរដ្ឋាភិបាល​បាន​បញ្ចូល​មេរៀន ទាក់ទង​ទៅនឹង​ការប្រឆាំង​ការជួញដូរ​មនុស្ស ទៅក្នុង​សៀវភៅ​បណ្តុះបណ្តាល​គរុ​សិស្ស​ទុតិយភូមិ នៅតាម​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​ប្រាំមួយ​។

​លោកស្រី បន្ថែមថា រាជរដ្ឋាភិបាល​ក៏បាន​អនុម័ត​ទៅលើ “​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ ការរត់ពន្ធ ការធ្វើ​អាជីវកម្ម​ពលកម្ម​លើ​មនុស្ស និង​ការធ្វើ​អា​ជី​កម្ម​ផ្លូវភេទ​” ដែល​ជា​ផែនទី​បង្ហាញផ្លូវ​ដ៏​សំខាន់ សម្រាប់​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​ស្ថាប័ន​សង្គម​ស៊ីវិល​។​

​លោកស្រី ជូ ប៊ុន​អេង ក៏​បាន​បន្ថែមថា ថ្មីៗ​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១២ រាជ​រដ្ឋា​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​លុបបំបាត់​ការជួញដូរ​ស្ត្រី និង​កុមារ និង​ជួយ​ដល់​ជនរងគ្រោះ ដោយសារ​ការជួញដូរ ដែល​ត្រូវបាន​បាន​ចុះហត្ថលេខា​ជា​លើកដំបូង កាលពី​ឆ្នាំ​២០០៥​។
​លោកស្រី ជូ ប៊ុន​អេង ក៏បាន​លើកឡើង​ថា ជា​ចុងក្រោយ និង​ជា​បន្តបន្ទាប់​ទៀត រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ និង​សង្គម​ស៊ីវិល​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​គោលដៅ (​ដោយ​រួមមាន​ទាំង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​) ក្នុង​ការជួយ​សង្គ្រោះ និង​ធ្វើ​មាតុភូមិនិវត្តន៍​ជនរងគ្រោះ​ជាច្រើន​នាក់​។
​លោកស្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​បាន​សហការ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ទឹក​ចិត្តសប្បុរស​។​

​ លោកស្រី ជូ ប៊ុន​អេង ក៏បាន​លើកឡើង​ថា ទោះបីជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង និង​វឌ្ឍនភាព​នា​ពេល​កន្លងមក​ក៏​ដោយ ក៏​យើង​នៅតែ​ឃើញ​មាន​បញ្ហា​ផ្សេងៗ ព្រម​ទាំង​កត្តា​ប្រឈម​នានា​។ ឧទាហរណ៍ យើង​ឃើញ​មាន​ប្រជាជន​កម្ពុជា ក្នុង​ចំនួន​ច្រើន​កើនឡើង​ជា​បន្តបន្ទាប់ បាន​បង្ខំចិត្ត​ចាកចេញ​ពី​សហគមន៍រ​បស់​ពួកគេ ដើម្បី​ស្វែងរក​មុខរបរ​ចិញ្ចឹមជីវិត​ផ្សេងៗ ដោយ​ស​ហេតុថា ពួកគេ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម ដែល​មាន​ដូចជា ភាពក្រីក្រ កំណើន​នៃ​ចំនួន​ប្រជាជន សមត្ថភាព​មាន​កម្រិត ក្នុងការ​ស្រូបយក​ទីផ្សារ​ពលកម្ម ក្នុងស្រុក និង​ប្រភេទ​ផ្សេងៗ​ទៀត នៃ​បញ្ហា​សង្គម​-​សេដ្ឋកិច្ច ដែល​គួរឲ្យកត់សម្គាល់​។
​លោកស្រី ជូ ប៊ុន​អេង ក៏បាន​លើកឡើង​ថា "​នៅក្នុង​ចំណោម​ប្រជាជន​ភាគច្រើន នៅតាម​ជនបទ ទេស​សន្ត​ប្រវស​ន៍ /​ការធ្វើ​ចំណាកស្រុក គឺជា​វិធី​មួយ ដែល​ពួកគេ​បាន​ប្រើប្រាស់ ដើម្បី​បំពេញ​តម្រូវការ​មូលដ្ឋាន​របស់​ពួកគេ តួយ៉ាង​ដូចជា ការសង​បំណុល​ជា​ច្រើន (​ដែល​ជារឿយៗ ច្រើន​ទាក់ទង​ទៅ​នឹង​ត្រ​មូវ​ការថែទាំ​សុខភាព​)​។ ពួកគេ​មួយ​ចំនួន បាន​ទទួល​ផល​វិជ្ជា​មាន រី​ឯ​មួយចំនួន​ទៀត​បាន​ត្រឹម​ទទួលរង​កេងប្រវ័ញ្ច និង​/​ឬ​ត្រូវគេ​ជួញដូរ​ប៉ុណ្ណោះ​"​។​

