យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីថ្ងៃ
ទី២៧ វិច្ឆិកា ឆ្នាំ២០១២ ឱ្យដឹងថា កញ្ញា Tereza Fajksova
មកពីសាធារណរដ្ឋឆែក បានគ្រងមកុដបវរកញ្ញាផែនដី ឆ្នាំ២០១២
ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុង
Muntilupa ប្រទេសហ្វ៊ីលីពីន ។
បវរកញ្ញាផែនដីវ័យ២៣ឆ្នាំរូបនេះ
បានឈ្នះបេក្ខនារីចំនួន៨០នាក់ផ្សេងទៀតមកពីជុំវិញពិភពលោក ។
ជាមួយគ្នានេះដែរ កញ្ញា Stepany Stefanowitz
ម្ចាស់ផ្ទះហ្វ៊ីលីពីន ទទួលបានចំណាត់ថ្នាក់លេខ២
គ្រងតំណែងជាបវរកញ្ញាខ្យល់ (Miss Air) ចំណាត់ថ្នាក់លេខ៣
បវរកញ្ញាទឹក (Miss Water) បានទៅលើនាង Osmariel
មកពីប្រទេសវេណេសុយអេឡា ខណៈពេលដែលនាង Camila Brant
មកពីប្រទេសប្រេស៊ីល
ទទួលបានចំណាត់ថ្នាក់លេខ៤គ្រងតំណែងបវរកញ្ញាភ្លើង (Miss Fire) ។
ទន្ទឹមនឹងការទទួលបានមកុដបវរកញ្ញាឯកផែនដី នាង Tereza
Fajksova ទទួលបានទឹកប្រាក់ចំនួនពីរម៉ឺនដុល្លារ
ខ្សែ.កបន្តោងពេជ្រ១ខ្សែតម្លៃ១.០០០ដុល្លារ
និងសម្ភារប្រើប្រាស់ទំនើបៗមួយចំនួនទៀតមកពីបណ្តាក្រុម
ហ៊ុនមួយចំនួន ។
នេះគឺជាការប្រឡងជ្រើសរើសបវរកញ្ញាឯក
ផែនដីលើកទី១២
ក្រោមពាក្យស្លោក«ឆ្នាំអន្តរជាតិនៃថាមពលចីរភាពសម្រាប់
គ្រប់ៗគ្នា»
។ការប្រឡងឆ្នាំនេះមានបេក្ខនារីចូលរួមចំនួន៨០នាក់
មកពីជុំវិញពិភពលោក ៕