Monday, November 12, 2012

ជនជាតិហ្វីលីពីន ត្រូវរថយន្ត ដឹកស៊ីម៉ងតិ៍ ខេស៊ីមែន បុកនិងកិន បែកក្បាល ធ្លាយចេញខួរ

www.dap-news.comភ្នំពេញ៖ គ្រោះថ្នាក់ ចរាចរដ៏គួរឲ្យរន្ធត់ មួយបាន កើតឡើង បណ្តាលឲ្យ បុរសជនជាតិហ្វីលីពីនម្នាក់ ស្លាប់ ភ្លាមៗនៅនឹង កន្លែងកើតហេតុ ដោយសារ រថយន្តដឹកស៊ីម៉ងត៍ ខេស៊ីមែនបើកកៀរ ដៃចង្កូតម៉ូតូ កាលពីវេលា ម៉ោង៦និង៣០នាទី ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅមុខ ក្រុមហ៊ុន ផែស្ងួតសូងួន តាមបណ្តោយ ផ្លូវវ៉េងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីនគរបាល ចរាចរ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវ រថយន្តកិន បែកក្បាល ធ្លាយខួរនោះ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ប៉ុន្តែជនរងគ្រោះ ភេទប្រុស អាយុប្រហែលជា២០ឆ្នាំ ជាងពាក់អាវដៃវែងមាន មួកគ្រប់ក្បាលស្លៀក ខោជើងត្រឹមក្បាលជង្គង់ជាជនជាតិហ្វីលីពីន ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១០០ពណ៌ខ្មៅ សេរីឆ្នាំ១៩៩៦ ពាក់ស្លាកលេខគ ៤២១១ កច១ ជិះក្នុងទិសដៅពីលិច ទៅកើត ។
ចំណែករថយន្តបង្កម៉ាក ហ៊ីណូពណ៌ស ដឹកស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខេស៊ីមែន ពាក់ស្លាកលេខភ្នំពេញ1A-2521 បើកបរក្នុងទិសដៅ ស្របទិសជាមួយ និងម៉ូតូដែរ ចំណែកឯអ្នកបើកបរ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ បន្ទាប់ពីកើតបាន ចុះចេញពីរថយន្ត រត់គេចខ្លួនបាត់។
ប្រភពព័ត៌មានបាន បន្តទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូ របស់ជនរងគ្រោះជិះតែម្នាក់ឯង តាមបណ្តោយផ្លូវខាងលើលុះ ដល់ចំណុច កើតហេតុស្រាប់ តែមានរថយន្តដឹកស៊ីម៉ងត៍ របស់ក្រុមខេស៊ីមែន មកពីក្រោយក៏កៀរ ដៃចង្កូតម៉ូតូខ្ទាតម៉ូតូ ទៅលើចិញ្ចើមផ្លូវ ប៉ុន្តែជាអកុសល អ្នកបើកបរ ខ្ទាតចូលទៅចំកង់រថយន្ត កិនបែកក្បាល ធ្លាយខួរ ស្លាប់នៅនឹងកន្លែង កើតហេតុភ្លាមៗតែម្តង ចំណែកឯអ្នកបើកប រថយន្តវិញ ដោយឃើញស្ថានភាព មិនក៏បានបើក ទ្វារថយន្តគេចខ្លួន ទៅបាត់។
បន្ទាប់ពីកើតហេតុ នគរបាលចរចរ ខណ្ឌបានចុះ ទៅដល់ភ្លាមៗ ដើម្បីជួយអន្តរាគមន៍ និងធ្វើកំណត់ហេតុ រួចក៏ដឹកសាកសព យកទៅតម្កល់ទុក នៅឯវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ ញាតិទៅ ចំណែក រថយន្ត និងម៉ូតូ ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីរង់ចាំភាគីទាំង សង្ខាងចូលខ្លួនទៅដោះស្រាយ តាមផ្លូវច្បាប់៕
www.dap-news.com
www.dap-news.com

Comments system

Disqus Shortname