​ហេតុនេះ លោកស្រី ជូ ប៊ុន​អេង បាន​កត់សម្គាល់​ថា នៅ​មាន​ការងារ​ច្រើនណាស់ ត្រូវធ្វើ ដើម្បី​ជួយ​ប្រជាជន​ទាំងនោះ ជាពិសេស គឺ​អ្នក​ងាយ​រងគ្រោះ ដូចជា ពលករ​ចំណាកស្រុក ជាដើម​។ ឧទាហរណ៍​ជាក់ស្តែង​បំផុត​មួយ ទៅលើ​ការងារ ដែល​ត្រូវ​បំពេញ​ទាំងនោះ គឺ​សំដៅលើ​ការបង្កើត​កិច្ចសហប្រតិបត្តិការ ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី តាមរយៈ​ការបង្កើត​អនុស្សរណៈ យោគយល់​គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ការជួញដូរ​មនុស្ស​។​

​ចំណែក​លោក ឌូ​ហ្លាស ប្រូ​ឌឺ​រីក ( DOUGLAS BRODERICK ) បាន​មានប្រសាសន៍ថា មាន​កម្មករ​ចំណាកស្រុក​កម្ពុជា​ជាច្រើន ត្រូវបាន​បញ្ជូន​ទៅ​ធ្វើកា​រ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ពួកគេ​ភាគច្រើន បាន​រក​ប្រាក់ចំណូល ហើយ​ប្រាក់​ចំណូល ក្នុង​គ្រួសារ​របស់​ពួកគេ ក៏​បាន​ជួយ​បង្កើន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​។ ទោះបីជា​មាន​ផ្នែក​វិជ្ជមាន​ក៏ដោយ ក៏​មាន​បទពិសោធន៍រ​វាង​រំលោភបំពាន​ខ្លះ​ដែរ​។ ដូច្នេះហើយ យើង​ត្រូវ​ឲ្យ​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ ចាប់ផ្តើម​ជួយ​ដល់​កម្មករ​ទាំងអស់​នោះ​។​

​តំណាង​អង្គការសហប្រជាជាតិ ក៏​បាន​បន្ថែមថា "​យើង​ដឹង​ហើយ​ថា កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើការ​ជួយ​ការពារ​កម្មករ​ចំណាកស្រុក ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​រួច​មកហើយ​។ ខ្ញុំ​ជឿថា កិច្ចប្រជុំ​ទាំងនេះ គឺជា​ការបញ្ចប់​នូវ​សចក្តីពង្រាង​អនុស្សរ​ណៈ​នៃ​កិច្ច​យោគយល់​គ្នា រវាង​កម្ពុជា និង​ប្រទេស​ម៉ាសឡេស៊ី​"​។

​លោក ឌូ​ហ្លាស ប្រូ​ឌឺ​រីក បាន​កត់សម្គាល់​ថា ក្រុម​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា គឺ​មាន​ការប្តេជ្ញាចិត្ត ក្នុង​ការ​បន្ត​ការគាំទ្រ សហការ​ជាមួយ​គូ​ទ្វេភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ជំរុញ​ធានា​នូវ​ឧត្តមភាព​របស់​កម្មក​រ​ចំណាកស្រុក និង​ដើម្បី​អ្នក​ដែល​មិន​បាន​ទទួល​នូវ​យុតិ្ត​ធម៌​។​

​ជា​ ការកត់សម្គាល់ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១១ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន ក្នុង​ការបញ្ជូន​ពលក​រ ដែល​ជា​ស្ត្រី​កម្ពុជា ទៅ​បម្រើការ​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ហេតុផល ដោយសារ​តែ​ស្ត្រី​ពលករ​កម្ពុជា​ភាគច្រើន ក្នុងចំណោម​ពលករ​កម្ពុជា ៥ ម៉ឺន​នាក់ ត្រូវ​រង​នូវ​ការកេងប្រវ័ញ្ច ការរំលោភបំពាន និង​មួយចំនួន ជា​ត្រូវ​បាន​គេ​ជួញដូរ​ផងដែរ​៕​

Comments system

Disqus Shortname