Thursday, November 29, 2012

ប៉ះ​ទង្គិច​​គ្នា​​រវាង​​​ពួក​​បាតុ​ករ​​និង​ប៉ូលិស​​នៅ​ទុយ​​​នី​ស៊ី របួស​​117នាក់​

ប្រភព​ព័ត៌​​មាន​​​ច្បាស់​ការណ៍​​​​រាយ​ការណ៍​​ថា ការ​​ប៉ះ​​ទង្គិច​​​គ្នា​​រវាង​​​ពួក​បាតុ​ករ​​​​និង​កង​កម្លាំង​​​ប៉ូលិស​​ កើត​មាន​​ជា​ថ្មី​​ កាលពី​​ថ្ងៃ​ទី​​២៨ ​វិច្ឆិកា ​នៅ​ទី​ក្រុង​​ស៊ី​លី​​យ៉ា​ណា​ ទី​ប្រជុំ​​ជន​នៃ​​តំបន់​​មួយ​នៅ​​ភាគ​​កណ្តាល​​​ទុយ​​នីស៊ី​​ បណ្តាល​​​ឱ្យ​មនុស្ស​​១១៧​​នាក់​ត្រូវ​​របួស​ ។ ​​
​​ប្រភព​​​​មន្ទីរ​​ពេទ្យ​​និយាយ​​ថា ក្នុង​ចំណោម​​អ្នក​​របួស​​​មនុស្ស​​២២​​នាក់​ត្រូវ​​បញ្ជូន​​ទៅ​កាន់​​ មន្ទីរ​​ពេទ្យ​​​​ទទួល​ការ​ព្យា​បាល​ ។ មុន​​នេះ​អំពើ​​​ហិង្សា​​បាន​ផ្ទុះ​ឡើង​​​ពេល​មាន​​បាតុ​កម្ម​​មួយ​​ប្រមូល​ ផ្តុំ​​មនុស្ស​​ជា​​ច្រើន​​​​​ពាន់​នាក់​​នៅ​ខាង​ក្រៅ​​​​​កូដ​កម្ម​​ទូ​ទៅ​ ​មួយ​ប្រកាស​​ដោយ​សហ​ជីព​ ។​ ​ពួក​​បាតុករ​​​​បាន​​ត​វ៉ា​​​ប្រឆាំង​​នឹង​ការ​​​មិន​គិត​គូរ​​ដល់​​តំបន់​ ​ដែល​​រង​ការ​​ប៉ះ​ពាល់​​​ដោយ​អត្រា​​អ្នក​​អត់​​ការ​ងារ​​​​ធ្វើ​​ខ្ពស់​​​ និង​ក្រី​ក្រ​​​​ជា​ង​គេ​នោះ ។​ ​​​ពួក​បាតុ​ករ​​ក៏​ទាម​ទារ​​​​ផង​ដែរ​​​ឱ្យ​​ដោះ​លែង​​​​សកម្ម​ជន​​១៤​នាក់ ​​ដែល​ត្រូវ​​ចាប់​ឃុំ​​​ឃាំង ៕​

Comments system

Disqus Shortname